All posts by មេគង្គ ប៉ុស្តិ៍

កម្ពស់ទឹកទន្លេសាបនៅខេត្តកំពង់ឆ្នាំងឡើងជិតស្មើឆ្នាំមុន ប៉ុន្តែមិនទាន់បង្កជាជំនន់ធ្ងន់ធ្ងរនៅឡើយទេ

(កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ទឹកនៅស្ថានីយជលសាស្ត្រផ្សារក្រោមមានកម្ពស់ ៨,៨២ ម៉ែត្រ ដែលកើនឡើង ០,០៨ ម៉ែត្រ ប្រៀបធៀបនឹងថ្ងៃម្សិលមិញ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាមេរិកអញ្ជើញលោកពូទីនចូលរួមកិច្ចប្រជុំ G20

សហរដ្ឋអាមេរិកបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាពេលខាងមុខ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការទេសអាមេរិកកាលពីថ្ងៃពុធទី២៣ កញ្ញា  ។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក .ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ដូណាល់ ត្រាំ ព្រមានកម្ទេច អ៊ីរ៉ង់ក្នុងពេលថ្លែងការណ៍នៅ UN

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់សេចក្តីថ្លែងការណ៍របស់លោកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ដើម្បីលើកឡើងពីហេតុផលនៃសង្គ្រាមរបស់លោកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោកបានអះអាងថា លោកបានទប់ស្កាត់ទីក្រុងតេហេរ៉ង់ មិនឱ្យមានអាវុធនុយក្លេអ៊ែរ និងបានព្រមានថា លោកអាច «កម្ទេចសាធារណរដ្ឋអ៊ីស្លាម» ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ សម្រេចឡើង ដើម្បីបញ្ចប់ជម្លោះនោះទេ។

ប្រទេស G7 រួមគ្នាថ្កោលទោស ហ៊ូទី ដែលវាយប្រហារអារ៉ាប៊ី សាអូឌីត

បណ្តាប្រទេស G7 កាលពីថ្ងៃអង្គារ បានរួមគ្នាថ្កោលទោស ពួកប្រដាប់អាវុធ ហ៊ូទី នៅប្រទេសយេម៉ែន ដែលបានវាយប្រហារ ទៅលើប្រទេសអារ៉ាប៊ី សាអូឌីត ខណៈក្រុមប្រយុទ្ធគេជឿថាគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបង្កើនការគំរាមកំហែងថ្មីមួយទៀត ដល់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
ការថ្កោលទោសនេះ បានធ្វើឡើង ចំពេលដែលក្រុមហ៊ូធីបានបើកប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័ស នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីដណ្តើមគ្រប់គ្រងតំបន់ឆ្នេរសមុទ្រក្រហមទាំងមូល រួមទាំង ទីក្រុង ម៉ូកា ផងដែរ ដែលសកម្មភាពនេះបានគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និង ធ្វើឱ្យតម្លៃថាមពលកើន ឡើង។

សម្តេចធិបតី បើកសន្និសីទអន្តរជាតិ ប្តេជ្ញាកាត់ផ្តាច់បណ្តាញឆបោកតាមបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

សូមទស្សនាព័ត៌មានពិស្ដារ៖

មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាល «កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ» ដល់មន្ត្រីឃុំ

(មណ្ឌលគិរី)៖ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ» ដល់មន្ត្រីកសិកម្មឃុំ ក្រោមការគាំទ្រពីគម្រោងមេគង្គរីកចម្រើន។

សូមទស្សនាព័ត៌មានពិស្ដារ៖

ស្រូវជាង១២ម៉ឺនហិកតានៅកំពង់ស្ពឺរស់ឡើងវិញនិងលូតលាស់ល្អក្រោយភ្លៀងធ្លាក់ជាប់គ្នា១០ថ្ងៃ

(កំពង់ស្ពឺ)៖ គ្រោះរាំងស្ងួត ឬហៅថា(កូនរដូវប្រាំង)បានបន្តអូសបន្លាយ បង្កឱ្យដំណាំស្រូវរបស់ប្រជាកសិករជាច្រើនម៉ឺនហិកតា នៅតាមបណ្តាក្រុង-ស្រុក នៃខេត្តកំពង់ស្ពឺ បានរងការខ្វះទឹក និងក្រៀមស្វិត ខណៈមន្ទីរជំនាញ ពាក់ព័ន្ធអន្តរាគមន៍បូមទឹកទៅសង្គ្រោះ ដំណាំស្រូវដែលរងផលប៉ះពាល់ កាលពីពេលកន្លងទៅថ្មីៗនេះ។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោក ឃ្លោក នួយ អញ្ជើញបើកវគ្គសិក្ខាសាលាឆ្លុះបញ្ចាំងនិងបណ្តុះបណ្តាលរំលឹកនៃគម្រោង «INAS» នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខាសាលាឆ្លុះបញ្ចាំង និងវគ្គបណ្តុះបណ្តាលរំលឹកគម្រោង «នវានុវត្តន៍សម្រាប់លទ្ធផលកាន់តែប្រសើរ នៃការធ្វើសមាហរណកម្មរវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា (INAS)» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីតំណាងមន្ទីរជំនាញពងព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ តំណាងមណ្ឌលសុខភាព និងតំណាងលោកគ្រូ-អ្នកគ្រូជាច្រើនរូប។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

លោកម៉ាក្រុងពិភាក្សាប្រកបដោយលទ្ធផលល្អជាមួយលោកត្រាំបញ្ហាសមុទ្រក្រហមនិងអ៊ុយក្រែន

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានជួបពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសមភាគីអាមេរិក លោក Donald Trump អំពីជម្លោះនៅអ៊ុយក្រែន និង នៅតំបន់សមុទ្រក្រហម។

សូមទស្សនាព័ត៌មានពិស្ដារ៖

សហរដ្ឋអាមេរិកនឹងបើកមូលដ្ឋានយោធាថ្មីចំនួន២ នៅហ្គ្រីនឡែន

សហរដ្ឋអាមេរិកមានផែនការបើកឡើងវិញនូវមូលដ្ឋានយោធាចាស់សម័យ
សង្គ្រាមត្រជាក់មួយនៅភាគខាងត្បូងហ្គ្រីនឡែន(Greenland) និងបង្កើតវត្តមានយោធានៅមូលដ្ឋានឆ្នេរខាងកើត។ ការរៀបចំ និងបង្កើតមូលដ្ឋានយោធាឡើងវិញនេះ គឺស្ថិតក្រោមកិច្ចព្រមព្រៀងមួយ ដែលនឹងត្រូវចុះហត្ថលេខា ដោយសហរដ្ឋអាមេរិក, ដាណឺម៉ាក និងហ្គ្រីនឡែន នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា។ នេះបើយោងតាមមនុស្ស៣នាក់ ដែលបានដឹងអំពីកិច្ចការនេះ។ ដាណឺម៉ាក, ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរបស់ពួកគេនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក នៅវេលាម៉ោង ២ និង៣០ នាទីរសៀល ម៉ោងសកល (ត្រូវនឹងម៉ោង ៩:៣០ នាទីយប់ ម៉ោងនៅកម្ពុជា) នៅថ្ងៃអង្គារនេះ។

សូមទស្សនាព័ត៌មានពិស្ដារ៖

នាវាកងទ័ពជើងទឹកកាណាដា HMCS Regina ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

(ព្រះសីហនុ)៖ នាវាកងទ័ពជើងទឹកកាណាដា ១គ្រឿង ឈ្មោះ HMCS Regina (FFH 334) បានចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

មរតកប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មដ៏អស្ចារ្យដូនតាខ្មែរ បន្តទាក់ទាញទេសចរទោះជាអាកាសធាតុប្រែប្រួល

(សៀមរាប)៖ ព្រឹត្តិការណ៍ធម្មជាតិ និងស្ថាបត្យកម្មដ៏អស្ចារ្យ «សមរាត្រីអង្គរ» (Equinox) ឬទស្សនីយភាពព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ត្រូវបានប្រជាពលរដ្ឋ និងទេសចរចាត់ទុកថាជាកេរមរតកដ៏ជ្រាលជ្រៅ និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ខេត្តបន្ទាយមានជ័យ រៀបចំពិធីរំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំ «ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២)» ដើម្បីរំលឹកខួប ៣៣ឆ្នាំនៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅសាលប្រជុំធំរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងតំណាងក្រុមយុវជនយ៉ាងច្រើនកុះករ។

សូមទស្សនាព័ត៌មានពិស្ដារ៖