All posts by មេគង្គ ប៉ុស្តិ៍

បណ្ណកម្មសិទ្ធិ ២២៤៧ បណ្ណ ត្រូវចែកជូនប្រជាពលរដ្ឋចំនួន២ភូមិក្នុងឃុំបុស្បូវ

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) សរុបចំនួន ២,២៤៧ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្វាវ (១,១៤០ប័ណ្ណ) និងភូមិត្បែង (១,១០៧ប័ណ្ណ) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំក្រុមការងារ ចុះពិនិត្យ និងជួសជុលផ្លូវលំ ក្នុងឃុំកំពង់ចិនត្បូង

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំក្រុមការងារ ចុះផ្ទាល់ដើម្បីជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងឃុំកំពង់ចិនត្បូង ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានភាពងាយស្រួល និងសុវត្ថិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពលរដ្ឋស្នើក្រសួងពិនិត្យអាជ្ញាបណ្ណសម្បទានរ៉ែ ក្រោយជាន់លើដីកម្មសិទ្ធិជាង ៤០ ហិកតា

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើរដោយលោកស្រី នាង ហ៊ាប បានទទូចស្នើសុំយ៉ាងទទូចដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ឱ្យជួយពិនិត្យ និងដោះស្រាយជាប្រញាប់ ក្រោយពេលក្រុមហ៊ុនឯកជន ស៊ីអេចអេចស៊ី (CHHC) ទទួលបានអាជ្ញាបណ្ណសម្បទានរ៉ែ ជីកកកាយយកថ្មម៉ាប គ្របដណ្តប់លើដីកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋជាង ៣០គ្រួសារ (ទំហំជាង ៤០ហិកតា) បណ្តាលឱ្យពួកគាត់ខកខានអាស្រ័យផលអស់រយៈពេលជាង ៦ឆ្នាំមកហើយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ព្រឹកនេះសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវការ

(ភ្នំពេញ)៖ ពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នឹងត្រូវស្វាគមន៍ដោយមានព្រះរាជសារព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, សុន្ទរកថាស្វាគមន៍ដោយលោក ឯក ណាត ដាកាល អគ្គលេខាធិការ ISC, សុន្ទរកថា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងសារអបអរសាទររបស់លោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។

សូមទស្សនាព័ត៌មានពិស្ដារ៖

AOT បន្តចុះផ្ទៀងផ្ទាត់និងរាយការណ៍ករណីយោធាថៃដាក់ទូកុងតឺន័រនិងរាយបន្លាលួសលើដីខ្មែរនៅច្រកអូរស្មាច់

(ឧត្តរមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់) ក្នុងនោះមានកុមារចំនួន ១០១នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោក ដូណាល់ ត្រាំ បញ្ជូនកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលអារ៉ាប៊ីសាអូឌីត ទៅកាន់សភាដើម្បីពិនិត្យ

រដ្ឋបាលលោក ដូណាល់ ត្រាំ ម្នាក់បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជូនកិច្ចព្រមព្រៀងមួយជាមួយប្រទេសអារ៉ាប៊ីសាអូឌីតទៅកាន់សភា ដើម្បីពិនិត្យ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែលោកនៅតែបន្តជំរុញថា វាកិច្ចព្រមព្រៀងនេះ នឹងមិនអាចបោះជំហានទៅមុខបានឡើយ ប្រសិនបើអារ៉ាប៊ីសាអូឌីតមិនធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានភាពធម្មតាឡើងវិញនោះទេ។

ការបាក់ផ្ទាំងទឹកកកអាចជាដើមហេតុបង្កឱ្យមានគ្រោះទឹកជំនន់ដ៏កាចសាហាវនៅនេប៉ាល់

គ្រោះទឹកជំនន់ដ៏កាចសាហាវមួយ នៅជិតព្រំដែនប្រទេសនេប៉ាល់ជាមួយតំបន់
ទីបេនៃប្រទេសចិនកាលពីថ្ងៃពុធ អាចបង្កឡើងនៅពេលដែលផ្នែកខាងក្រោមនៃផ្ទាំងទឹកកកបានបាក់ ហើយធ្លាក់លើផ្ទៃទំនាបស្ថិតនៅរាប់រយម៉ែត្រខាងក្រោម  ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញដោយផ្អែកលើរូបភាពផ្កាយរណប Planet Labs  ។គេនៅមិនទាន់ដឹងច្បាស់ថាអ្វីជាមូលហេតុ ដែលបណ្តាលឱ្យផ្ទាំងទឹកកកនោះបាក់នៅឡើយទេ ប៉ុន្តែមន្ត្រីនេប៉ាល់បានចង្អុលបង្ហាញថា ការរញ្ជួយដីនៅក្នុងតំបន់នោះ នៅប៉ុន្មាននាទីមុនហេតុការណ៍ អាចជាមូលហេតុ
មួយ  ។ អាជ្ញាធរនេប៉ាល់ និងទីបេបារម្ភថា ចំនួនជនរងគ្រោះសរុបអាចនឹងកើនឡើងខ្ពស់ជាងចំនួនសព១៦០នាក់ ដែលត្រូវបានរកឃើញរហូតមកដល់ពេលនេះ  ។ រដ្ឋាភិបាលនេប៉ាល់បានឱ្យដឹងថា អ្នកទេសចរណ៍ជាង៣រយនាក់ក៏កំពុងបាត់ខ្លួនដែរ  ។

វេទិកាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្ដីពីហានិភ័យនិងការបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុកដោយខុសច្បាប់

វេទិកាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្ដីពីហានិភ័យនិងការបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុកដោយខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ បានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស   ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី មុំ ពុទ្ធីតា,  តំណាងអយ្យការអមសាលាដំបូងខេត្ត, តំណាងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត  ។

សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖

រុស្ស៊ីបាញ់ស្ទាក់កម្ទេចដ្រូននិងមីស៊ីលជាច្រើនរបស់សត្រូវ ខណៈការវាយប្រហារទ្រង់ទ្រាយធំប៉ះពាល់ដល់តំបន់ស៊ីវិលខ្លាំងក្លា

(រុស្ស៊ី)៖ តាមរយៈរបាយការណ៍របស់អ្នកសារព័ត៌មាន អាយឡា គូឌ្រាវសេវ៉ា (Ayla Kudryavtseva) នៃទីភ្នាក់ងារ RT ឱ្យដឹងថា តំបន់ ក្រាសស្នូដារ (Krasnodar) នៅភាគខាងត្បូងប្រទេសរុស្ស៊ី បានទទួលរងនូវការវាយប្រហារទ្រង់ទ្រាយធំដោយដ្រូនរបស់សត្រូវ ដែលបណ្តាលឱ្យធ្លាក់បំណែកដ្រូនលើអគារស្នាក់នៅរបស់ពលរដ្ឋស៊ីវិល និងបង្កឱ្យមានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង ដែលតម្រូវឱ្យក្រុមសង្គ្រោះចេញអន្តរាគមន៍ជាបន្ទាន់។ ការវាយប្រហារតាមអាកាសនេះ បានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃភាគខាងត្បូងរុស្ស៊ីផងដែរ ដោយរួមទាំងការវាយប្រហារលើមជ្ឈមណ្ឌលភស្តុភារកម្មក្នុងទីក្រុង ម៉ៃកុប (Maikop) បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ហើយអាជ្ញាធរត្រូវបង្ខំចិត្តជម្លៀសមនុស្សចេញពីហាងទំនិញជាច្រើនកន្លែង នៅក្នុងតំបន់ចំនួនបីផ្សេងទៀត។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដរាបណានៅតែមានការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសខ្លួន

(ដាម៉ាស)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃអង្គារ អំឡុងទស្សនកិច្ចដ៏កម្រមួយនៅស៊ីរី បានប្តេជ្ញារក្សាកងទ័ពបន្តមានវត្តមាន ក្នុងប្រទេសមួយនេះ ដរាបណានៅតែមាន អ្វីដែលលោកហៅថា «ការគំរាមកំហែង» ដល់សន្តិសុខរបស់ប្រទេសលោក។

សូមទស្សនាព័ត៌មានពិស្ដារ៖

កាណាដាដាក់ពន្ធសងសឹកលើទំនិញអាមេរិកតម្លៃ ២០ពាន់លានដុល្លារអាមេរិក

(កាណាដា)៖ កាណាដាកាលពីថ្ងៃអង្គារ ទី២៥ ខែសីហា បានប្រកាសដាក់ពន្ធលើទំនិញអាមេរិកក្នុងអត្រាចន្លោះពី ១៥ ទៅ ៥០ភាគរយ។ ការណ៍នេះ បានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តជិតស្និទ្ធជាប្រវត្តិសាស្ត្រមួយនេះ កាន់តែធ្ងន់ធ្ងរឡើងៗ។

សូមទស្សនាព័ត៌មានពិស្ដារ៖

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បណ្តុះយុវជនជំនាញជាង៣ពាន់នាក់ក្នុងរយៈពេល៣ឆ្នាំ

(ស្វាយរៀង)៖ ក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយបានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនសរុបជាង ៣ពាន់នាក់ ដើម្បីជួយឱ្យពួកគេមានសមត្ថភាពចាប់យកឱកាសការងារ និងបង្កើតប្រាក់ចំណូលគ្រួសារ។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក្រុង-ស្រុកទាំង ៩ ចុះបង្ក្រាបការចាក់ដីគ្មានលិខិតអនុញ្ញាត

(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីណែនាំស្តីពីការចុះពិនិត្យ តាមដាន និងចាត់វិធានការលើសកម្មភាពចាក់បំពេញអាចម៍ដីដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ នៅក្នុងមូលដ្ឋានក្រុង-ស្រុកទាំង៩ ទូទាំងខេត្ត ដើម្បីពង្រឹងសណ្តាប់ធ្នាប់ ការប្រើប្រាស់ដីធ្លី និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥៨គ្រួសារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុប ១៥៨គ្រួសារ មកពី ៣ឃុំ ក្នុងស្រុកកំពង់សៀមចំនួន ២៦គ្រួសារ មកពីឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ក្នុងស្រុកស្ទឹងត្រង់ ចំនួន ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖