All posts by មេគង្គ ប៉ុស្តិ៍

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

លោក ដូណាល់ ត្រាំ ព្រមានថាលោកស្ថិតក្នុងដំណាក់កាលនៃការសម្រេចចិត្តលើ «រឿងធំ» ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញាថា លោកបានឈានដល់វគ្គនៃការសម្រេចចិត្តដ៏សំខាន់មួយ លើសង្គ្រាមដែលកំពុងបន្តជាមួយអ៊ីរ៉ង់ ដោយលោកបានកត់សម្គាល់ថា ការវិវត្តធំៗនឹងកើតឡើង ប្រសិនបើទីក្រុងតេហេរ៉ង់ បរាជ័យក្នុងការកែប្រែឥរិយាបថរបស់ខ្លួន។

សូមទស្សនាព័ត៌មានពិស្ដារ៖

រុស្ស៊ី ប្រកាសត្រៀមខ្លួនស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសអឺរ៉ុបក្បែរខាង

(មូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តារទំនាក់ទំនងឡើងវិញ ជាមួយបណ្តាប្រទេសជិតខាងនៅប្លុកអឺរ៉ុប។ នេះគឺជាការគូសបញ្ជាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍។

សូមទស្សនាព័ត៌មានពិស្ដារ៖

គណបក្សរុស្ស៊ីរួបរួម នៅលើផ្លូវឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតសភា ក្នុងគ្រាមានសង្គ្រាមជាមួយអ៊ុយក្រែន

(រុស្ស៊ី)៖ លទ្ធផលបឋម កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា បានបង្ហាញថា គណបក្សរុស្ស៊ីរួបរួម (United Russia) ដែលជាគណបក្សកាន់អំណាចរបស់រុស្ស៊ី កំពុងស្ថិតនៅលើផ្លូវឈានទៅរកជ័យជម្នះយ៉ាងងាយស្រួល នៅក្នុងការបោះឆ្នោតសភា។

សូមទស្សនាព័ត៌មានពិស្ដារ៖

រថយន្តដឹកជន្លង់ម្រេចវេអងបម្រុងឆ្លងដែនទៅវៀតណាម ជំនាញឃាត់យកមកដាក់នៅសង្កាត់រដ្ឋបាលព្រៃឈើមេមត់

(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលសេដ្ឋកិច្ច សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះស្ទាក់ឃាត់រថយន្តវេរអងទ្រុងវែងមួយគ្រឿង ដែលដឹកឈើជន្លង់ម្រេចប្រមាណ ៦,០០០ ទៅ ៧,០០០ដើម គ្មានឯកសារច្បាស់លាស់ ខណៈកំពុងបើកបរខុសគោលដៅ សង្ស័យបម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកកូនជ្រូក ក្នុងទឹកដីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី រៀបចំពិធីសូត្រមន្តនិងក្រុងពលីអគារថ្មី

(មណ្ឌលគិរី)៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានរៀបចំ «ពិធីសូត្រមន្ត និងក្រុងពលី» ដើម្បសុំពរជ័យ សិរីមង្គល ក្នុងឱកាសបើកសម្ពោធ និងប្រកាសដាក់ឱ្យប្រើប្រាស់អគារសមាគមថ្មីជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា ខេត្តមណ្ឌលគិរី។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្ស និទ្ទេស A នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២៥-២០២៦ មកពីបណ្តាវិទ្យាល័យនានាក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

កងវិស្វកម្មនឹងជួសជុលច្រាំងទន្លេបាក់ប្រវែង១២០០ម៉ែត្រនៅស្រីសន្ធរ

(កំពង់ចាម)៖ កងកម្លាំងវិស្វកម្មបានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចុះធ្វើការជួសជុលច្រាំងទន្លេដែលបានបាក់ប្រវែង ១,២០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ នាពេលខាងមុខ នៅពេលដែលទឹកទន្លេចាប់ផ្តើមស្រកទៅវិញ។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្តីពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

ក្រសួងទេសចរណ៍ប្រកាសដាក់ចេញ «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី»

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសដាក់ចេញជាផ្លូវការនូវកម្មវិធី «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» ដើម្បីបម្លែងសក្តានុពលទេសចរណ៍ឱ្យទៅជាលំហូរភ្ញៀវទេសចរជាក់ស្តែង ព្រមទាំងបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យកាន់តែទូលំទូលាយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋមន្ត្រីក្រសួងធម្មការ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនសិស្សជាប់បាក់ឌុប នៅស្រុកតំបែរ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេដ្ឋត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមទស្សនាព័ត៌មានពិស្ដារ៖

«កាលណាមានផ្លូវ គឺមានសង្ឃឹម» ខណៈក្រុងកែបបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែទៀត

(កែប)៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតែជាអាទិភាពដ៏សំខាន់សម្រាប់សម្រួលដល់ការរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។ ជាក់ស្តែង នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានគូសបញ្ជាក់យ៉ាងច្បាស់ថា «ដរាបណាមានផ្លូវ គឺមានសង្ឃឹម»។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

អាម៉េរិក អនុម័តការលក់យន្តហោះចម្បាំង F-35 ចំនួន ៤៨ គ្រឿងទៅឱ្យអារ៉ាប៊ីសាអូឌីត

(អាម៉េរិក)៖ ក្រសួងការបរទេសអាម៉េរិកបានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាម៉េរិកបានអនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង ក្នុងតម្លៃ ២៤,៣ ពាន់លានដុល្លារអាម៉េរិកទៅឱ្យអារ៉ាប៊ីសាអូឌីត។

សូមទស្សនាព័ត៌មានពិស្ដារ៖