(ត្បូងឃ្មុំ)៖ សាលាស្រុកមេមត់ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីដេញថ្លៃជាសាធារណៈលើគម្រោងស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ដែលមានថវិការបស់រដ្ឋសរុបប្រមាណជិត ១.០០០លានរៀល ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ត្បូងឃ្មុំ)៖ សាលាស្រុកមេមត់ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីដេញថ្លៃជាសាធារណៈលើគម្រោងស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ដែលមានថវិការបស់រដ្ឋសរុបប្រមាណជិត ១.០០០លានរៀល ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ស្ពឺ)៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពី លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រព័ន្ធស្រោចស្រព ក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីវាយតម្លៃពីសមត្ថភាពផ្ទុក និងការចែកចាយទឹក ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(CMAC)៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កូរ៉េខាងជើង)៖ ប្រមុខស្ថាប័នតាមដានអាវុធនុយក្លេអ៊ែរពិភពលោក បានថ្លែងនៅសប្តាហ៍នេះថា កូរ៉េខាងជើងបានសាងសង់រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមថ្មីកម្ពស់ពីរជាន់មួយ ដែលទង្វើនេះ គឺជាមូលហេតុដែលបង្កើនឱ្យមានការព្រួយបារម្ភខ្លាំង។
សូមទស្សនាព័ត៌មានពិស្ដារ៖
(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ថា លោកនឹងផ្តល់ប្រាក់ ចំនួន ៥ ០០០ដុល្លារអាមេរិក ជូនដល់ប្រជាជនអាមេរិកពេញវ័យគ្រប់រូប ប្រសិនបើបក្សសាធារណរដ្ឋ នៅតែបន្តក្តោបក្តាប់រដ្ឋសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ កញ្ញា ២០២៦ ក្រុមការងារសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់វិទ្យាល័យកំបូល ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(ភ្នំពេញ)៖ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោងគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រេចបាន ៨៥% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ឆ្នាំង)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការងារវាស់វែងដីធ្លីអាចដំណើរការទៅបាន លុះត្រាតែមានកិច្ចសហការ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបើគ្មានការចូលរួមទេ មន្ត្រីសុរិយោដីក៏មិនអាចវាស់វែងជូនបានឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យស្វាយចេក ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា «អក្ខរកម្ម» គឺជាគ្រឹះយ៉ាងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសកុមារតូចៗ ក្នុងការបង្កើនសមត្ថភាពអាន សរសេរ និងគិតលេខ ដើម្បីរំដោះខ្លួនចេញពីភាពអវិជ្ជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(ពោធិ៍សាត់)៖ វិវាទការងាររវាងកម្មករ-កម្មការិនី និងភាគីរដ្ឋបាលនៃរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា (ខេមបូឌា) ហ្កាម៉ិន ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងសន្តិវិធីហើយ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ នៅសាលប្រជុំថ្មកែវសាលាខេត្ត ក្រោមការដឹកនាំសម្របសម្រួលយ៉ាងទាន់ពេលវេលាពីសំណាក់អាជ្ញាធរខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចការងារតាមរោងចក្រ និងសហគ្រាសសរុបប្រមាណ ៣,៦ម៉ឺនលើក ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ការងារ ការគាំពារសិទ្ធិ និងកែលម្អលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ធំ)៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោក វរសេនីយ៍ទោ ជឹម រីណា អធិការ បានជំរុញដល់ផ្នែកជំនាញចរាចរណ៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យបន្តដំឡើងភ្លើងសូឡាចរាចរណ៍នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖