All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរខេត្តប៉ៃលិន និងអាជ្ញាធរខេត្តចន្ទបុរីពិភាក្សាគ្នារឿងសាងសង់ស្ពានឆ្លងព្រំដែន

អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តច័ន្ទបុរីរបស់ថៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃកិច្ចព្រមព្រៀងស្តីពីការ
កសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (កម្ពុជា)និងបានផាកាត (ប្រទេសថៃ)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lob4HEcbE3s

ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខក្រុមបងធំDP ZIN(ហៅ ដើមពោធិ៍)

ភ្នំពេញ ÷ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ហាញមុខក្រុមបងធំDP ZIN(ហៅ ដើមពោធិ៍)ដែលបានបង្ក្រាបកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ា ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាល បានឱ្យដឹងថា ក្រោយពីឃាត់យកមកសាកសួរ ក្រុមបងធំ DP Zin ដើមពោធិ៍ នេះបានសារភាពថា ក្រុមពួកគេ ធ្លាប់ធ្វើសកម្មភាពចំនួន ៣លើក ទី១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវប៉េតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់ម៉ូតូ និងកាប់ជនគ្រោះបណ្ដាលឲ្យ រងរបួស។

លើកទី២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចការ៉ាសសាំងតូតាល់ផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់បណ្ដាលជនរងគ្រោះខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងន់។
លើកទី៣ នៅចំណុច ផ្លូវបេតុង ភូមិចំការឪទ្បឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:២៧នាទីយប់ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ ហ្កិត តូណា មុខរបរលក់ទាខ្វៃ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប ១៤នាក់ ក្នុងនោះ ៤នាក់ មិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅផ្ទះវិញ និងបានដកហូតម៉ូតូធ្វើសកម្មភាពសរុប ៧គ្រឿង និងកាំបិតតាំងតោ ១ដើម។

គួររំលឹកថា កាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខណៈយុវជន រងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿង ឌុបគ្នានៅតាមផ្លូវស្ថិតនៅក្នុងភូមិចម្ការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែក្រុមបងធំនេះមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ បណ្តាលឱ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ បន្ទាប់មកក្រុមជនពាលទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។

បច្ចុប្បន្នកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕
https://youtu.be/8mRp4gcAgsg

 រាជរដ្ឋាភិបាលបញ្ជាក់ជំហរច្បាស់លាស់ចំពោះបញ្ហាព្រំដែនទឹកជាមួយប្រទេសថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរច្បាស់លាស់ជុំវិញបញ្ហាកោះគុត ក្នុងដែនទឹកជាមួយប្រទេសជិតខាងថៃ។ បើតាម សម្តេចព្រំដែនទឹកជាមួយប្រទេសនៅមិនទាន់បានឯកភាពគ្នានោះឡើយ រាប់ទាំងកោះគុតផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zNKzIXO4h88

រដ្ឋមន្ត្រីមហាផ្ទៃនិងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qOCQ4oXqrs8

កម្មវិធី TVET របស់រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលយុវជនជាង៧ម៉ឹននាក់នៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧៣០០០នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U-QuYaUxq7E

សម្ដេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចា ជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថា ខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ ក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pUJUtm-o7cc

សម្តេចធិបតី ចាត់ទុកការវិនិយោគលើវិស័យអប់រំគឺជាគោលដៅអាទិភាពក្នុងការកំណត់ផែនការវិនិយោគ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់របស់រាជរដ្ឋាភិបាលក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HYw1zcIGe8g

ដឹងការពិតហើយជុំវិញករណីយរឿងនាយប៉ុស្តិ៍ឃុំឬស្សីកែវបាញ់ឡើងលើ២គ្រាប់

ក្រុមប្រឹក្សាឃុំឬស្សីកែវ នាយប៉ុស្តិ៍ឃុំ ព្រះសង្ឃ រួមនិងចំណុះទូក ង វត្តឬស្សីកែវ ស្ថិតក្នងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានចេញមុខបកស្រាយ ក្រោយពីមានពាក្យ ចចាមអារ៉ាមថា រឿងទំនាស់ពាក្យសម្តីរវាងលោកនាយប៉ុស្តិ៍ឃុំឬស្សីកែវ និងក្រុមប្រឹក្សាឃុំឬស្សីកែវនិងជាគណៈកម្មការទូក ង គឺជារឿងទំនាស់ផលប្រយោជន៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jJFOTtp0Pr0

សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់៥ចំនុច អាចឈរទៅលើស្តង់ដារសាលាគំរូ

សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែលបានចូលរួមប្រឡងប្រណាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dE-QKlHkCH4

សម្ដេចធិបតី បញ្ជាក់ថាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងារ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4y7FT33EFnI

រដ្ឋសភាបោះឆ្នោតគាំទ្រឯកឧត្តម ប្រាក់ សុខុន ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស

ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំង ស្រុង ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេសជំនួស ឯកឧត្តម សុខ ចិន្តាសោភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4y7FT33EFnI

យុវជនវៀតណាមនិងយុវជនកម្ពុជាគម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកសាងអគារទីស្តីការស ស យ ក ទុកជានិមិត្តរូប

យុវជនវៀតណាមនិងយុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ស ស យ ក ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីភាពរឹងមាំរវាងប្រទេសទាំង២កម្ពុជានិងវៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OSd5W5G2Bvw

មុខរបរស្មូនដី នៅតែទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍បរទេស របស់ ប្រជាពលរដ្ឋនៅភូមិអណ្តូងឬស្សី

មុខរបរស្មួនដី ផលិតជាក្អម សម្ភារៈប្រើប្រាស និង វត្ថុ អនុស្សាវរីយ៍ផ្សេងៗ របស់អ្នកភូមិអណ្តូងឬស្សី ស្ថិតក្នុងឃុំស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅតែមានប្រជាប្រិយភាព ទាក់ទាញចំណាប់ អារម្មណ៍ ភ្ញៀវទេសចរបរទេស មកទស្សនា ស្ទើរជារៀងរាល់ថ្ងៃ ដោយមិន ចេះជិនណាយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JuXz00ip2dI

រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស

រដ្ឋសភាជាតិ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស គឺឯកឧត្តម ប្រាក់ សុខុន នឹងជំនួស ឯកឧត្តម សុខ ចិន្តាសោភាវិញ។នេះបើតាមលទ្ធផលនៃកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ក្រោមអធិបតីភាពសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិកា ២០២៤ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BR5FNkbIQhA

អភិបាលខេត្តព្រះវិហារ ជិះកង់ដឹកនាំក្បួនដង្ហែរទូក ង ដែលប្រកួតបានជ័យលាភីពានរង្វាន់លេខ៣ទូទាំងប្រទេស

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជិះកង់ដឹកនាំដង្ហែរក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរដល់ទូកង «កោះកេរធិបតី» ដែលបានចូលរួមប្រកួត រហូតដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាពេលថ្មីៗកន្លងទៅនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ui3-nGd-aWQ