All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរនិងបង្កាន់ដៃនាគ ប្រាសាទអង្គរវត្ត

នៅក្នុងខែសីហានេះអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរនិងបង្កាន់ដៃនាគផ្នែកខាងលិចនៃជណ្ដើរកណ្ដាលខាងត្បូងប្រាសាទអង្គរវត្តហើយបន្ទាប់ពីចាប់ផ្តើមជួសជុលពីខែឧសភាមក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ikfvwjHXYzg

រដ្ឋមន្ត្រីកសិកម្មជម្រុញឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូបនិងផ្កាម្លិះដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេសគ្រាដែលតម្លៃទីផ្សារខ្ពស់

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ឌីណា បានជម្រុញឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូបនិងពួជស្រូវផ្កាម្លិះដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស គ្រាដែលពួជស្រូវនេះកំពុងទទួលបានចាប់អារម្មណ៍និងមានតម្លៃខ្ពស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3Y_y0ZfUDus

ឯកឧត្តម  ស សុខា អញ្ជើញសួរសុខទុក្ខកងកម្លាំងខេត្តបន្ទាយមានជ័យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d4knP3IP4uA

ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទទួលបានប្រព័ន្ធធារាសាស្ត្រដែលអាចបង្កបង្កើនផលស្រូវជាង៧០ម៉ឺនតោន

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តាមរយៈគោលនយោបាយប្រព័ន្ធធារាសាស្ត្ររបស់រដ្ឋាភិបាល បានផ្តល់ឱកាសដល់ខេត្តពោធិ៍សាត់ អាចផលិតទិន្នផលស្រូវជាង ៧០ម៉ឺនតោន ក្នុង១ឆ្នាំ ខណៈតំបន់ខ្លះកសិករអាចធ្វើស្រែចំនួន៣ដង។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៏ជាមួយអ្នកសារពត៌មានចម្រុះស្ថាប័ន ដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជានាពេលកន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CJ7R7L07WDs

ទឹកធ្លាក់ច្រកល្អៀង ទីកំសាន្តនិងសំរាកយ៉ាងទាក់ទាញនៅក្នុងខេត្តពោធិ៍សាត់

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួរជាទីគយគន់និងថ្លាត្រជាក់ដែលទាក់ចិត្តអ្នកទេសចរឱ្យងូតទឹកលេង កម្សាន្ត ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយបាត់អស់ក្តីកង្វល់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GInadG4qsRQ

សម្តេចធិបតី ណែនាំឲ្យរដ្ឋមន្ត្រី៣រៀបចំកម្មវិធីដំណើរកំសាន្តទៅទិសឦសានដោយឥតគិតថ្លៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំរដ្ឋមន្ត្រី៣រូប រៀបចំកម្មវិធីដំណើរកម្សាន្ត ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង ៤ នៅភូមិភាគភាគឦសាន នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/op43a3hLIk8

កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីបញ្ជូនបន្តទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់មាន ១៦ជំពូក និង១១៣មាត្រា។ កម្ពុជាបានប្តេជ្ញាធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យសម្រេចបាន ៥០% នៅឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-F845FYhDvs

សម្ដេចធិបតី ណែនាំឱ្យកែសម្រួលម៉ោងទស្សនាប្រាសាទ ដើម្បីភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យកែសម្រួលម៉ោងបើក និងបិទ ឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ដើម្បីបង្កលក្ខណះងាយស្រួលដល់ភ្ញៀវទេសចរណ៍ មានឱកាសទស្សនាកាន់តែសំបូរបែប ពិសេស បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រលឹម ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oEIeF6BjTHA

រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បកស្រាយអំពីដំណើរការផ្ដល់សេវាធ្វើលិខិតឆ្លងដែនធម្មតា

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បកស្រាយអំពីដំណើរការផ្ដល់សេវាធ្វើលិខិតឆ្លងដែនធម្មតា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅសាធារណរដ្ឋកូរ៉េ។

https://youtu.be/EHSnbbPNGyo

កម្ពុជានិងADB ចែករំលែកចក្ខុវិស័យពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលដឹកនាំដោយលោកស្រី Justine Diokno-Sicat នៅទីស្តីការក្រសួង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hwW5Z_zJOdA

ដោយសារប្រទេសមានសន្តិភាព ទើបធ្វើឲ្យព្រលឹងដូនតាខ្មែរ មានឱកាសបានមកជួបជុំគ្នាវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាប្រសិនបើកម្ពុជាមិនមាននូវសុខសន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់មានឱកាសនាំមកនូវព្រលឹងដូនតាខ្មែរជាបន្តបន្តាប់មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yht0R0xUiZg

ចម្លាក់បដិមាទ្វារបាល១ រកឃើញនៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី

ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះ ឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទ បន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mTxmK1Tjnfc

រាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំប្រកបដោយភាពស្វាហាប់និងរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់បានអតិផរណា

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២២ ខែសីហានេះ បានបង្ហោះសារមួយ ដោយបានកោតសរសើរជំនាន់ថ្មី ដែលបានដឹកនាំប្រទេសជាតិ ដោយស្វាហាប់ និងការទទួលខុសត្រូវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H9tI7XxAf8Q

សេចក្តីប្រកាសថ្កោលទោសរបស់អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Wy0BeNg1vXc

ពលរដ្ឋនៅតែរក្សាប្រពៃណីដាំដុះសណ្ដាន់យកផ្លែក្រៀមលក់លើទីផ្សារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ

ប្រជាពលរដ្ឋរស់នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិនភាគច្រើននៅតែបន្តប្រពៃណីដាំដុះដើមសណ្ដាន់រាប់ពាន់ដើម ដើម្បីប្រមូលផលយកផ្លែទុកស្លនិងមួយផ្នែកធំ លក់ឱ្យឈ្មួញកណ្ដាល។ដោយគេប្រមូលទិញយកមកលក់នៅផ្សារ
ជីហែរ ស្រុកកោះសូទិន និងផ្សារមួយចំនួននៅក្រុងកំពង់ចាម រាជធានីភ្នំពេញនិងលក់បន្តរហូតដល់ខេត្តកោះកុងទៀតផង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TnO2J0GwXM0