![]()
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យដឹងនាល្ងាចថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៤ ថាស្ថានភាពទឹកព្រែកឆ្លូង ដូចជានៅទ្រឹងមិនមានការហក់ឡើងទៀតនោះទេ។តែក្នុងរយៈពេលប៉ុន្មានថ្ងៃមុខនេះមេឃបានបង្អររភ្លៀងធ្លាក់មកជាបន្តបន្ទាប់រួមផ្សំនិងទឹកទន្លេមេគង្គបានហូរចូលតាមបឹងបួរជាច្រើនជាហេតុធ្វើឲ្យព្រែកឆ្លង ស្ថិតនៅក្នុងឃុំដំរីផុងស្រុកឆ្លង ខេត្តក្រចេះ ត្រូវបានជន់លិចផ្លូវលំនិងក្រោមផ្ទះប្រជាពលរដ្ឋប្រមាណ ៩១គ្រួសារ។ក្នុងនោះមានអ្នកខ្លះចិញ្ចឹមសត្វពាហនៈត្រូវបានដឹកជញ្ជូនចល័តទៅកាន់ទីទួលសុវត្ថិភាព ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/G8fT88Xi5uA









(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋក្រុងប៉ោយប៉ែតបានត្អូញត្អែរពីបញ្ហាសំរាមនៅ ក្នុងមូលដ្ឋានដែលពួកគេរស់នៅ។ដោយសារការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីដែលជាក្រុមហ៊ុនផ្ដាច់មុខក្នុងការប្រមូលសំរាមនៅក្រុងប៉ោយប៉ែត មានការយឺតយ៉ាវ។ទុកចោលតាមមុខផ្ទះជាច្រើនថ្ងៃ ពលរដ្ឋមួយចំនួនបានបង្ខំចិត្តជួលក្រុមអ្នករើសអេតចាយយកទៅចោលតាមដីវាលស្រឡះៗឬក៏តាមផ្លូវលំនិងផ្លូវបេតុងដាច់ស្រយាល។ដើម្បីចោលសំរាមធ្វើយ៉ាងណាឲ្យផុតពីផ្ទះ កុំឲ្យជះក្លិនស្អុយមុខផ្ទះរបស់ពួកគាត់។ម្យ៉ាងវាបង្កផលប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តជាតិធ្វើដំណើរឆ្លងកាត់ ព្រោះទីប្រជុំជនក្រុងប៉ោយប៉ែតបច្ចុប្បន្នបានរីកដុះដាលមានអគារខ្ពស់ៗ។
ដោយឡែកភ្ញៀវអន្តរជាតិក៏កាន់តែច្រើនបានជួលអគារផងដែរ។


