All posts by មេគង្គ ប៉ុស្តិ៍

លោកស្រី Takaichi ថាជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិព្រោះសន្តិភាពមិនមែនជារឿងធានាបាននោះទេ 

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែង កាលពីថ្ងៃអង្គារថា «សន្តិភាពមិនមែនជារឿងធានាបាននោះទេ» ខណៈដែលប្រទេសនៅអាស៊ីមួយនេះកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កសិករស្រុកអង្គរធំ បង្កើតចំណូលបន្ថែមនិងពង្រឹងជីវភាពគ្រួសារតាមរយៈការចិញ្ចឹមជ្រូក

(សៀមរាប)៖ បន្ទាប់ពីបញ្ចប់រដូវធ្វើស្រែចម្ការ កសិករជាច្រើននៅតាមជនបទក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានចាប់យកមុខរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ដើម្បីបង្កើតប្រភពចំណូលបន្ថែម និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើដំណាំតែមួយមុខ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការងារ នឹងរៀបចំពិព័រណ៍ជាតិការងារនិងផលិតភាពការងារឆ្នាំ​២០២៦

(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយនាំមកនូវឱកាសការងារជាង ៣៥,០០០ កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រប្រមាណ ១៥០។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តកំពង់ស្ពឺ ចុះបញ្ជាឱ្យបូមទឹកសង្គ្រោះស្រូវពលរដ្ឋជិត៦ម៉ឺនហិកតាពីគ្រោះរាំងស្ងួត

(កំពង់ស្ពឺ)៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ ជិត ៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយ និងឥទ្ធិពលបាតុភូតអេលីញូ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង និងទូទាំងប្រទេស

(ក្រសួងអប់រំ)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ពិធីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងបានសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល ១២ឆ្នាំកន្លងមក រហូតទទួលបានសញ្ញាបត្រជាកូនសោសំខាន់សម្រាប់ឈានទៅរកការសិក្សាថ្នាក់ឧត្តមសិក្សា និងការកសាងជំនាញវិជ្ជាជីវៈនាពេលអនាគត។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំមហាព្រឹត្តិការណ៍បុណ្យភ្នំ

(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺ ដែលជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងសំបូរបែប ដោយមានតំបន់ទេសចរណ៍ប្រមាណ ៣០ កន្លែង រួមមានសហគមន៍ទេសចរណ៍ កសិទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិកែច្នៃ កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងសកម្ម ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកអគ្គរដ្ឋទូតឥណ្ឌា ពិនិត្យការចិញ្ចឹមត្រីក្នុងបែររបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ ពីការចិញ្ចឹមត្រីក្នុងបែរ របស់ប្រជាពលរដ្ឋតាមដងទន្លេ ឯកអគ្គរដ្ឋកាទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចំណាប់អារម្មណ៍ ពីមុខរបរ របស់ប្រជាពលរដ្ឋ ដែលបម្រើឲ្យវិស័យ ដ៍សំខាន់ដល់ធនធានជលផល។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅច្រកចាំយាម ខេត្តកោះកុង

(កោះកុង)៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស។

សូមទស្សនាព័ត៌មានពិស្ដារ៖

កងទ័ពអ៊ីស្រាអ៊ែល បន្តសកម្មភាពប្រើប្រាស់គ្រឿងចក្រធុនធ្ងន់វាយកម្ទេចអគារ ៤ ជាន់ចំនួនពីរខ្នងនៅតំបន់ West Bank

កងកម្លាំងអ៊ីស្រាអ៊ែល កាលពីដើមសប្ដាហ៍នេះ បានធ្វើការវាយកម្ទេចអគារស្នាក់នៅកម្ពស់ ៤ ជាន់ចំនួនពីរខ្នង របស់ពលរដ្ឋប៉ាឡេស្ទីនឈ្មោះ ការីម សាឡាម៉ា អាល់ណាបានី (Karim Salama al-Nabali) ស្ថិតនៅក្នុងតំបន់ប៊ៀហ្ស៊ីត (Birzeit) ភាគខាងជើងទីក្រុងរ៉ាម៉ាឡោះ (Ramallah)  ។ ជុំវិញស្ថានភាពនេះ នៅមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីភាគីអ៊ីស្រាអ៊ែលនៅឡើយទេ ប៉ុន្តែជាទូទៅអាជ្ញាធរអ៊ីស្រាអ៊ែលតែងតែអះអាងថា ការវាយកម្ទេចនេះធ្វើឡើងលើសំណង់ដែលសង់ឡើងដោយគ្មានលិខិតអនុញ្ញាត  ។

រុស្ស៊ី បញ្ជាក់ពីការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងថាមពលកាន់តែខ្លាំងក្លាជាមួយចិន និងឥណ្ឌា

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសឃឺជីគីស្ថាន កាលពីដើមសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគយ៉ាងស៊ីជម្រៅជាមួយប្រទេសឥណ្ឌា និងចិន  ។ លោក គីរីល ឌីមីទ្រូវ ជំនួយការប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ឥណ្ឌាគឺជាដៃគូពាណិជ្ជកម្ម និងកសិកម្មដ៏សំខាន់របស់រុស្ស៊ី ជាពិសេសលើការផ្គត់ផ្គង់ជីកសិកម្ម  ។ លោកបន្ថែមថា ប្រទេសទាំងពីរដើរតួយ៉ាងសកម្មក្នុងការវិនិយោគរួមគ្នាលើវិស័យបច្ចេកវិទ្យា និងឱសថ ព្រមទាំងបន្តបើកទ្វារទទួលក្រុមហ៊ុនឥណ្ឌាឱ្យមកវិនិយោគនៅប្រទេស
រុស្ស៊ីបន្ថែមទៀត  ។

អាមេរិកស្វាគមន៍រដ្ឋមន្ត្រីរុស្ស៊ី នៅឯកិច្ចប្រជុំG20 ដោយមិនខ្វល់ការជំទាស់ពីក្រុម EU

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វាគមន៍វត្តមានគណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី នៅឯកិច្ចប្រជុំ G20 ដោយមិនខ្វល់ពីការតវ៉ាពីមន្ត្រីសហភាពអឺរ៉ុប (EU) ឡើយ។ មន្ត្រីអឺរ៉ុប ដែលបានបដិសេធមិនឈរថតរូប រួមគ្នាជាប្រពៃណី នៅក្រៅកិច្ចប្រជុំ រួមជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov   ។



ជំនន់ទឹកភ្លៀងជន់លិចឃុំចំនួន២ ក្នុងស្រុកកែវសីមា

(មណ្ឌលគិរី)៖ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួនក្នុង ឃុំចុងផ្លាស់ និងឃុំមេម៉ង់ ស្រុកកែវសីមា ចាប់តាំងពីម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ព្រឹកថ្ងៃទី០១ ខែកញ្ញា។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

ឯកឧត្តម ចាន់ ស៊ីណាត បញ្ជាក់ពីការបង្កើនផលកសិកម្ម និងលើកកម្ពស់ជីវភាពពលរដ្ឋ

(កំពង់ធំ)៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រថ្មីៗដែលកំពុងអភិវឌ្ឍ នឹងឆ្លើយតបយ៉ាងបន្ទាន់ក្នុងការបង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងជួយរំដោះទឹកជំនន់ និងធានាសុវត្ថិភាពប្រភពទឹកស្រោចស្រព។

សូមទស្សនាព័ត៌មានពិស្ដារ៖