All posts by មេគង្គ ប៉ុស្តិ៍

មន្រ្តីនគរបាលម្នាក់ត្រូវបានជនសង្ស័យចាក់សម្លា,ប់ រួចយកកាំភ្លើងបាញ់តដៃ ទៅលើកងកម្លាំង ត្រូវកម្លាំងសមត្ថកិច្ច បាញ់ស្លាប់នៅហ្នឹងកន្លែង

មន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ ត្រូវបានជនសង្ស័យម្នាក់ចាក់សម្លាប់, រួចយកកាំភ្លើងខ្លីបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់នៅនិងកន្លែងពាក់ព័ន្ធនិងករណីគ្រឿងញៀន ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RhGDHM25uy4

អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើង នៃប្រាសាទនាគព័ន្ធ បន្ទាប់ពីបញ្ជប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតរួចមក

កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ទ បង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក កិច្ចការងារនេះបានបញ្ចប់ដោយជោគជ័យ និងកំពុងបន្តការងារជួសជុល ទ បង្ហូរទឹក ផ្នែកខាងជើងវិញម្តង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zdnthtGAp1g

កម្លាំងចម្រុះបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ក្រុមជំនាញកម្លាំងចម្រុះសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច រាំងជ្រុំ តាពី អាក់កាទង និងពិនិត្យឡើងវិញម្តងទៀត ចំណុចបឹងម៉ា ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Z5k8Z-6M02E

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាភូមិ ឃុំ ស្រុកមេមត់

ឯកឧត្តម វង សូត បានអំពាវនាវដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិទាំងអស់ គួរស្វែងយល់ ធ្វើជាសាក្សី និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយគណបក្ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PWFvgSssmWs

ឯកឧត្តម ប៉ែន បូណា ឆ្លើយតបទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសពាក់ព័ន្ធការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅ ប្រទេសបានចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ ក្រុម ប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបែជាចោទប្រកាន់រាជរដ្ឋាភិ បាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ។ ឯកឧត្តមប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពណែនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ការបង្កើតមូលនិធិនេះធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល។

សូមស្តាប់ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា៖ https://youtu.be/dXwOGGnOZiw

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចដំឡើងនូវតួលេខ១ដុល្លារលើនិយោជកនិងដំឡើងនូវតួលេខ១៤ដុល្លារលើនិយោជិក

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ត ហេង សួ រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសមាភាគីខាងតំណាងនិយោជក និងតំណាងភាគីកម្មករចូលរួម ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដល់កម្មករនិយោជិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RC9Qk0lnv-g

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាននិង ក្រុមហ៊ុន Everwave GmbH លើការអនុវត្តគម្រោង Blue Cambodia-Everwave’s cleanup Project ដែលរៀបចំនិងអនុវត្តលើគម្រោងសម្អាតអានម័យបរិស្ថាន រួមបញ្ជូលទាំងការប្រមូលសំណល់ ក្នុងនិងក្បែរប្រភពទឹក និងការញែកសំណល់ផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/slJFJ3YxCZ8

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ថ្លែងថាកិច្ចសហប្រតិបត្តិការ CLV-DTA ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៏ថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rVPHVyxivUU

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងអភិបាលខេត្តចុះពិនិត្យសង្វាក់ផលិតដំណាំចេក

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនិងអភិបាលខេត្តចុះពិនិត្យសង្វាក់ផលិតដំណាំចេកសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស និងជម្រុញឲ្យផលិតផលកាន់តែមានគុណភាពនាំចូលទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស ឲ្យបានច្រើន ក្នុងគោលបំណងឲ្យក្រុមហ៊ុនមានចំណូលច្រើន និងមានលទ្ធភាព ក្នុងការដំឡើងប្រាក់ខែ ជូនបុគ្គលិក កម្មករ លើសប្រាក់ខែបច្ចុប្បន្ន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZE7-D11aNrY

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឈានមុខគេរបស់កម្ពុជានឹងក្លាយជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ

ព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិព័រណ៍អន្តរជាតិជាស៊េរីនៅកម្ពុជា ឆ្នាំ២០២៤ ទ្រង់ទ្រាយធំ ដោយមានក្រុមហ៊ុនចូលរួមជាង៨០ក្រុមហ៊ុន នឹងស្តង់ ពិព័រណ៍ប្រមាណ១០០ស្តង់។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពិពរណ៏នេះ នឹងនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកធុរកិច្ច វិនិយោគ និងការស្វែងរកកិច្ចសហការរវាងក្រុមហ៊ុននានានៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yMxjXhTzbXs

ក្រសួងបរិស្ថាននិងធនាគារ ARDB គ្រោងនឹងសហការគ្នាជួយសហគមន៍ដាំឬស្សី

ក្រសួងបរិស្ថាន និងធនាគារ ARDB គ្រោងនឹងសហការគ្នាជួយសហគមន៍ដាំឬស្សីដើម្បីបង្កើនគម្របបៃតង និងជួយបង្កើនជីវភាពសហគមន៍។ ការបញ្ជាក់នេះធ្វើឡើងនៅពេលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VyS0lBttOQY

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធនាខែកញ្ញាឆ្នាំ២០២៤

ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7eMNyU2N9MA

ខ្មាន់កាំភ្លើងមួយក្រុម ជិះរថយន្តមកបាញ់រះទៅលើជនរងគ្រោះ៣នាក់បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខណ្ឌដង្កោ


ខ្មាន់កាំភ្លើងមួយក្រុម បានបើករថយន្ត មួយគ្រឿង ម៉ាកហ្វត បួងចង្កូតទៅបុករថយន្តMercedes ចំពីមុខពេញទំហឹង រួចចុះមកដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ សំដៅទៅលើភាគីរថយន្ត មែកសឺដែស នៅក្នុងនោះមានគ្នា៣នាក់ បណ្តាលឲ្យបុរស២នាក់ ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯបុរសជនជាតិចិនម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងឃាត់ខ្លួនដាក់តាមរថយន្តឡង់គ្រីស័របើកគេចខ្លួនបាត់ស្រមោល។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើបណ្តោយផ្លូវ១០៤ ស្ថិតក្នុងភូមិក្រពើ ទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តម៉ាក សឺដែសពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BF-8168 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ រួមដំណើរជាមួយបុរសជនបរទេស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ ក្នុងទិសដៅពីលិចមកកើត ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគេឃើញ មានរថយន្តបង្កម៉ាក ford rangerពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5779 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបួងចង្កូតងាកមកខាងឆ្វេងដៃទៅបុកចំពីមុខរថយន្ត មែកសែដែសយ៉ាងពេញទំហឹង រួចបើកទ្វារចុះដកកាំភ្លើង វែងនិងកាំភ្លើងខ្លីបាញ់ប្រហារទៅលើរថយន្តមែកសឺដែសជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ។

នៅក្នុងនោះដែរមានម្នាក់ជាជនជាតិខ្មែរត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗតែអកុសលដោយសភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់បុរសជាជនជាតិខ្មែរម្នាក់ នៅឯមន្ទីពេទ្យតែម្តង។

ចំណែកឯបុរសជនបរទេសម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងឃាត់ខ្លួនបាន ហើយមានរថយន្តឡង់គ្រីស័រមួយគ្រឿងទៀតមិនចាំផ្លាកលេខមកដឹករំដោះក្រុមខ្មាន់កាំភ្លើងគេចខ្លួនបាត់ស្រមោល។ ភ្លាមនោះដែរ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការរដ្ឋាននគរបាលខណ្ឌក៏បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ នៅទីតាំងកន្លែងកើតហេតុផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែបើកប្រតិបត្តិការស្រាវជ្រាវដើម្បីតាមរកខ្មាន់កាំភ្លើង ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1vsDSptEYto

ទិវារំឭកគុណលោកឪពុកអ្នកម្តាយ

MC:អង្គការអាដ្រាសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានរៀបចំទិវារំឭកគុណលោកឪពុកអ្នកម្តាយនៅបរិវេណ អនុវិទ្យាល័យអូរជុញ ស្ថិតក្នុងភូមិសែនរុងរឿងទី១ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

(ខេត្តព្រះវិហា)៖ ទិវារំឭកគុណលោកឪពុកអ្នកម្តាយក្នុងគោលបំណងដើម្បីលើកទឹកចិត្ត ដល់ឪពុកម្តាយដែលបានផ្តល់នូវក្តីស្រឡាញតស៊ូលះបង់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូននិង ផ្តល់ចំណេះដឹងដល់កូននិងជំរុញកូនចូលរៀននិងទំនុកបំរុងការសិក្សារបស់កូន។

បង្ហាញ និងចែករំលែកបទពិសោធន៍ល្អៗ អំពីតួនាទី និងការទទួលខុសត្រូវ របស់ឪពុកម្តាយក្នុងការចិញ្ចឹមកូនឲ្យក្លាយជាសិស្សល្អ និងមនុស្សល្អក្នុងសង្គមដោយមិនមានការប្រើប្រាស់អំពើហឹង្សាជូនដល់ឪពុកម្តាយដទៃទៀតដើម្បីលើកទឹកចិត្តនិងជំរុញឲ្យមានការផ្លាស់ប្តូរលើកទឹកចិត្តឲ្យកូនចងចាំនិងដឹងពីគុណដ៏ធំធេងដែលឪពុកម្តាយមានចំពោះកូន។

https://youtu.be/KPAXIPuaZ78

អាជ្ញាធរស្រុកគូលែនសម្ពោធដាក់ឲ្យប្រើប្រាស់<<ស្ពានសាមគ្គីរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ>>

អភិបាលស្រុកគូលេន លោក ប៉ែន ជឹង បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់<<ស្ពានសាមគ្គីរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ>>ដែលសាងសង់អំពីបេតុង ក្រាលឈើ មានទទឹង ៤ម៉ែត្រ នឹងបណ្ដោយប្រវែង ២៣ម៉ែត្រ នៅចំណុចអូរត្រាវ ឃុំគូលែនខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

(ខេត្តព្រះវិហារ)៖ អភិបាលស្រុកគូលែនលោក ប៉ែន ជឹង មានប្រសាសន៍ថា ការកសាងហេដ្ឋា រចនាសម្ព័ន្ធនៅមូលដ្ឋានជាពិសេសគឺស្ពានដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះគឺដើម្បីបម្រើឱ្យការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។លោកអភិបាលបន្តថា នេះជាប្រពៃណីទំនៀមទម្លាប់យូរយាណាស់មកហើយរបស់ប្រជាពលរដ្ឋស្រុកគូលែនដែលតែងតែចេះកៀងគរគ្នាធ្វើស្ពាន ធ្វើផ្លូវគ្រប់កាលសម័យកន្លងទៅនេះ។
ឆ្លៀតឱកាសនេះដែរ លោកអភិបាលស្រុកគូលែន ក៏បានផ្សព្វផ្សាយពីគម្រោងព្រែកជីកហ្វូណនតេជោ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងបានផ្តាំផ្ញើឱ្យបងប្អូនត្រូវរួមគ្នាថែទាំផ្លូវ ស្ពាន និងរួមគ្នាជួសជុលក្នុងករណីមានការខូចខាត។https://youtu.be/gq5SRetDle4