All posts by មេគង្គ ប៉ុស្តិ៍

បឹងក្រាយ បានក្លាយទៅជាតំបន់ទេសចរណ៍ក្រោយការអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ

(កំពង់ឆ្នាំង)៖ ផ្លូវបេតុងមួយខ្សែតភ្ជាប់ពីឃុំពាមឆ្កោក ទៅទីរួមស្រុកជល់គីរី ត្រង់ចំណុចបឹងក្រាយ (ស្ថិតក្នុងភូមិសាស្ត្រឃុំពាមឆ្កោក និងឃុំព្រៃគ្រី) បានប្រែក្លាយពីផ្លូវលំស្ងប់ស្ងាត់ ទៅជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញនារដូវវស្សាទឹកឡើង ដោយក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់រយនាក់ទៅលេងកម្សាន្តយ៉ាងកុះករ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធដាក់ឱ្យប្រើប្រាស់អគារនិងសមិទ្ធផលថ្មីៗនៅស្នងការដ្ឋាននគរបាលខេត្ត

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបេតុងប្រក់ក្បឿង កម្ពស់ ៣ជាន់ (ស្មើ ១៦បន្ទប់ មានក្រឡាផ្ទៃសរុប ១,៩៤៤ម៉ែត្រការ៉េ) ព្រមទាំងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការតំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងក្រុងច្បារមន

(កំពង់ស្ពឺ)៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស «ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍» (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមទស្សនាព័ត៌មានពិស្ដារ៖

មេដឹកនាំចិន រុស្ស៊ី និងឥណ្ឌា នឹងជួបប្រជុំគ្នាដើម្បីប្រឆាំងឥទ្ធិពលអាមេរិក

មេដឹកនាំប្រទេសចិន រុស្ស៊ី និងឥណ្ឌា ស្ថិតក្នុងចំណោមប្រមុខរដ្ឋ ដែលកំពុងជួបជុំគ្នានៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន នាសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាក្រុមមួយ ត្រូវបានគេមើលឃើញថាជាជញ្ជីងថ្លឹងប្រឆាំងនឹងឥទ្ធិពលសកលរបស់សហរដ្ឋអាមេរិក  ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក​ ណារិនដ្រា ម៉ូឌី នឹងចូលរួមក្នុងកម្មវិធីនានា នៅក្នុងទីក្រុងប៊ីស្កេក (Bishkek) ដែលជារដ្ឋធានីនៃប្រទេស នៅអាស៊ីកណ្តាលមួយនេះ  ។



មេដឹកនាំវេណេហ្ស៊ុយអេឡាបង្ហោះរូបថតខ្លួនឯងក្នុងពន្ធនាគារអាមេរិក(Video Inside)

ប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន នៅសហរដ្ឋអាមេរិក បានចែករំលែករូបថតខ្លួនឯង ចេញពីក្នុងពន្ធនាគារ ដោយផ្ញើជូនកូនៗ និងចៅៗរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Tass កាលពីថ្ងៃអាទិត្យ  ។
ប្រភពបានដកស្រង់ទាំងរូបភាព និង ខ្លឹមសារដែលបានបង្ហោះ នៅលើបណ្តាញ សង្គម X រៀបរាប់ថា «ជាកាដូតូចមួយដែលពោរពេញដោយក្តីស្រឡាញ់ និងក្តី
សង្ឃឹម។ ខ្ញុំផ្ញើរូបថតទាំងនេះជាកាដូតូចមួយ ជូនចៅប្រុស ចៅស្រីទាំងអស់របស់ខ្ញុំ ជូនក្មេងប្រុសក្មេងស្រី និងជូនប្រជាជនដ៏ថ្លៃថ្នូរទាំងអស់ដែលស្រឡាញ់វេណេហ្ស៊ុយអេឡា  ។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា យើងនៅតែរឹងមាំ ពោរពេញទៅដោយក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា សហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងស៊ីវិល និងយោធានៅក្នុងរដ្ឋធានីការ៉ាកាស  ។ លោកប្រធានាធីបតី ដូណាល់ ត្រាំ បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវេណេហ្ស៊ុយអេឡាហើយ លោកប្រធានាធិបតី វេណេហ្ស៊ុយអេឡា  Nicolas Maduro និងភរិយា ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេស  ។
នៅថ្ងៃទី៥ ខែមករា គូស្វាមីភរិយានេះបានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ដែលពួកគេត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន  ។ ប៉ុន្តែ ពួកគេទាំងពីរនាក់បានប្រកាសថា ខ្លួនគ្មានកំហុសទេ។ អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីដែលមានសិទ្ធិអំណាចពេញលេញ របស់វេណេហ្ស៊ុយអេឡានៅថ្ងៃទី ៦ ខែមករា   ៕

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អាជ្ញាធរខេត្តកំពតដាំដើមត្នោតនៅឃុំចំនួន២ជាប់ព្រំដែនប្រទេសវៀតណាម 

អាជ្ញាធរខេត្តកំពតបានដាំកូនត្នោតចំនួន៣ពាន់ដើម  កាលពីព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៦ នៅលើខ្នងទំនប់ព្រៃទន្លេត្រង់ចំណុច ភូមិសំរោងចិន  ស្រុកបន្ទាយមាស  ។សូមបញ្ជាក់ថាឃុំព្រៃទន្លេគឺជាឃុំមួយក្នុងស្រុកបន្ទាយមាសនិងមានភូមិសាស្ត្រជាប់និងប្រទេសវៀតណាម  ។ អភិបាលស្រុកបន្ទាយមាស លោក នូ ចាន់ដា មានប្រសាសន៍ថាប្រជាពលរដ្ឋនៅស្រុកបន្ទាយមាស៩០%បានពឹងផ្អែកលើមុខរបរកសិកម្ម ។លោកអភិបាលស្រុកបន្ទាយមាស បានមានប្រសាសន៍បន្តថាស្រុកបន្ទាយមាសមានឃុំចំនូន១៥  ក្នុងនោះមានឃុំចំនួន២មានភូមិសាស្ត្រជាប់ប្រទេសវៀតណាមគឺ ឃុំត្នោតចុងស្រង់ និងឃុំព្រៃទន្លេ។លោកអភិបាលស្រុក បានបញ្ជាក់ថាកូនត្នោតដែលយើងចូលរួមដាំទាំងអស់គ្នានៅទំនប់ព្រៃទន្លេនេះមានចំនួន៣ពាន់ដើម ។នេះជាលើកទី១ហើយសម្រាប់ស្រុកបន្ទាយមាសដែលអាជ្ញាធរខេត្តកំពតបានដាំកូនត្នោតចំនួន៣ពាន់ដើម   ។

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រោយពីទទួលបានដំណោះស្រាយ និងផលប្រយោជន៍សមរម្យ បងប្អូនកម្មករជួបជុំគ្នាថ្លែងអំណរគុណ និងសប្បាយរីករាយយ៉ាងខ្លាំង

(បន្ទាយមានជ័យ)៖ បងប្អូនកម្មករនិយោជិតក្រុមហ៊ុន នីឌិច ដាយ-ខាសធីង(ខេមបូឌា) ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបជុំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយរីករាយ និងថ្លែងអំណរគុណដល់មន្រ្តីជំនាញ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីមានកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាពួកគាត់ជាមួយភាគីក្រុមហ៊ុនក្នុងការទូទាត់ និងផ្ដល់ផលប្រយោជន៍សមរម្យទៅតាមច្បាប់។

សូមទស្សនាព័ត៌មានពិស្ដារ៖

គណៈប្រតិភូអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះជោគជ័យធំធេងនៃ «សន្និសីទប្រធានសភា លើកទី២» នៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំដោយ ឯកឧត្តម Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

ចំនួនអ្នកស្លាប់បានកើនឡើងជិត៤០០នាក់ និងកំពុងបាត់ខ្លួន១ ៤០០ ក្នុងគ្រោះទឹកជំនន់នៅតំបន់ព្រំដែននេប៉ាល់-ទីបេ

ក្រុមសង្គ្រោះ កំពុងបន្តស្វែងរកមនុស្សជាង១ ៤០០នាក់ ដែលកំពុងបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយនិងការបាក់ដីបានវាយប្រហារតំបន់ព្រំដែននេប៉ាល់-ទីបេ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់៣៩២នាក់ ហើយភូមិករទាំងមូលត្រូវទឹកហូរនាំយកទៅបាត់។

លោក ត្រាំ ធានាថា រុស្ស៊ីមិនវាយប្រហារទឹកដីណាតូនោះឡើយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងមិនវាយប្រហារទឹកដីរបស់អង្គការ NATO ឡើយ ដោយលោកបានច្រានចោលសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភអំពីសកម្មភាព ដែលអាចកើតមាន ពីសំណាក់រុស្ស៊ី មកលើតំបន់អឺរ៉ុប។

សូមទស្សនាព័ត៌មានពិស្ដារ៖

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន៥

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥។

សូមទស្សនាព័ត៌មានពិស្ដារ៖

រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ពាន់លានរៀល គាំពារស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ៤៨៦,៦១៣លានរៀល ឬជិត ៥០០ពាន់លានរៀល ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ និងការគាំពារជូនសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យភាពកម្ពុជាក្នុងភូមិថ្មដូន

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។

សូមទស្សនាព័ត៌មានពិស្ដារ៖