ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងដាក់ពង្រាយកងទ័ព, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារអាកាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារមជ្ឈមណ្ឌលប្រេងកាតដ៏សំខាន់មួយ នៅសមុទ្រក្រហម ខណៈដែលទីក្រុងរីយ៉ាដ កំពុងប្រឈមមុខពីការវាយប្រហារដោយកាំជ្រួច និងដ្រូន កាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ូទី។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស-និស្សិត និងប្រជាពលរដ្ឋសរុបប្រមាណ ២,០០០នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី» ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៣ ដែលជាផែនការយុទ្ធសាស្ត្រគន្លឹះក្នុងការរៀបចំទិន្នន័យជាតិ ជំរុញពាណិជ្ជកម្ម និងលើកកម្ពស់វិស័យដឹកជញ្ជូននៅកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
(សៀងហៃ)៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ លោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ ប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅសាលប្រជុំ «វ៉ី សំណាង» នៃអគាររដ្ឋបាលខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
(គៀវ)៖ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាដោយប្រើប្រាស់មីស៊ីល និងដ្រូនទៅលើទីក្រុងគៀវទាំងកណ្តាលអាធ្រាត្រ ដែលបណ្តាលឱ្យផ្ទុះជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារពាណិជ្ជកម្ម។ នេះបើយោងតាមការថ្លែងបញ្ជាក់ផ្លូវការរបស់អភិបាលក្រុងគៀវ លោក Vitali Klitschko នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ឥណ្ឌា)៖ អគ្គីភ័យបានឆាបឆេះរថយន្តក្រុងប្រភេទដេកយប់មួយគ្រឿង យ៉ាងសន្ធោរសន្ធៅនៅលើផ្លូវល្បឿនលឿន យ៉ាមូណាក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៣ កញ្ញាដែលបណ្តាលឱ្យមនុស្ស ៩ នាក់ស្លាប់ និងជាង ២០ នាក់ផ្សេងទៀតទទួលបានការជួយសង្គ្រោះ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែតបាននិងកំពុងខិតខំប្រឹងប្រែងទាំងភ្លៀងរលឹម ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព គិតត្រឹមរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃបណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀងលិចលង់តាមតំបន់ និងតាមរបងមាត់អូរព្រំដែន។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានសហការជាមួយកម្លាំងអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៤ ខែកញ្ញ្ញា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ បញ្ជូនឲ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំំណុំបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃពុធ ទី២៣ ខែកញ្ញាថា ប្រជាជនរបស់លោកបានរងគ្រោះដោយ អំពើភេរវកម្ម ពីសំណាក់សហរដ្ឋអាមេរិក ។ នេះជាការអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកអាច កម្ទេច សាធារណរដ្ឋឥស្លាមមួយនេះបាន ។
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ តាមរយៈការអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដែលជាឯកសារប្រវត្តិសាស្ត្រដាក់ចេញនូវការប្តេជ្ញាចិត្តរួមចំនួន ១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ក្រាបបទល្មើសឆបោកឌីជីថល និងឧក្រិដ្ឋកម្មឆ្លងដែន។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ចាម)៖ ប្រជាកសិកររស់នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងជួបប្រទះការលំបាកក្នុងជីវភាពយ៉ាងខ្លាំង បន្ទាប់ពីទិន្នផលពោតក្រហមដែលជាប្រភពចំណូលសំខាន់របស់ពួកគាត់ ត្រូវធ្លាក់ចុះយ៉ាងគំហុក ដោយសារជំនន់ទឹកទន្លេមេគង្គបានហក់ឡើងលិចលង់ដីចំការអស់ពីរលើកជាប់ៗគ្នា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការទទួលស្វាគមន៍ដ៏កម្រដោយផ្ទាល់នៅឯព្រលានយន្តហោះចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា ។ នេះជាការចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋពោរពេញដោយពិធីការដ៏អធិកអធម្ម ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរលើគ្រប់បញ្ហា ចាប់ពីបច្ចេកវិទ្យា AI និងពាណិជ្ជកម្ម រហូតដល់បញ្ហាប្រទេសអ៊ីរ៉ង់។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍