All posts by មេគង្គ ប៉ុស្តិ៍

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ទឹកជំនន់នៅបាងកកធ្វើឱ្យចំណូលរបស់ភោជនីយដ្ឋានថៃធ្លាក់ចុះ ៨០%

ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ នៅទូទាំងតំបន់បាងកក បានធ្វើឱ្យវិស័យភោជនីយដ្ឋានក្នុងរដ្ឋធានីនេះធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់ ដោយម្ចាស់អាជីវកម្ម បានរាយការណ៍ពីការបាត់បង់ប្រាក់ចំណូលរហូតដល់ ៨០ភាគរយ ខណៈដែលការកកស្ទះ និងការលំបាកក្នុងការធ្វើដំណើរបានរារាំងអតិថិជន មិនឱ្យមកទទួលទានអាហារ ហើយការស្ទះខ្សែច្រវាក់ផ្គត់ផ្គង់បានរុញច្រានតម្លៃកសិផលថៃកើនឡើងខ្ពស់។

សូមទស្សនាព័ត៌មានពិស្ដារ៖

កងទ័ពអាមេរិកចាកចេញពីអ៊ីរ៉ាក់បង្កើតក្តីបារម្ភពីការកើនឡើងចលនាឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់

កងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋាន ដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ាក់ នាថ្ងៃពុធ ទី៣០ ខែកញ្ញានេះ ដោយបង្កឱ្យមានការភ័យខ្លាចថា ពួកគេនឹងបន្សល់ទុកនូវភាពទទេស្អាតផ្នែកសន្តិសុខ ដែលធ្វើឱ្យចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់កាន់តែមានអំណាច និងផ្តល់ឱកាសឱ្យក្រុមអង្គការរដ្ឋឥស្លាម (ISIS) អាចប្រមូលផ្តុំកម្លាំងឡើងវិញបាន។ ការដកទ័ពចេញនេះ ត្រូវបានព្រមព្រៀងនៅឆ្នាំ២០២៤ ក្រោមអាណត្តិប្រធានា ធិបតីអាមេរិក ចូ បៃដិន ហើយអនុវត្តដោយរដ្ឋបាលនៃប្រធានាធិបតីបច្ចុប្បន្ន ទោះបីជាកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែល
អ៊ីរ៉ង់ក៏មានក្រុមតំណាងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ដោយ។

មនុស្ស៤៩នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា

ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា នៅជិតផ្សារមួយ បានកើនឡើងដល់យ៉ាងហោចណាស់ ៤៩នាក់ និង ៥៨នាក់ផ្សេងទៀតបានរងរបួស។ ទីតាំងនេះ គឺជាដែនដីដែលគ្រប់គ្រងដោយក្រុមឧទ្ទាមដ៏មានឥទ្ធិពលមួយនៅមីយ៉ាន់ម៉ា។

ឆ្នាំ២០២៧ កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលកើនឡើង ២១២ ដុល្លារក្នុងមួយខែ

(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ផ្លូវការចំនួន ២១២ ដុល្លារអាម៉េរិក ក្នុងមួយខែ។ ប្រសិនបើបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលពិតប្រាកដចន្លោះពី ២៣១,៥ ដុល្លារ ដល់ ២៤២,៥ ដុល្លារអាម៉េរិក ក្នុងមួយខែ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សម្តេចធិបតី តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខុមាលភាពនិងជីវភាពប្រជាពលរដ្ឋ

(កំពង់ចាម)៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅប្រគល់ជូនជនមានពិការភាពចំនួន ១៣១គ្រួសារ រស់នៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជា-ជប៉ុន ចាប់ដៃគ្នាចាក់គ្រឹះសេដ្ឋកិច្ច និងបច្ចេកវិទ្យាបៃតង ដោះស្រាយវិបត្តិកាបូន

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ស្វាគមន៍ នាឱកាសនៃបេសកកម្មធុរកិច្ចរបស់អង្គការជប៉ុនទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តម អ៊ុំ រាត្រី ចែកស្បៀងសង្គ្រោះបន្ទាន់ ជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅទីទួលសុវត្ថិភាព

(បន្ទាយមានជ័យ)៖ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងសង្គ្រោះបន្ទាន់ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយសាររងផលប៉ះពាល់ពីទឹកជំនន់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្តីពី ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។សូម

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

ថៃខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងតិច៣២៧លានដុល្លារដោយសារទឹកជំនន់

ទឹកជំនន់ដែលកើតឡើងប្រមាណជាង២សប្តាហ៍មកនេះ អាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងហោច ណាស់១១ពាន់លានបាតឬប្រមាណ៣២៧ លានដុល្លារអាមេរិក នៅទូទាំងប្រទេសថៃ  ។ លោក Aat Pisanwanich មកពីដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit បានព្រមានថា ការខាតបង់ទំនងជានឹងកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានភាពមិនមានភាពប្រសើរឡើង  ។
ទឹកជំនន់នេះត្រូវបានគេព្យាករណ៍ថា នឹងកាត់បន្ថយអត្រាកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ប្រចាំឆ្នាំចំនួន ០,៣ ភាគរយ ដែលធ្វើឱ្យកំណើនធ្លាក់ចុះមកនៅត្រឹម ២,១% និងកាត់បន្ថយកំណើនក្នុងត្រីមាសទី ៣ ប្រហែល ០,៥ ភាគរយ មកនៅត្រឹម ១,៧%»។


លោក Trump ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម អ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែរ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលរបាយការណ៍ចេញផ្សាយកាលពីថ្ងៃ ចន្ទ ដែលថា រូបលោកបានសម្តែងឆន្ទៈ បន្ធូរបន្ថយទណ្ឌកម្ម និងការដោះលែងមូលនិធិដែលត្រូវបានបង្កក ឱ្យទៅប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពជាក់ស្តែងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមលេខាធិការ RBC យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំនៅច្រកជាំ-សាង៊ាំ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ខេត្តមណ្ឌលគិរីប្រារព្ធ «ទិវាសម្អាតពិភពលោក លើកទី៩» ក្រោមមូលបទ «៥% នៃការចូលរួម»

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធ «ទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦» ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» នៅលើខ្នងភ្នំដោះក្រមុំ ដើម្បីបំផុសចលនាឱ្យសាធារណជនចូលរួមសម្អាត និងថែរក្សាអនាម័យបរិស្ថាន។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាជ្ញាធរប្រឹងអភិវឌ្ឍន៍ផ្លូវដីទៅផ្លូវបេតុងឲ្យបានច្រើន

(ត្បូងឃ្មុំ)៖ ដើម្បីដោះស្រាយការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរឃុំព្រែកអាជី ស្រុកក្រូចឆ្មារ បានរៀបចំពិធីដេញថ្លៃជាសាធារណៈនូវគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែង ៣០០ម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នាសាលាឃុំព្រែកអាជី។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋមន្ត្រីសាធារណៈ ជួបសំណេះសំណាលជាមួយនិវត្តន៍ជននៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជនចំនួន ២,១១៤នាក់ ទូទាំងខេត្ត ដោយមានការចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នរដ្ឋជាច្រើនរូប។

សូមទស្សនាព័ត៌មានពិស្ដារ៖