(កណ្ដាល)៖ កម្មករ-កម្មការិនីនៅរោងចក្រ កូធីវើ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលធ្វើការងារជាធម្មតាវិញហើយ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កណ្ដាល)៖ កម្មករ-កម្មការិនីនៅរោងចក្រ កូធីវើ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលធ្វើការងារជាធម្មតាវិញហើយ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅរសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣៧នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(អ៊ីស្រាអ៊ែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា កងទ័ពអ៊ីស្រាអ៊ែល បានវាយប្រហារដោយបំផ្លិចបំផ្លាញជម្រកក្រោមដី និងបណ្តាញផ្លូវកាត់ដ៏ធំរបស់ក្រុម ហេសបូឡាហ៍ ស្ថិតនៅក្រោមជួរភ្នំ អាលី តាហ័រ និង ប៊ីយូហ្វត ភាគខាងត្បូងប្រទេសលីបង់។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បរទេស)៖ ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបកាលពីថ្ងៃអាទិត្យបានប្រកាសពីការត្រៀមដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីស្រាអែលឲ្យដល់កម្រិតដែលប្លុកមានសមាជិក ២៧ ប្រទេសមួយនេះ បាននិងកំពុងធ្វើទៅលើប្រទេសរុស្ស៊ី ជុំវិញការចូលកាន់កាប់ទឹកដីរបស់គេ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញា បានច្រានចោលការលើកឡើងបែបភ័យខ្លាចដែលថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) អាចបំផ្លាញមនុស្សជាតិ។ លោកបានហៅការព្រមានទាំងនោះថាជា “រឿងបោកប្រាស់” និងបានបដិសេធការអំពាវនាវពីអន្តរជាតិ ក្នុងការដាក់របាំងការពារ ជុំវិញបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(សិង្ហបុរី)៖ កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា (Conciliation Commission) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅប្រទេសសិង្ហបុរី។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគុណភាពសំណង់ផ្លូវចំនួន ២ខ្សែ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ដែលមានថវិកាប៉ាន់ស្មានសរុបជាង ៥០០លានរៀល ត្រូវបានក្រុមហ៊ុនឯកជនដេញថ្លៃបានក្នុងតម្លៃទាបជាងតម្លៃប៉ាន់ស្មានរហូតដល់ទៅជិត ៧០% ទៅ ៨០% នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុបឆ្នាំសិក្សា២០២៥-២០២៦ ជាង ៦០០នាក់ និងអាណាព្យាបាល នៅមជ្ឈមណ្ឌលសន្តិភាព ដោយបានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សទាំងអស់ឱ្យចូលសិក្សានៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ កីឡដ្ឋានលក្ខណៈស្តង់ដារ មានតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ រួមជាមួយផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត ៨០០ម៉ែត្រ ដើម្បីចូលរួមលើកកម្ពស់ និងបម្រើដល់វិស័យកីឡាក្នុងខេត្ត ក៏ដូចជាកម្ពុសជារួម។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ថា សហរដ្ឋអាមេរិក អាចនឹងបន្តវត្តមាន នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយ «យកប្រេងទុក»។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី បានបន្តការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅភាគខាងលិចប្រទេសអ៊ុយក្រែន និងមជ្ឈមណ្ឌលដឹកជញ្ជូន ដែលស្តុកទុកសម្ភារៈផ្គត់ផ្គង់ សម្រាប់កងកម្លាំងអ៊ុយក្រែន។ នៅភាគខាងលិចប្រទេសអ៊ុយក្រែន និងមជ្ឈមណ្ឌលដឹកជញ្ជូន ដែលស្តុកទុកសម្ភារៈផ្គត់ផ្គង់ សម្រាប់កងកម្លាំងអ៊ុយក្រែន។
សូមទស្សនាព័ត៌មានពិស្ដារ៖
តម្លៃប្រេងបានស្ទុះឡើងជាង ២% នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារថ្មីៗ ពីសំណាក់ក្រុមហ៊ូទីលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាជាច្រើននៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ជាការវាយប្រហារ ដែលបានបន្ថែមសម្ពាធលើការផ្គត់ផ្គង់ប្រេង ក្រោយការបិទបំពង់បញ្ជូនប្រេងដ៏សំខាន់មួយ របស់អារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃសុក្រ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ត្បូងឃ្មុំ)៖ ផ្លូវក្រាលកៅស៊ូមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ច្រកព្រំដែនដូនរ័ត្ន ស្ថិតក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ធរប្រែក្លាយជាជារណ្ដៅធំៗ និងដក់ទឹកដូចត្រពាំង អស់រយៈពេលជាច្រើនខែមកហើយ ដោយសារមានរថយន្តដឹកទំនិញ និងដឹកដំឡូងមីធុនធ្ងន់បើកឆ្លងកាត់ជារៀងរាល់ថ្ងៃ បង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖