(អារ៉ាប៊ីសាអូឌីត)៖ មនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអំបែងនៃដ្រូនដែលត្រូវគេបាញ់ទម្លាក់ បានធ្លាក់ស្រោចលើទីក្រុង តាអ៊ីហ្វ (Taif) ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមជនរងគ្រោះ រួមមាន ជនជាតិយ៉េមែនម្នាក់បានបាត់បង់ជីវិត ខណៈអ្នករងរបួសស្រាល រួមមាន ពលរដ្ឋអារ៉ាប៊ីសាអូឌីតម្នាក់ និងជនជាតិប៉ាគីស្ថានម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ដោយហេតុការណ៍នេះ ក៏បានបង្កនូវការខូចខាតយ៉ាងដំណំដល់រថយន្ត និងអគារជាច្រើន។
សូមទស្សនាព័ត៌មានពិស្ដារ៖
(អឺរ៉ុប)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី កាលពីថ្ងៃព្រហស្បតិ៍ បានស្វាគមន៍ចំពោះលទ្ធភាពដែលប្រទេសរបស់លោក អាចនឹងក្លាយជាសមាជិកវិសាមញ្ញដំបូងគេបង្អស់របស់សហភាពអឺរ៉ុប ដោយលោកបានបន្ថែមថា ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទ្វីបអឺរ៉ុប នឹងធានាថាគ្មានប្រទេសណាមួយអាចត្រួតត្រាទីផ្សាររបស់កាណាដា ឬរំលោភលើអធិបតេយ្យភាពរបស់ខ្លួនបានឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(តាកែវ)៖ នារសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់សាខាមកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន៤៧ ក្នុងនោះ ៣៧គ្រួសារស្ថិតក្នុងស្រុកបូរីជលសារ និងចំនួន ១០គ្រួសារទៀតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ស្ពឺ)៖ ក្រុមហ៊ុន និងសហគ្រាសចិនប្រមាណជា ៤២ មកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើននៅខេត្តកំពង់ស្ពឺនាពេលខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកបានដឹកនាំប្រតិភូខេត្តជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចិន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ចាម)៖ លំនៅដ្ឋានផ្ទះឈើប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នឹងត្រូវរៀបចំកែប្រែឱ្យទៅជាសារមន្ទីរសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចជំនាញបណ្ដេញជនជាតិថៃចំនួន ១១នាក់ មកស្នាក់នៅធ្វើការខុសច្បាប់ចេញពីកម្ពុជានិងទទួលពលរដ្ឋពីអាជ្ញាធរសៀមនៅវេលាម៉ោង ០៩:៤៥នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវដល់ប្រជាជន ឲ្យចូលរួមការបោះឆ្នោត នាពេលខាងមុខ ដើម្បីបង្ហាញពីភាពឯកភាពគ្នាជាមួយនឹងប្រទេសជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ហ្វីលីពីន)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានបង្ហាញមុខផ្ទាល់ជាលើកដំបូង នៅក្នុងសវនាការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ នាថ្ងៃពុធ ទី១៦ កញ្ញា។ សូមជម្រាបជូនថា អតីតមេដឹកនាំហ្វីលីពីនរូបនេះ កំពុងប្រឈមនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានបណ្តាលឲ្យស្លាប់ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ ក្នុងពេលលោកកាន់អំណាច។
សូមទស្សនាព័ត៌មានពិស្ដារ៖
(អឺរ៉ុប)៖ ប្រធានសហភាពអឺរ៉ុប លោកស្រី អ៊ុស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា បានលើកឡើងអំពីលទ្ធភាពដែលកាណាដាអាចក្លាយជា «សមាជិកវិសាមញ្ញ ដំបូងគេបង្អស់របស់ប្លុកដែលមាន ២៧ប្រទេសមួយនេះ។ ជាការលើកឡើង នាខណៈដែលលោកស្រី បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យបច្ចេកវិទ្យា ការពារជាតិ និងថាមពល ជាមួយមេដឹកនាំកាណាដា លោក ម៉ាក ខានី។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដោយមានការចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងតំណាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ ធ្វើជាសាក្សី។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅរសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ចនៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះពិនិត្យជាក់ស្តែងនៅតាមព្រំដែន និងជំរំជនភៀសសឹក ស្ថិតក្នុងភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅរាជធានីភ្នំពេញ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បំពាក់ឧបករណ៍ទំនើបស្តង់ដារអន្តរជាតិ ដើម្បីសង្គ្រោះពលរដ្ឋពីជំងឺរ៉ាំរ៉ៃ ក្រោមគោលការណ៍ «៣ឆាប់» និងគ្រប់គ្រងដោយរដ្ឋ ១០០%។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍