All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធនាខែកញ្ញាឆ្នាំ២០២៤

ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7eMNyU2N9MA

ខ្មាន់កាំភ្លើងមួយក្រុម ជិះរថយន្តមកបាញ់រះទៅលើជនរងគ្រោះ៣នាក់បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខណ្ឌដង្កោ


ខ្មាន់កាំភ្លើងមួយក្រុម បានបើករថយន្ត មួយគ្រឿង ម៉ាកហ្វត បួងចង្កូតទៅបុករថយន្តMercedes ចំពីមុខពេញទំហឹង រួចចុះមកដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ សំដៅទៅលើភាគីរថយន្ត មែកសឺដែស នៅក្នុងនោះមានគ្នា៣នាក់ បណ្តាលឲ្យបុរស២នាក់ ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯបុរសជនជាតិចិនម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងឃាត់ខ្លួនដាក់តាមរថយន្តឡង់គ្រីស័របើកគេចខ្លួនបាត់ស្រមោល។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើបណ្តោយផ្លូវ១០៤ ស្ថិតក្នុងភូមិក្រពើ ទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តម៉ាក សឺដែសពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BF-8168 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ រួមដំណើរជាមួយបុរសជនបរទេស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ ក្នុងទិសដៅពីលិចមកកើត ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគេឃើញ មានរថយន្តបង្កម៉ាក ford rangerពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-5779 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបួងចង្កូតងាកមកខាងឆ្វេងដៃទៅបុកចំពីមុខរថយន្ត មែកសែដែសយ៉ាងពេញទំហឹង រួចបើកទ្វារចុះដកកាំភ្លើង វែងនិងកាំភ្លើងខ្លីបាញ់ប្រហារទៅលើរថយន្តមែកសឺដែសជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ ។

នៅក្នុងនោះដែរមានម្នាក់ជាជនជាតិខ្មែរត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗតែអកុសលដោយសភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់បុរសជាជនជាតិខ្មែរម្នាក់ នៅឯមន្ទីពេទ្យតែម្តង។

ចំណែកឯបុរសជនបរទេសម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងឃាត់ខ្លួនបាន ហើយមានរថយន្តឡង់គ្រីស័រមួយគ្រឿងទៀតមិនចាំផ្លាកលេខមកដឹករំដោះក្រុមខ្មាន់កាំភ្លើងគេចខ្លួនបាត់ស្រមោល។ ភ្លាមនោះដែរ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការរដ្ឋាននគរបាលខណ្ឌក៏បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ នៅទីតាំងកន្លែងកើតហេតុផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែបើកប្រតិបត្តិការស្រាវជ្រាវដើម្បីតាមរកខ្មាន់កាំភ្លើង ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1vsDSptEYto

ទិវារំឭកគុណលោកឪពុកអ្នកម្តាយ

MC:អង្គការអាដ្រាសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានរៀបចំទិវារំឭកគុណលោកឪពុកអ្នកម្តាយនៅបរិវេណ អនុវិទ្យាល័យអូរជុញ ស្ថិតក្នុងភូមិសែនរុងរឿងទី១ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

(ខេត្តព្រះវិហា)៖ ទិវារំឭកគុណលោកឪពុកអ្នកម្តាយក្នុងគោលបំណងដើម្បីលើកទឹកចិត្ត ដល់ឪពុកម្តាយដែលបានផ្តល់នូវក្តីស្រឡាញតស៊ូលះបង់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូននិង ផ្តល់ចំណេះដឹងដល់កូននិងជំរុញកូនចូលរៀននិងទំនុកបំរុងការសិក្សារបស់កូន។

បង្ហាញ និងចែករំលែកបទពិសោធន៍ល្អៗ អំពីតួនាទី និងការទទួលខុសត្រូវ របស់ឪពុកម្តាយក្នុងការចិញ្ចឹមកូនឲ្យក្លាយជាសិស្សល្អ និងមនុស្សល្អក្នុងសង្គមដោយមិនមានការប្រើប្រាស់អំពើហឹង្សាជូនដល់ឪពុកម្តាយដទៃទៀតដើម្បីលើកទឹកចិត្តនិងជំរុញឲ្យមានការផ្លាស់ប្តូរលើកទឹកចិត្តឲ្យកូនចងចាំនិងដឹងពីគុណដ៏ធំធេងដែលឪពុកម្តាយមានចំពោះកូន។

https://youtu.be/KPAXIPuaZ78

អាជ្ញាធរស្រុកគូលែនសម្ពោធដាក់ឲ្យប្រើប្រាស់<<ស្ពានសាមគ្គីរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ>>

អភិបាលស្រុកគូលេន លោក ប៉ែន ជឹង បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់<<ស្ពានសាមគ្គីរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ>>ដែលសាងសង់អំពីបេតុង ក្រាលឈើ មានទទឹង ៤ម៉ែត្រ នឹងបណ្ដោយប្រវែង ២៣ម៉ែត្រ នៅចំណុចអូរត្រាវ ឃុំគូលែនខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

(ខេត្តព្រះវិហារ)៖ អភិបាលស្រុកគូលែនលោក ប៉ែន ជឹង មានប្រសាសន៍ថា ការកសាងហេដ្ឋា រចនាសម្ព័ន្ធនៅមូលដ្ឋានជាពិសេសគឺស្ពានដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះគឺដើម្បីបម្រើឱ្យការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។លោកអភិបាលបន្តថា នេះជាប្រពៃណីទំនៀមទម្លាប់យូរយាណាស់មកហើយរបស់ប្រជាពលរដ្ឋស្រុកគូលែនដែលតែងតែចេះកៀងគរគ្នាធ្វើស្ពាន ធ្វើផ្លូវគ្រប់កាលសម័យកន្លងទៅនេះ។
ឆ្លៀតឱកាសនេះដែរ លោកអភិបាលស្រុកគូលែន ក៏បានផ្សព្វផ្សាយពីគម្រោងព្រែកជីកហ្វូណនតេជោ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងបានផ្តាំផ្ញើឱ្យបងប្អូនត្រូវរួមគ្នាថែទាំផ្លូវ ស្ពាន និងរួមគ្នាជួសជុលក្នុងករណីមានការខូចខាត។https://youtu.be/gq5SRetDle4

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងទទួលពលរដ្ឋចូលកម្សាន្តដោយមិនគិតថ្លៃរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញាដល់ខែធ្នូឆ្នាំ២០២៤

នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort)លោកស្រី សេង សុជាតិតា ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលកំសាន្តរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។

ការប្រកាសនេះ គឺជាដើម្បីចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលនឹងរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ។ លោកស្រីនាយិកា បានគូសបញ្ជាក់ថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។

បច្ចុប្បន្នការគ្រប់គ្រងតំបន់រមណីយដ្ឋាននេះ ដោយស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន៣០នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិច ដោយមិនគិតថ្លៃចំនួន ៥០គ្រួសារ។

គម្រោងទស្សនកិច្ចនៅក្នុងខេត្តទាំង៤ ជាប់ព្រំដែនជាមួយវៀតណាម និងឡាវ មានគោលដៅបង្ហាញឱ្យប្រជាពលរដ្ឋមើលឃើញពីកិច្ចសហប្រតិបត្តិតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DAT)។ សូមជម្រាបថា ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃសម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យមានរយៈពេល៤ខែ ដោយគិតចាប់ពីខែកញ្ញា ទៅដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្តូចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងខែសីហានេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តមណ្ឌលគិរី មានចំនួន ៤ម៉ឺន៧១២នាក់ ក្នុងនោះទេសចរជាតិ ៤ម៉ឺន១៥២នាក់ ទេសចរបរទេសចំនួន៥៦០នាក់។ លោក បញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ សម្រាប់ខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំង នឹងបានធ្វើដំណើរមកលេងកម្សាន្តកាន់តែច្រើនឡើង ពិសេស នៅរៀងរាល់ចុងសប្ដាហ៍ គឺការធ្វើដំណើរទេសចរបែបរថយន្ត Off Raod របស់ក្រុមមហាគ្រួសារខ្មែរ និងក្រុមគោព្រៃមណ្ឌលគិរី ដោយការកម្សាន្តនោះគឺធ្វើដំណើរតាមបន្ទាត់ព្រំដែនរបស់ខេត្តទាំង៤ ក្នុងភូមិភាគឦសាន្ត ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ជាមធ្យោបាយដឹកជញ្ជូន និងម្ហូបអាហារជូនប្រជាពលរដ្ឋទៅកាន់ខេត្តមួយចំនួននៅភាគឦសានមានដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយមិនគិតថ្លៃសម្រាប់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សនិស្សិតមើលឃើញពីការអភិវឌ្ឍនៃខេត្តទាំង៤នេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6CrJeCqmn6A

១ឆ្នាំកន្លងមកក្រសួងបរិស្ថានបានបំផុសផ្នត់គំនិត«ពន្លកបៃតង» សំដៅការអភិវឌ្ឍដោយចីរភាព

រយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន បានពង្រឹងខ្លាំងក្លាលើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការអភិវឌ្ឍដោយចីរភាព តាមការចង្អុលបង្ហាញ ពីសម្តេចមហាបវររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/05WB8_8VFxE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភទាំងស្រុងលើការសិក្សានិងសាងសង់ផ្ទះថ្មី១ខ្នងដល់យុវសិស្សក្រីក្រនិងពិការជើងម្នាក់នៅខេត្តកំពង់ឆ្នាំង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភទាំងស្រុងលើការសិក្សា និងសាងសង់ផ្ទះថ្មី១ខ្នង ដល់យុវសិស្សក្រីក្រ និងពិការជើងម្នាក់ នៅខេត្តកំពង់ឆ្នាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lFcxXUS8-lA

អភិបាលរាជធានីភ្នំពេញជួបសំណេះសំណាលនិងផ្តល់អំណោយជូនជាមួយ កម្លាំងកងពលតូចលេខ៧០ចំនួន៤៣នាក់

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0Uj86gt9NlM

សម្តេចតេជោ ចាត់ទុកប្រជាជនដែលនៅតាមព្រំដែនជាខឿនការពារជាតិដ៏រឹងមាំ ជាងរបងបេតុងឬដែកច្រើនជាន់និងជាព្រំដែនរស់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានលើកឡើងថា «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន»ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របតាមសំណូមពររបស់ប្រជាជនបានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dwIOZJ1YpdI

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧អញ្ជើញចូលរួមគោរពទង់ជាតិនិងផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ អញ្ជើញចូលរួមគោរពទង់ ជាតិ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/poSHzhK7DjI

យុទ្ធនាការដាំកូនឈើ១ពាន់ដើម នៅតំបន់ទន្លេស្ងួតក្នុងស្រុកអូររាំងឪជួយបង្កើនគម្រប«បៃតង»បន្ថែមនៅកម្ពុជា

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំយុវជន ដាំដើមឈើហូបផ្លែ និងដើមក្ងោកជាង១ពាន់ដើម នៅតំបន់ទន្លេស្ងួត ក្នុងស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំកាលពីចុងសប្តាហ៍កន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v–IfwFA2FE

អភិបាលខេត្តបន្ទាយមានជ័យបានជួយអន្តរាគមន៍ នាំទឹកពីប៉ែកខាងលើស្ទឹងបវេលជួយសង្គ្រោះស្រូវបងប្អូនកសិករនៅស្រុកមង្គលបូរីបានដោយជោគជ័យ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ និងនាំទឹកពីប៉ែកខាងលើ ស្ទឹងបវេល នៃខេត្តបាត់ដំបង ដើម្បីទម្លាក់មកតាមប្រលាយក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ជួយសង្គ្រោះស្រូវប្រាំងបងប្អូនកសិករដែលជិតប្រមូលផល ប្រឈមខ្វះទឹកប្រមាណ១ពាន់ហិកតា ដោយជោគជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cb6dTVbfsuE

ឯកឧត្ដម ស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹក

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ បានអមដំណើរ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O-cZjGsUlSk

អង្គការ WHO ស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិកស្តីពីសុខភាពសកលលើកទី៩

អង្គការ WHO ស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ នៅឆ្នាំ២០២៦ខាងមុខនេះ។ ការស្នើនេះធ្វើឡើងនៅក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ៨ នៃរដ្ឋសភា នាចុងសប្តាហ៏កន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OL2SnF5WFyM

ព្រះករុណាព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ បានយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2bLuGhpEhVM