All posts by មេគង្គ ប៉ុស្តិ៍

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

សាខាកាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះរាំងស្ងួតនៅស្រុកតាលោសែនជ័យ

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តសំសាន្ត ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខាមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ អនុសាខាស្រុកនិងមន្ត្រីក្រុមប្រតិបត្តិសាខាអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត ចំនួន១,១០០គ្រួសារ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សិស្សពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត ទទួលបានសម្ភារបង្កើតមុខរបរ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកម៉ាស៊ីនកិនកាហ្វេ ១ឈុត និងសម្ភារៈសេវាកម្មសម្អាងកាយ (សាឡន) ១ឈុត ព្រមទាំងថវិកាចំនួន ៦លានរៀលក្នុងម្នាក់ៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសិស្សមកពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត នាព្រឹកចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តំណាងប្រគល់ថវិកាសមាគម ជូនគ្រួសារសពមន្ត្រីនគរបាល ៦រូបhttps://youtu.be/S4LyHYRzOq4

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី ចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនដល់តំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះចំនួន ៦គ្រួសារ។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ម៉ាឡេស៊ី ប្រកាសអាសន្ននៅស្រុកសេរៀននៃរដ្ឋសារ៉ាវ៉ាក់បន្ទាប់ពីសន្ទស្សន៍គុណភាពខ្យល់កើនឡើងហួស ៥០០

(ម៉ាឡេស៊ី)៖ ស្ថានភាពអាសន្នត្រូវ បានប្រកាសជាផ្លូវការនៅក្នុងស្រុកសេរៀន (Serian) នៃរដ្ឋសារ៉ាវ៉ាក់ លើកោះប៊រណេអូ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីសន្ទស្សន៍កខ្វក់នៃខ្យល់ (API) បានកើនឡើងខ្ពស់ហួសពី ៥០០ ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៦៨នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់

(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជូនជនសង្ស័យចំនួន ៦៨នាក់ (ស្រី ៤៨នាក់) ព្រមទាំងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីបើកល្បែងស៊ីសងដោយខុសច្បាប់។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជូនអតិថិជនបុរី ឡេង ណាវ៉ាត់ត្រា គម្រោង៦A

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនអតិថិជនបុរី ឡេង ណាវ៉ាត់ត្រា គម្រោង៦A ដែលបានសាងសង់រួច។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលនិងអបអរសិស្សជ័យលាភីនិទ្ទេស A

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ចំនួន៥២នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យសិប្បកម្មកែច្នៃដូងក្រអូបនៅស្រុកបាណន់

(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងសិប្បកម្មយ៉ានីដូងក្រអូប ស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលជាសិប្បកម្មកែច្នៃដូងក្រអូប សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

https://youtu.be/xddLAqUK9II

ការបាញ់ប្រហារនៅក្នុងអគារអាផាតមិនមួយកន្លែង ក្នុងទីក្រុង Minneapolis សហរដ្ឋអាម៉េរិក

(សហរដ្ឋអាម៉េរិក)៖ ហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់មួយ កាលពីថ្ងៃទី ២ ខែកញ្ញា បានកើតឡើងនៅក្នុងអគារអាផាតមិន ឡូរីង ថៅវ័រ (Loring Towers) ដែលស្ថិតនៅជិត មជ្ឈមណ្ឌលសន្និសីទនៃទីក្រុង មីននីអាប៉ូលីស (Minneapolis) ក្នុងរដ្ឋមីននីសូតា (Minnesota) សហរដ្ឋអាម៉េរិក។ ហេតុការណ៍នេះ ឆក់យកជីវិតមនុស្ស ៣ នាក់ (រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើង) និង ៦ នាក់ផ្សេងទៀតរងរបួស រួមមានមន្ត្រីនគរបាល ៣រូប ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សិង្ហបុរី ចំណាយ ៤ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ចំនួន ២០ គ្រឿងពីអាមេរិក

(សិង្ហបុរី)៖ ក្រសួងសង្គ្រាមអាមេរិកបញ្ជាក់ថា សិង្ហបុរីបានចំណាយប្រមាណ ៤.០៦ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ២០គ្រឿង និងឧបករណ៍យោធាពាក់ព័ន្ធ ។ នេះជាលើកដំបូងដែលតម្លៃសរុបនៃកិច្ចព្រមព្រៀងយន្តហោះចម្បាំងបំបាំងកាយ F-35 ត្រូវបានបង្ហាញជាផ្លូវការ ។ ក្នុងចំណោមយន្តហោះទាំង ២០គ្រឿង ក្នុងនោះយន្តហោះចម្បាំង F-35B ចំនួន ១២គ្រឿង នឹងឈរជើងជាអចិន្ត្រៃយ៍នៅមូលដ្ឋានទ័ពអាកាស Ebbing Air National Base នៃរដ្ឋ Arkansas សហរដ្ឋអាមេរិក ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កូរ៉េខាងត្បូងគ្រោងពង្រាយកងទ័ព នៅច្រកសមុទ្រហ័រមូស

(កូរ៉េខាងត្បូង)៖ កូរ៉េខាងត្បូងកំពុងរៀបចំដាក់ពង្រាយកម្លាំងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើដំណើររបស់នាវាចរណ៍ នៅច្រកសមុទ្រហ័រមូស ហើយមានគោលបំណងបញ្ជូនកងទ័ពទាំងនោះឱ្យបានមុនដាច់ឆ្នាំនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានដកស្រង់ប្រភពពីរដ្ឋាភិបាល និងយោធា ចេញផ្សាយនាថ្ងៃទី៣ ខែកញ្ញា។

សូមទស្សនាព័ត៌មានពិស្ដារ៖

មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បន្តសកម្មភាពថែទាំផ្លូវចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់

(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពដងផ្លូវ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្តអនុវត្តសកម្មភាពការងារថែទាំជាប្រចាំ លើសួនបែងចែកទ្រូងផ្លូវតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ យ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់។

សូមទស្សនាព័ត៌មានពិស្ដារ៖