All posts by មេគង្គ ប៉ុស្តិ៍

បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់កម្ពុជាសម្រាប់សកលលោក

លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានបញ្ជាក់ថា បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសមជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅខេត្តសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rav6D1A_Mbw

តំណាងអគ្គលេខាធិការ  UN  កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ 

លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប បានកោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី”ពិភពលោកមួយដែលគ្មានមីន”។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2fAchwReA40

អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DyOyEHpm1V0

ឪពុករវល់អោនបឺតកាហ្វេបណ្តោយឲ្យក្មេងប្រុសអាយុ២ឆ្នាំរត់ឆ្លងផ្លូវទៅទិញនំត្រូវរថយន្តបុកស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ:ក្មេងប្រុសអាយុ២ឆ្នាំម្នាក់រត់ឆ្លងផ្លូវទៅទិញនំខណៈត្រលប់មកវិញត្រូវ រថយន្តព្រូសមួយគ្រឿងបុកស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី. ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោ១០:៥៥នាទីព្រឹក ថ្ងៃទី២៥. ខែវិច្ឆិកា ឆ្នាំ២០២៤. ស្ថិតនៅក្នុងបរិវេនផ្សារសំបួរមាស ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kPZAaQkXbHE

ស្រូវធ្ងន់ទើបចេញផ្លែនៅក្នុងស្រុកចំនួន២ នៃខេត្តកំពង់ស្ពឺ កំពុងប្រឈមកង្វះទឹក

(ខេត្តកំពង់ស្ពឺ)៖ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងកង្វះទឹក ខណៈស្រូវធ្ងន់កំពុងចេញផ្លែ និងត្រៀមប្រមូលផលនៅកំឡុងសប្តាហ៍ទី២នៃខែធ្នូ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CuFpwctRnl8

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ប្រារព្ធឡើងលើកដំបូងនៅខេត្តមណ្ឌលគិរី

មហោស្រពសិល្បៈ«បុណ្យភូមិមានជើង» បានប្រារព្ធហើយនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក្រោមប្រធានបទ៖ «ការពង្រឹងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲ្យ មានភាពស្រស់បំព្រង » និងដើម្បីផ្សព្វផ្សាយពីតំបន់ដែលមានធម្មជាតិស្រស់ស្អាត និងសំបូរទៅដោយវប្បធម៌ ដល់ប្រជាជនកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/s2DhOu4Pxmw

សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជារំឮកចំពោះប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសមកលើកម្ពុជាទៀត

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍រំឮកចំពោះប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស តែបែរជាសាងកំហុសមកលើកម្ពុជាម្ដងហើយម្ដងទៀតឲ្យបញ្ឈប់សកម្មភាពនេះទៅ។ព្រោះកម្ពុជាចង់បាន តែសុខសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ ៕


សូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
https://youtu.be/a6hCjUVtp7o

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧នាំយកកូនត្រីចម្រុះគ្រប់ប្រភេទ ប្រគល់ជូនដល់បណ្តាអង្គភាពចំណុះឲ្យកងពល

(ខេត្តព្រះវិហារ)៖មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៤ បាននាំយកកូនត្រីចម្រុះគ្រប់ប្រភេទ មកប្រគល់ជូនដល់បណ្តាអង្គភាពចំណុះរបស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។ពិធីនេះធ្វើឡើងនៅទីបញ្ជាការវរ:សេនាតូច៣៧២ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qXe0ih_6TKU

ឆេះរោងចក្រផលិតសាឡុងមួយកន្លែងនៅខណ្ឌពោធិសែនជ័យបង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ-អគ្គីភ័យបានឆាបឆេះរោងចក្រ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គីភ័យដែលប្រចាំការនៅគ្រប់បណ្តាគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។


ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងរបស់រាជធានីភ្នំពេញ និងប្រើប្រាស់ទឹកអស់២ឡាន ដែលមានចំណុះ៨ម៉ែត្រគីប។

ដោយឡែកចំពោះប្រភេទសំណង់គឺរោងដែកប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ x ៨ម៉ែត្រ) ឆេះដុំឈើបន្ទះសម្រាប់ធ្វើសាឡុងអស់មួយចំនួន ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គីភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។

ក្នុងគ្រោះអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឲ្យមកពីការដុតសំរាមហើយរាលដាលដល់រោងស្តុកឈើបង្កជាអគ្គីភ័យ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4Ul4olEREY4

សម្តេចធិបតី បញ្ជាក់ថាគ្មានការចរចាសម្ងាត់ណាមួយដើម្បីផលប្រយោជន៍ទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាច្បាស់ថា គ្មានការចរចាសម្ងាត់ណាមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើឱ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tYrZCzn6CeA

សម្តេចតេជោ ហ៊ុន សែន ថាយុត្តិធម៌មិនអាចសម្រេចបានទេបើពុំមានសុខសន្តិភាព

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា«យុត្តិធម៌ មិនអាចសម្រេចបានទេ បើពុំមានសុខសន្តិភាព»។ នេះជាការគូសបញ្ជាក់របស់ ថ្លែងក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1yqRZUy77mI

សម្តេចធិបតី ហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានព្រមានហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតឡើយ ដោយខិតខំថែ រក្សាព្រៃឈើនៅតំបន់នេះឲ្យគង់វង្ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yBlDGHztRLs

សម្តេចតេជោ បញ្ជាក់ថាសង្គ្រាមអាចផ្ទុះឡើងយ៉ាងឆាប់រហ័សប៉ុន្តែការបញ្ចប់សង្រ្គាមត្រូវការពេលវេលាយូរ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៏ថា សង្គ្រាមអាចផ្ទុះឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការបញ្ចប់សង្រ្គាម និងស្វែងរកសន្តិភាពត្រូវការពេលវេលាយូរ។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសថ្លែងបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន ៧មករា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vWKFod9oJ0U

ថ្នាក់ដឹកនាំ ICAPP កោតសរសើរសម្តេចតេជោនិងសម្ដេចធិបតី

ថ្នាក់ដឹកនាំនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សថា បានដឹកនាំប្រទេសកម្ពុជាចេញពីភ្លើងសង្រ្គាម មករកសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_brUiq20sxI

​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​បាន​បារី​ជាង ១០០០​សុង​ដែល​ឈ្មួញ​​លួចនាំ​ចូល​ពី​ខ្មែរ 

ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ ចាប់​បាន​បារី​ជាង ១០០០​សុង​ ដែល​ឈ្មួញ​​លួច ​នាំ​ចូល​ពី​ខ្មែរ ​ចូល​ថៃ
ប្រទេសថៃៈ បារី​១០០០​សុង ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ រុករក​ឃើញ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្បែរ​អូរ​ព្រំដែន​ខ្មែរ​-​ថៃ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ក្នុងភូមិ​សាស្ត្រ ឃុំ​ម​ខាម ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​គេ​សង្ស័យ​មាន​ជន​ទុ​ច្ច​រិ​ក​លួច​នាំ​ឆ្លង​ដែន​ពី​ខ្មែរ​ចេញ​ទៅ​ថៃ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​ទាហាន​ថៃ​បាន​ដើរ​ល្បាត​តាម​ព្រំដែន ក៏​ប្រទះ​ឃើញ​កេស​បារី​ទាំងនោះ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ក្បែរ​អូរ​ព្រំ​ដែរ តែ​មិនឃើញ​មានម្ចាស់​នោះឡើយ។ ប្រភពថាបារី​ទាំងនោះ​មាន​ចំនួន​១០០០​សុង តែ​គេ​មិន​បាន​ប្រាប់​ថា តើ​បារី​ទាំង​អស់នោះ​មាន​ម៉ាក​អ្វីខ្លះ​ទេ ? ប៉ុន្តែ​បាន​រាយការណ៍​ថា ទំនិញ​បារី​រត់គេច​ពន្ធ​ទាំងនេះ ត្រូវ​ជន​ទុ​ច្ច​រិ​ក​លួច​នាំ​ចេញពី​ទឹកដី​ខ្មែរ ក្នុងភូមិ​សាស្ត្រ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឆ្លង​អូរ​ព្រំដែន ចេញ​ទៅ​ទឹកដី​ថៃ តែ​កម្លាំង​ទាហាន​ថៃ រឹបអូស​បាន​តែ​បារី រីឯ​ម្ចាស់​បារី​គេ​កំពុងធ្វើការ​ស្រាវជ្រាវ ។


ប្រភព​បាន​បង្ហើប​ដែរ​ថា ឈ្មួញ​ទុ​ច្ច​រិ​តដែល​តែង​ដឹក​ជញ្ជូន​ទំនិញរត់ពន្ធ​ឆ្លង​ដែន​ដូច​ជា​បារី​នេះ ភាគច្រើន​ជា​ពលករ​ខ្មែរ​ដែល​មាន​មេឈ្មូ​ញ​ធំ​ៗ មាន​សមាស​សភាព​ភាគច្រើន​ជា​កងកម្លាំងប្រដាប់អាវុធ​ខ្មែរ (​នគរបាល និង​យោធា​) ។ បើ​តាម​ប្រភព​ដដែល​នេះ​បាន​ទម្លាយ​ថា បច្ចុប្បន្ន ឈ្មួញ​​រត់ពន្ធ​ទំនិញ​ឆ្លង​ដែរ ពី​ទឹកដី​ខ្មែរ តាម​ច្រករបៀង​នានា ចេញ​ទៅ​ប្រទេស​ថៃ មាន​គ្រប់​រូបភាព និង​ស្ទើរ​គ្រប់​ទំនិញ ។ មាន​ដូច​ជា ស្រា​បៀរ ខ្ទឹម ជា​ពិសេស​«​បារី​»​នេះ​តែ​ម្ដង។


ហើយ​បើ​និយាយ​ពី​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ គឺ​មន្ត្រី​ព្រំដែន​ជា​អ្នក​រៀបចំ​ចាត់ចែង​យ៉ាង​រលូន​តែ​ម្ដង ។ ដោយឡែក ទំនិញ​ដែល​ក្រុម​ឈ្មូ​ញ​ទុ​ច្ច​រិ​ក​លួច​នាំ​ចូល​ពី​ថៃ​មក​ដី​ខ្មែរ​វិញ គេ​ស​ម្កាល់​ឃើញ​មាន «​ម៉ូតូ​» លេចធ្លោ​ជាងគេ​។


សូមបញ្ជាក់ថាៈកន្លងទោថ្មីនេះយោធាថៃបានឃាត់ខ្លួនជនជាតិឥណ្ដូនេស៊ី
ជាច្រើនអ្នកបគរ៉ុងឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់នៅពេលយប់ក្នុងភូមិសាស្ត្រក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យចូលមកកម្ពុជាផងដែរ។ ប្រភពបញ្ជាក់ថាៈក្នុងទឹកស្រុកម៉ាឡៃ នៅចំណុចច្រករបៀងកោះស្នូល ច្រករបៀងភូមិស្វាយព្រៃ(អ ប៉ឬ93)និងច្រករបៀងចំបក់ មានសត្វគោនាំចេញទំនិញចាប់ហ៊ួយ ម៉ូតូ រួមទាំងជានជាតិឆ្លងដែនខុសច្បាប់ផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iSE9mfRdGjY