(បារាំង)៖ បាតុកម្មលើវិស័យអប់រំនៅប្រទេសបារាំង បន្តកើតមានមិនទាន់ឈប់នៅឡើយរហូតមកដល់ថ្ងៃទី១ ខែតុលា ដោយក្នុងចំណោម នោះ សិស្ស និងនិស្សិតនៅក្នុងទីក្រុងប៉ារីស បានធ្វើសកម្មភាពបាញ់កាំជ្រួច និងគប់វត្ថុផ្សេងៗដាក់មន្ត្រីនគរបាលបង្ក្រាបកុបកម្ម ខណៈសកលវិទ្យាល័យ និងសាលារៀនជាច្រើន បានចូលរួមនៅក្នុងការតវ៉ានៅទូទាំងប្រទេស។
សូមទស្សនាព័ត៌មានពិស្ដារ៖
មន្ត្រីអាមេរិកជឿជាក់ថា ការវាយដណ្ដើមកោះតៃវ៉ាន់មុនឆ្នាំ២០២៨របស់ចិន គឺមិនអាចកើតមានទេ បើទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជីន ពីង បានបញ្ជាឱ្យយោធារបស់លោកត្រៀមខ្លួនជាស្រេចត្រឹមឆ្នាំ២០២៧ ដើម្បីវាយដណ្តើមយកកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះដោយកម្លាំងបាយប្រសិន បើចាំបាច់ក៏ដោយ ។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តចាត់ទុក «មនុស្ស» ជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អគុណភាពអប់រំ បណ្តុះបណ្តាលសមត្ថភាព ឥរិយាបថ វិន័យ សីលធម៌ និងជំនាញទន់ ដើម្បីឱ្យនិស្សិតចេះគិត វិភាគ ច្នៃប្រឌិត និងដោះស្រាយបញ្ហាឆ្លើយតបនឹងទីផ្សារការងារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការបន្តបាញ់ថ្នាំសម្លាប់មូសនៅតាមសហគមន៍ទូទាំង ១៤ ខណ្ឌ និង ១០៥ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ យុទ្ធនាការនេះធ្វើឡើងដោយមានកិច្ចសហការរវាងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្ពុជាមិនអាចហាមឃាត់ការលក់គ្រឿងស្រវឹងទាំងស្រុងបានឡើយ ដោយសារវាជាបញ្ហាសកល ប៉ុន្តែការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលទាំងនេះ ត្រូវតែមានលក្ខខណ្ឌត្រឹមត្រូវពីស្ថាប័នជំនាញ និងមានវិធានការទប់ស្កាត់កុំឱ្យមានភាពអូសទាញខ្លាំងពេក ដើម្បីការពារសុខភាពសាធារណៈ ធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(សៀមរាប)៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រមទាំងតំណាងអង្គការ UNESCO ប្រចាំកម្ពុជា តំណាងស្ថានទូតអាមេរិក រដ្ឋបាលខេត្តសៀមរាប និងមន្ត្រី-បុគ្គលិកជាច្រើនរូប។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ ទោះបីជាស្ថានភាពទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែតបានចាប់ផ្តើមស្រកចុះជាបណ្តើរៗយ៉ាងណាក៏ដោយ ប៉ុន្តែក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ព្រមទាំងស្រុកមួយចំនួនទៀត កំពុងទទួលរងនូវជំនន់ទឹកភ្លៀងធ្លាក់មកពីផ្នែកខាងលើ បណ្តាលឱ្យលិចលង់ផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ពិសេសទឹកបានហូរកាត់ និងច្រោះដាច់បាក់ជង្ហុកធំៗលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ដល់មន្ទីរសុខាភិបាលខេត្ត បង្កគ្រោះថ្នាក់ និងការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក «ការបង្រួបបង្រួម» ជាមួយតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងដែលក្រុងប៉េកាំងទាមទារជាដែនដីរបស់ខ្លួន។ ការអំពាវនាវនេះ ធ្វើឡើងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា នៅមុនថ្ងៃប្រារព្ធពិធីបុណ្យជាតិរបស់ប្រទេសចិន។
ក្រុមសិស្សសាលាបានដុតធុងសំរាម និងប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកជាមួយមន្ត្រីនគរបាលកុបកម្ម អំឡុងការតវ៉ាប្រឆាំងនឹងបញ្ហាកង្វះគ្រូបង្រៀន និងលក្ខខណ្ឌក្នុងថ្នាក់សិក្សាដែលមិនទាន់ទទួលយកបាន។ រលកបាតុកម្មដែលបានចាប់ផ្តើមចេញពីតំបន់ទីក្រុងប៉ារីស បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សាលារៀនចំនួន ៤១៦ កន្លែងនៅទូទាំងប្រទេស ដោយក្រុមសិស្សបានរៀបរាប់ពីការខ្វះគ្រូបង្រៀនមុខវិជ្ជាសំខាន់ៗ និងស្ថានភាពថ្នាក់រៀនក្តៅខ្លាំងគ្មានម៉ាស៊ីនត្រជាក់ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឡូរ៉ង់ នុយនេ (Laurent Nunez) ឱ្យដឹងថា មនុស្សប្រមាណជា៤៤០ នាក់ (ភាគច្រើនជាអនីតិជន) ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈការប៉ះទង្គិចគ្នានេះ បានបណ្តាលឱ្យមន្ត្រីសន្តិសុខ ៤៨ នាក់ និងសិស្ស ព្រមទាំងបុគ្គលិកអប់រំចំនួន ៣១ នាក់ផ្សេងទៀតរងរបួស។
អាម៉េរិក៖ នាពេលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្តែងការខឹងសម្បារ និងវាយប្រហារយ៉ាងខ្លាំងៗលើប្រទេសកាណាដា ចំពេលដែលវិវាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងតែមានភាពតានតឹងកាន់តែខ្លាំងឡើង តាមរយៈការដាក់ចេញនូវបម្រាមរបស់សហរដ្ឋអាម៉េរិក ចំពោះការនាំចូលថ្មីៗ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវជាតិលេខ១០ ប្រវែង ១៩៨គីឡូម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមិទ្ធផលផ្លូវយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
(រាជធានីភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌបឹងកេងកង បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររាជធានីភ្នំពេញ បន្ទាប់ពីបានបើកយុទ្ធនាការស្តារប្រព័ន្ធលូ និងប្រឡាយអាទិភាពជាច្រើនខ្សែនៅក្នុងមូលដ្ឋាន ធ្វើឱ្យទឹកភ្លៀងហូរអស់យ៉ាងលឿនខុសពីពេលកន្លងទៅ និងបានកាត់បន្ថយក្តីបារម្ភពីការលិចលង់ផ្ទះសម្បែង។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័សចំនួន ១,៥០០គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្នុងក្រុងប៉ោយប៉ែត។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ឆ្នាំង)៖ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយ កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី ១ខែតុលាឆ្នាំ ២០២៦ បានសហការគ្នាធ្វើលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋ ទៅលើផ្ទៃទឹក ដើម្បីពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍ណាមួយកើតឡើងគ្រាដែលទឹកជំនន់កំពុងតែជន់ឡើង។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍