All posts by មេគង្គ ប៉ុស្តិ៍

បង្ហាញមុខជាសាធារណៈជនប្រើឯកសណ្ឋាននគរបាលជាតិធ្វើសកម្មភាពប្លន់ ម៉ូតូនិងទូរស័ព្ទពីនារីរងគ្រោះ

នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាន ខណ្ឌដង្កោ បានបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី៣នាក់ ដែលក្លែងបន្លំស្លៀកពាក់ឯកសណ្ឋាននគរបាលចាប់ដាក់ខ្នោះដៃប្លន់យកទូរស័ព្ទដៃ និងម៉ូតូពីជនរងគ្រោះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nscVY-0NMbg

ករណីផ្ទុះដង្កូវហ្វូងបានរីករាលដាលដល់១២ខេត្តហើយ

អ្នកនាំពាក្យក្រសួងកសិកម្មនិយាយថាករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ។តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់ពី ១ទៅ២% នៃដំណាំកំពុងដាំដុះ។ ភាគច្រើនប៉ះពាល់ទៅលើដំណាំស្រូវ និងដំឡូងមី។តែតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i1xR-Qnfju4

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ពិភាក្សាពីការធ្វើឲ្យប្រសើរឡើងនូវសេវាសុខាភិបាលនៅកម្ពុជា

(រាជធានីភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការជំរុញធ្វើយ៉ាងណាឲ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែ ប្រសើរឡើង សំដៅពង្រីកសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JC73LWbw8B8

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើតេស្តបើកបរសាកល្បងពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុដោយជោគជ័យ

(រាជធានីភ្នំពេញ)៖ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងល្បឿនចម្លោះពី៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ប្រកបដោយជោគជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KfW0SKzvmn8

សម្តេចធិបតីនិងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃសុក្រទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EgZRSt2yfpY

ក្រុមហ៊ុន ECO LOCAL Solution អំពាវនាវនៅស្រុកមណ្ឌលសីមាជួយវេចខ្ចប់សំរាមដាក់ឲ្យបានត្រឹមត្រូវ

(ខេត្តកោះកុង)៖ក្រុមហ៊ុនប្រមូលកាកសំណល់.អេកូឡូខល សូលូសិន(ECO LOCAL Solution) អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកមណ្ឌលសីមាមេត្តាជួយវេចខ្ចប់សំរាមដាក់ឲ្យបានត្រឹមត្រូវងាយស្រួលក្រុមហ៊ុនទៅប្រមូលយក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fM4R41k4gTo

កម្ពុជា ចូលរួមជាមួយបារាំងគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា

(ប្រទេសស្វ៊ីស)៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pM0uhAAOewY

គណៈកម្មការទី៨នៃរដ្ឋសភា ចុះស្វែងយល់និងត្រួតពិនិត្យលើការងារការងាររបស់រដ្ឋបាលក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ក្នុងរយៈពេលពេញមួយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គណៈ ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានចុះពិនិត្យការផ្តល់សេវាសុខាភិ បាល ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេស ព្រមទាំងការអនុវត្តច្បាប់និងគោលនយោបាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៨។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XgviFE4KK0g

សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋត្រូវរួមសាមគ្គីគ្នាដើម្បីថែរក្សាសន្តិភាពដែលរកដោយលំបាក


(ខេត្តត្បូងឃ្មុំ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤»ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YY6fmka-FpY

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់ធុរជនសិង្ហបុរី


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា កម្ពុជា ស្វាគមន៏រាល់គម្រោងវិនិយោគរបស់សិង្ហបុរី ដោយផ្តល់នូវឱកាសវិនិយោគ និងលក្ខខណ្ឌវិនិយោគយ៉ាងល្អ។ ការបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងក្នុង វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ២០២៤។ វេទិកាធុរកិច្ចនេះ មានវិនិយោគិនចូលរួមចំនួន៤៨១នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន៣៤៨ក្រុមហ៊ុន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eexgKvLwUZs

កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Lee Hsien Loong បានបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7H78akrR7wo

សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ

សមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការ បានរៀបចំពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅដឹព្រីមៀរសែនសុខ រាជធានីភ្នំពេញ។ សមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣​ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/60llWtV0VYc

កម្ពុជានិងសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព

មេដឹកនាំកំពូលរបស់កម្ពុជា និងសិង្ហបុរី បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។ ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9y_oDj8Wlp0

 

ប្រធានាធិបតីសិង្ហបុរី ចាត់ទុកសក្ដានុពលធនធាន មនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍ

ប្រធានាធិបតីសិង្ហបុរី បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តម សួស ប្រាថ្នា បញ្ជាក់ថាជន្ទល់ធំទាំង៣នៃការធានានិរន្តរភាព ប្រសិទ្ធភាព និងភាពរីកចម្រើននៃយន្តការច្រកចេញចូលតែមួយ

(រាជធានីភ្នំពេញ)៖ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន គឺមានកត្តាគន្លឹះសំខាន់ៗ ឬក៏អាចនិយាយបានថាជន្ទល់ធំៗចំនួន៣។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_jKbPwGZz8I