បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតនូវែលសេឡង់ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កូរ៉េខាងត្បូង)៖ បងប្អូនពលករ និងសហគមន៍ខ្មែរប្រមាណជាង ១០០០នាក់ បានអញ្ជើញមកជួបជុំគ្នាយ៉ាងច្រើនកុះករ ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខ្មែរគូមី ទីក្រុងគូមី សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ បានជួបគ្នានៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហា សន្និបាតអង្គការសហប្រជាជាតិ ហើយនេះគឺជាកិច្ចពិភាក្សាទ្វេភាគីលើកដំបូង ចាប់តាំងរុស្ស៊ីបើកប្រតិបត្តិការយោធាលុកលុយចូលទឹកដីអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈទីក្រុងមូស្គូហៅថា ជាប្រតិបត្តិការយោធាពិសេស ។
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីមេពូជចម្រុះជាង ២០ម៉ឺនក្បាល នៅទំនប់អាងទឹកត្រួយចេក ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីរួមចំណែកស្ដារ និងបង្កើនធនធានជលផលក្នុងមូលដ្ឋាន។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន ៩០នាក់ (មកពីគ្រឹះស្ថានសិក្សាចំនួន ២៧ ក្នុង ១២ ក្រុង-ស្រុក) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលមហោស្រពសង្កែ ក្រុងបាត់ដំបង។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជាន់ខ្ពស់ រួមមាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្នុងក្រុងប៉ោយប៉ែត។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបពិភាក្សាគ្នា អំពីសេរីភាពនៃការធ្វើនាវា
ចរណ៍អន្តរជាតិ ជាពិសេសការឈានទៅបើកច្រក ហ័រមូស ឡើងវិញ ។នេះបើតាមសេចក្តីថ្លែងការណ៍របស់ UN នៅក្រោយជំនួប ។លោកអគ្គលេខាធិការ
អង្គការសហប្រជាជាតិ និងភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ រួមទាំងសិទ្ធិ និងសេរីភាពនៃការធ្វើនាវា
ចរណ៍អន្តរជាតិនៅក្នុង និងជុំវិញច្រកសមុទ្រ ហ័រមូស ។ លោក អគ្គលេខាធិការ
អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការ គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ផងដែរ។
បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល» ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦
នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
(មណ្ឌលគិរី)៖ នាថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ ក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងជំនន់ទឹកភ្លៀង។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ដ តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ដ អមដំណើរដោយ លោក ឡាយ សុទ្ធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកចៅសង្កាត់និមិត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពទឹក ដោយសារជំនន់ទឹកភ្លៀង នៅអាងអូខៃដន្យ សំណង់ទី២ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ទិដ្ឋភាពជំនន់ទឹកភ្លៀងកំពុងគំរាមស្រុកមួយចំនួនដែលនៅតាមបណ្ដោយស្ទឹង
សង្កែ រួមទាំងក្រុងបាត់ដំបងផងដែរ ។បណ្ដាលឲ្យផ្ទះសំបែងប្រជាពលរដ្ឋ ផ្លូវថ្នល់ និងផ្លូវជនបទជាច្រើនគីឡូម៉ែត្ររងការលិចលង់។(រូបភាពពីប្រជាពលរដ្ឋ)