All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យផ្លូវកៅស៊ូ DBST ៣ខ្សែត្រៀមនិងជួសជុលស្ដារឡើងវិញ

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ដែលរងការខូចខាត និងត្រូវជួសជុលបន្ទាន់ ស្ថិតក្នុងខេត្តត្បូងឃ្មុំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

សម្ដេចធិបតី អញ្ជើញសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A

ក្រចេះ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨.៤០៥គ.ម។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការងារ រួមដៃជាមួយក្រុមហ៊ុនដឹកជញ្ជូន ៦ ជំរុញការផ្សព្វផ្សាយការងារដល់ពលរដ្ឋ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារ និងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួង និងក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ/ម្ហូបអាហារឈានមុខគេចំនួន ៦ ស្ដីពី «ការលើកកម្ពស់ព័ត៌មានទីផ្សារការងារ និងសេវាការងារ» នៅទីស្តីការក្រសួង។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការដង្ហែក្បួនម៉ូតូ៥០០គ្រឿងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ស្ពឺ

‎ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការដង្ហែរក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពចំនួន ៥០០គ្រឿង លើដងផ្លូវសាធារណៈក្នុងក្រុងច្បារមន ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនយ៉ាងច្រើនកុះករ ដើម្បីអប់រំ និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលរងខេត្តបន្ទាយមានជ័យ អធិបតីភាពក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍និងការទប់ស្កាត់គ្រឿងញៀន

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សមាជិក ស.ស.យ.ក. តំណាងគ្រឹះស្ថានសិក្សា និងវិស័យឯកជនសរុបប្រមាណជាង ៥០០នាក់ នៅបរិវេណវត្តស្រះត្រាច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោក ស៊ី ជីនពីង ទំនងជាទៅបំពេញទស្សនកិច្ចនៅឥណ្ឌា

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជានឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែក្រោយនេះ ក្នុងទីក្រុងញូវដេលី ជាមួយនឹងប្រតិភូជាន់ខ្ពស់មួយក្រុមធំ។ ការណ៍នេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បើគិតក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ និងជាសញ្ញាថ្មីមួយនៃភាពល្អូកល្អើនឡើងវិញរវាងប្រទេសគូប្រជែងទាំងពីរនៅអាស៊ី។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ៊ីរ៉ង់ ប្រកាសផ្តល់រង្វាន់ ១០លានដុល្លារ ដល់អ្នកដែលធ្វើឃាតកូនសំណព្វត្រាំបាន

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយវីដេអូរយៈពេលប្រមាណ ៣ នាទី ដោយផ្តោតលើកូនប្រុសរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គឺលោក Barron Trump ព្រមទាំងបានលើកឡើងអំពីប្រាក់រង្វាន់ចំនួន ១០ លានដុល្លារ សម្រាប់អ្នកដែលតាមដាន ឬចូលទៅជិតរូបគេបាន។នេះជាការគំរាមកំហែងយ៉ាងចំហ និងកម្រមានបំផុតលើសមាជិកគ្រួសារផ្ទាល់របស់ប្រធានាធិបតីអាម៉េរិក។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ៊ីស្រាអ៊ែល បើកការវាយប្រហារផ្លូវអាកាសលើអាកាសយានដ្ឋានយោធា ក្នុងខេត្ត Idlib ប្រទេសស៊ីរី ដើម្បីរារាំងកងទ័ពតួកគីយ៉េ

ស៊ីរី៖ រូបភាពដែលចេញផ្សាយកាលពីដើមសប្ដាហ៍នេះ បានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរលើអាកាសយានដ្ឋានយោធា អាប៊ូ អាល់-ឌូហ៊ួរ (Abu al-Duhur) ក្នុងខេត្តអ៊ិតលីប (Idlib) ភាគពាយ័ព្យប្រទេសស៊ីរី បន្ទាប់ពីរងនូវការវាយប្រហារតាមអាកាសចំនួន ៨ លើកពីសំណាក់កងទ័ពអ៊ីស្រាអ៊ែល។

សូមទស្សនាព័ត៌មានពិស្ដារ៖

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធដោយខុសច្បាប់

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចាប់ពីយប់ថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចសង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១០នាក់។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

ក្រុមប្រដាប់អាវុធនៅខេត្តប៉ាត់តានី បន្តបំផ្ទុះគ្រាប់បែកក្នុងហាងទំនិញ និងបាញ់ប្រហារលើមូលដ្ឋានសន្តិសុខក្នុងស្រុកម៉ាយ៉ កាលពីយប់ថ្ងៃចន្ទ

ក្រុមប្រដាប់អាវុធបិទមុខដែលគេមិនស្គាល់អត្តសញ្ញាណយ៉ាងហោចណាស់មានគ្នាចន្លោះពី ៨ ទៅ ១០ នាក់ បានសម្រុកចូលប្លន់ និងគំរាមកំហែងដេញបុគ្គលិក ព្រមទាំងអតិថិជនចេញពីហាងទំនិញសេវិនអ៊ីឡេវិន (7/11) ស្ថិតក្នុងស្រុកម៉ាយ៉ (Mayo) ខេត្តប៉ាត់តានី ភាគខាងត្បូងប្រទេសថៃ កាលពីម៉ោងប្រមាណ ៨:០០ យប់ ថ្ងៃចន្ទ ទី២៤ ខែសីហា ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនងនិងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពលរដ្ឋខ្វះខាតនៅឃុំផាត់សណ្តាយ ទទួលបានអំណោយសម្តេចធិបតីនិងលោកជំទាវ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បាននាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទខ្វះខាតចំនួន ១៨គ្រួសារ និងប្រគល់ជូនទីបញ្ជាការស្រាល ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ជាង២០០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពត

ខេត្តកំពត៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០៩គ្រួសារ មកពីស្រុកអង្គជ័យ (២០គ្រួសារ) ស្រុកបន្ទាយមាស (១៤៣គ្រួសារ) និងស្រុកកំពង់ត្រាច (៤៦គ្រួសារ)។

សូមទស្សនាព័ត៌មានពិស្ដារ៖