(ភ្នំពេញ)៖ លោក អ៊ឹង ហ្សឺឌី មន្ត្រីកម្មវិធីនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា បានវាយតម្លៃថា «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាវេទិកាដ៏មានសារសំខាន់ក្នុងការផ្សារភ្ជាប់យុវជន និងអ្នកស្វែងរកការងារ ទៅកាន់និយោជក និងឱកាសការងារជាក់ស្តែង។
សូមទស្សនាព័ត៌មានពិស្ដារ៖
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តមណ្ឌលគិរី រួមជាមួយ លោកស្រី កែវ សារឿន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល «នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» រយៈពេល ៣ថ្ងៃ នៅសាលប្រជុំ KN&N Resort ដោយមានការចូលរួមពីតំណាងក្រសួងសង្គមកិច្ច មន្ទីរជំនាញ អង្គការដៃគូ និងសមាជិកគណៈកម្មការក្រុង-ស្រុក ឃុំ-សង្កាត់ ទាំង២១ ក្នុងខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានបើកជាផ្លូវការនូវ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» លើកទី១៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អមដំណើរដោយក្រុមការងារសាខា និងអនុសាខាកាកបាទក្រហម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ជូនដល់គ្រួសារក្រីក្រ និងចាស់ជរា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី Donald Trump បានថ្លែងថា សហរដ្ឋអាមេរិកនឹងហៅច្រកសមុទ្រ Hormuz ថា ជាច្រកសមុទ្រត្រាំ ឬ Trump Strait ហើយបានបន្ថែមថា សហរដ្ឋអាមេរិកកំពុង ទទួលបានជ័យជម្នះ ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។
សូមទស្សនាព័ត៌មានពិស្ដារ៖
កាណាដា៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានចុះហត្ថលេខាលើសេចក្តីប្រកាសដៃគូ ១០០ ឆ្នាំ នៅក្នុងទីក្រុង ខាល់ហ្គារី (Calgary) ប្រទេសកាណាដា ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យការពារជាតិ និងសេដ្ឋកិច្ច។
សូមទស្សនាព័ត៌មានពិស្ដារ៖
(តេហេរ៉ង់)៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានកំណត់គោលដៅវាយប្រហារលើដ្រូនប្រមូលទិន្នន័យនៅក្នុងតំបន់ឈូងសមុទ្រ របស់អាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Sepah , កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា កងទ័ពជើងទឹករបស់ខ្លួនបានកំណត់គោលដៅលើនាវាគ្មានមនុស្សបើក USV របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព ដើម្បីផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលស្រុកភ្នំស្រួច ដើម្បីដាក់ឱ្យដំណើរការផ្លូវការនូវសមិទ្ធផលថ្មីៗ សម្រាប់បម្រើការងារការិយាល័យរដ្ឋបាល មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងមណ្ឌលថែទាំជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត-ស្រុក គណៈអភិបាល និងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ ក្នុងបេសកកម្មចុះជួបសំណេះសំណាលផ្ទាល់ជាមួយកងកម្លាំងការពារព្រំដែន នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកប្រគល់ជូនកងកម្លាំងនគរបាលជួរមុខចំនួន ៤វរសេនាតូច និងអធិការដ្ឋានក្រុង-ស្រុកជាប់ព្រំដែនចំនួន ៦ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងការពារបូរណភាពដែនដី។
សូមទស្សនាព័ត៌មានពិស្ដារ៖
ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
https://youtu.be/bQ_-fLi8oxM
(ហ្វីលីពីន)៖ មន្ត្រីឆ្មាំសមុទ្រហ្វីលីពីន (PCG) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មនុស្ស ៥ នាក់បាន.ស្លា.ប់ និង ៨៦ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរឈ្មោះ អិមវី ជូន អាស្ទ័រ (MV June Aster) ជួបឧបទ្ទវហេតុអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីយប់ថ្ងៃពុធ ក្នុងដែនទឹកជិតទីក្រុង កូរ៉ន (Coron) ខេត្តប៉ាឡាវ៉ាន់ (Palawan) ។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍