(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២នាក់ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បាននិងកំពុងអនុវត្តគម្រោងដំណាក់កាលទី២ ក្នុងការដំឡើងកៅអីអង្គុយសម្រាកចំនួន ២២៥ទីតាំង នៅតាមបណ្តាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ការសម្រាកកម្សាន្តរបស់ភ្ញៀវទេសចរ និងរួមចំណែកថែរក្សាប្រាសាទបុរាណ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុវត្តផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយប្រើប្រាស់ថវិកាសរុប ១.២២៤,២ លានដុល្លារអាមេរិក ក្នុងគោលដៅធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យម។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(កំពង់ចាម)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំក្នុងខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ចំនួនសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A នៅទូទាំងប្រទេសមានការថយចុះប្រមាណ ១.០០០នាក់ ក្នុងនោះខេត្តកំពង់ចាមថយចុះ ៤០នាក់ ដោយសារតែមុខវិជ្ជាគណិតវិទ្យាក្នុងការប្រឡងកន្លងទៅមានភាពលំបាក។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះចំនួន ១៧គ្រួសារ ជូនដល់គ្រួសារអតីតយុទ្ធជន នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ផ្ទះទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
VIDEO
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា បានស្នើឱ្យមានការប្តូរឈ្មោះច្រកសមុទ្រហ័រមូស ទៅជា «ច្រកសមុទ្រ ត្រាំ» ដោយសំអាងថា អាមេរិកបានគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់មួយនេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(អ៊ីរ៉ង់)៖ ការវាយប្រហារតាមអាកាសដែលគេសង្ស័យថាជាស្នាដៃរបស់សហរដ្ឋអាម៉េរិក បានបាញ់ប្រហារចំផ្ទះមួយខ្នងក្នុងក្រុង ស៊ីរ៉ិក (Sirik) ប្រទេសអ៊ីរ៉ង់ អំឡុងមនុស្សម្នាកំពុងចូលរួមប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ ដោយហេតុការណ៍នេះ បណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ និងជាច្រើនសិបនាក់ទៀតរងរបួស ដោយរូបភាពដ្រូន បង្ហាញពីការខូចខាតដំបូលផ្ទះយ៉ាងធ្ងន់ធ្ងរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(ហ្គាហ្សា)៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃពុធ បានចុះទៅពិនិត្យតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដោយផ្ទាល់ ស្របពេលដែលលោកអះអាងថា ត្រូវមានការងារដែលត្រូវធ្វើឲ្យរួចរាល់។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(កំពង់ចាម)៖ ពិធីបុកគ្រឹះបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យបេតុងប្រក់ក្បឿងដ៏ធំទូលាយមួយខ្នង ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងលើកទឹកចិត្តដល់កុមារភៀសសឹកដែលកំពុងរស់នៅក្នុងភូមិរង់ចាំ នៃខេត្តបន្ទាយមានជ័យ អង្គការ Good People International (GPI) បានសម្រេចផ្តល់ជូនអគារបណ្ណាល័យមួយខ្នង សម្រាប់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាកន្លែងសិក្សាស្រាវជ្រាវ និងបណ្ដុះទម្លាប់ស្រឡាញ់ការអាន។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារ «មន្ទីរពេទ្យមិត្តនគរបាល» ដ៏ទំនើបមួយខ្នង ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូងគេបង្អស់ប្រចាំស្នងការដ្ឋាន ក្រោមគំនិតផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែងផ្នែកសុខាភិបាល និងលើកកម្ពស់សុខុមាលភាពកងកម្លាំងនគរបាល ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
VIDEO
(ប៉ាគីស្ថាន)៖ គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងរដូវភ្លៀងមូសុង វស្សា កាលពីថ្ងៃអង្គារ នៅទូទាំងប្រទេសប៉ាគីស្ថាន បានបណ្តា លឱ្យមនុស្សយ៉ាងហោចណាស់ ១៧៥ នាក់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតរងរបួស ស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យមានទឹកជំនន់ជន់លិចផ្លូវ និងតំបន់ទំនាបនៅក្នុងទីក្រុងជិតគ្នានោះ រួមមាន ទីក្រុងរ៉ាវ៉ាល់ពីនឌី (Rawalpindi) និងទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(នេប៉ាល់)៖ អាជ្ញាធរនេប៉ាល់បានឱ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ថា ក្តីសង្ឃឹមក្នុងការស្វែងរកអ្នករស់រានមានជីវិតដែលកំពុងបាត់ខ្លួន គឺកាន់តែខើច បន្ទាប់ពីការបាក់ផ្ទាំងទឹកកក នៅជួរភ្នំហិម៉ាល័យបានបង្កជាទឹកជំនន់យ៉ាងរហ័ស និងបានបំផ្លិចបំផ្លាញប្រទេសក្នុងតំបន់ភ្នំមួយនេះ កាលពីមួយសប្តាហ៍មុន។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍