(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព ដោយមានការចូលរួមពីគណៈប្រតិភូសមាជិក VECONAC មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងគណៈអភិបាលខេត្តនានា។
សូមទស្សនាព័ត៌មានពិស្ដារ៖
(សាធារណរដ្ឋកូរ៉េ)៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ២,៥០០ នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំង ឯកឧត្តម ផាក គូនថែក សមាជិកសភាជាតិកូរ៉េ និងអាជ្ញាធរដែនដីពាក់ព័ន្ធ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ចាម)៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយសហការី និងសប្បុរសជន បានបន្តនាំយកអំណោយសប្បុរសធម៌ និងថវិកា ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពជួរមុខនៃកងពលតូចថ្មើរជើងលេខ ២១ ដែលកំពុងឈរជើងការពារព្រំដែន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នេះ លោក ខុន សុខុម ប្រធានមន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកអំណោយអង្ករចំនួន ៣តោន ទៅប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ចែងចែកជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ហ្វីលីពីន)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីរៀបចំ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅប្រទេសហ្វ៊ីលីពីន។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រទេសអ៊ុយក្រែន និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ១ពាន់៥ រយលានដុល្លារអាមេរិក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងកំណើននៃការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី ទន្ទឹមពេលដែលការវាយប្រហារថ្មីៗ និងសំឡេងប្រកាសអាសន្នបានបន្លឺឡើង ទទួលស្វាគមន៍អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានទៅទស្សនកិច្ច ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យទី៤ ខែតុលា ។
កាលពីថ្ងៃសៅរ៍កន្លងទៅ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រចម្ងាយមធ្យម ដែលមានសមត្ថភាពផ្លាស់ប្តូរគន្លងហោះហើរក្នុងរយៈកម្ពស់ទាប និងប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធបាញ់សាកល្បងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ អ្នកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា បងប្រុសរបស់អ្នកស្រីបានចុះត្រួតពិនិត្យការធ្វើសមយុទ្ធបាញ់សាកល្បងនេះដោយផ្ទាល់ ។
តបតាមការអញ្ជើញរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (Cambodian Veterans Association – CVA) និងជាប្រធានប្តូរវេនសហព័ន្ធសមាគមអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (Veterans Confederation of ASEAN Countries – VECONAC) នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយប្រធាន អគ្គលេខាធិការ និងអគ្គហិរញ្ញិក និងប្រធានគណៈប្រតិភូនៃ VECONAC មុនពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ៣៨ របស់ VECONAC។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(កណ្តាល)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំ២០២៦ ចំនួន១៦នាក់ ផ្ដល់ជាម៉ូតូសេរីថ្មី ចំនួនម្នាក់១គ្រឿង និងបន្តដាក់បិណ្ឌនៅវត្តចំនួន ក្នុងស្រុកអង្គស្នួលផងដែរ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កណ្តាល)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំ២០២៦ ចំនួន១៦នាក់ ផ្ដល់ជាម៉ូតូសេរីថ្មី ចំនួនម្នាក់១គ្រឿង និងបន្តដាក់បិណ្ឌនៅវត្តចំនួន ក្នុងស្រុកអង្គស្នួលផងដែរ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងមានការចូលរួមពី លោកជំទាវ កែ សួន សុភី សសុខា ក្រុមតំណាងរាស្ត្រ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៤០០ គ្រួសារ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍ខាងក្រោម៖
(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែតុលា ថា ទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារមួយ ដែលអ្នកបើកបរយន្តហោះប៉ុនប៉ងទម្លាក់យន្តហោះរបស់ក្រុមហ៊ុន flydubai ក្នុងពេលហោះឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍