![]()
ភ្ញៀវទេសចរណ៍បរទេសនៅតែមានចំណង់ចំណូលចិត្តជិះរទេះគោដែលជាមធ្យោ បាយធ្វើដំណើរ របស់ខ្មែរពីសម័យបុរាណទៅទស្សនាកំសាន្តគំនូរបុរាណ នៅវត្តពោធិ៍រុក្ខារាមហៅវត្តកំពង់ត្រឡាចលើជារៀងរាល់ថ្ងៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gd0uJI5Wdw4
![]()
ភ្ញៀវទេសចរណ៍បរទេសនៅតែមានចំណង់ចំណូលចិត្តជិះរទេះគោដែលជាមធ្យោ បាយធ្វើដំណើរ របស់ខ្មែរពីសម័យបុរាណទៅទស្សនាកំសាន្តគំនូរបុរាណ នៅវត្តពោធិ៍រុក្ខារាមហៅវត្តកំពង់ត្រឡាចលើជារៀងរាល់ថ្ងៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gd0uJI5Wdw4
![]()
ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វម្ករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_CRDkfJ2gD0
![]()
ប្រជាពលរដ្ឋ៨គ្រួសាររស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារដែលធ្លាប់មានទំនាស់ដីធ្លី ជាមួយអ្នកស្រីស្វាយ មុំ រស់នៅភូមិត្រាច ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ប្រតិកម្មចំពោះអ្នកស្រីស្វាយ មុំ ថាបានដើរបរិហាកេរិ៍ដពួកគាត់និងមើលងាយអាជ្ញាធរ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/le4EKvBdDh4
![]()
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៧ ខែ
វិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស “A” ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង (០៨ ខែតុលា ២០២៤) នៅក្នុងខេត្តព្រៃវែង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-wWa2DXIm1M
![]()
ស្របពេល នៃការប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលបានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ។នៅអាងទឹកជើងភ្នំដងរែក ស្ថិតនៅក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធពិធីប្រណាំងទូករយៈពេល៣ថ្ងៃ ដូចនៅថ្នាក់ជាតិដែរ។ដោយកម្មវិធីប្រណាំងទូកនេះ ឧបត្ថម្ភដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា តាមរយៈព្រះ
ខេមញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oMr2vhmWYu0
![]()
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា កម្ពុជា ជាប្រទេសតូចមួយ ចង់រស់នៅដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Y3mpiVEN5jA
![]()
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីមានប្រសាសន៍ថា ការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការប្រមូលផ្ដុំនូវធនធានគ្រប់យ៉ាង ដើម្បីប្រទេសជាតិមានអភិវឌ្ឍន៍និងរីកចម្រើន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q8Oon1ybIz0
![]()
ការប្រាព្វឡើងនូវទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា គឺមានបំណងរើសសំរាមដែលនៅសេសសល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែ និងអកអំបុក និងដើម្បីអប់រំផ្សព្វផ្សាយឱ្យប្រជាពល រដ្ឋយល់ដឹងចេះទុកដាក់សំរាមនិងថែរក្សាបរិស្ថានឱ្យល្អជានិច្ច។ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាមតាមទីសាធារណៈនោះទេ។ទាំងនេះគឺដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សហការជាមួយកម្លាំងនៃមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីបានចាប់ផ្តើមបោសសំអាច និងដឹក ជញ្ជូនចេញតាំងពីម៉ោង១២យប់រហូតទល់ភ្លឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kv2AFzK3YX8
![]()
មួយថ្ងៃក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែអកអំបុក គឺនាល្ងាចថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កំពង់សោម ជាក្រុងថ្មី ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-tXqJrWz7KY

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឡោមព័ទ្ធក្រុមបងធំរហ័សនាមDP ដើមពោធិ. ដែលតែងតែអុកឡុកបង្កហិង្សា ដល់ប្រជាពលរដ្ឋ និងបានដេញកាប់យុវជនម្នាក់កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤. នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌពោធិសែនជ័យបានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យខាងលើបានជាបន្តបន្ទាប់ចំនួន១៥នាក់ កំពុងធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NOwkLRC-ybU
(ខេត្តមណ្ឌលគិរី)៖ដើម្បីអបអរព្រះរាជពីធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តមណ្ឌលគិរីនៅឆ្នាំនេះបានរៀបចំពិធីប្រណាំងទូកលើកដំបូងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលទិដ្ឋភាពបែបនេះមិនធ្លាប់មានពីមុនមកនោះទេ ។
ពិធីប្រណាំងទូកដែលជាប្រពៃណីវប្បធម៌កម្សាន្តមួយបន្សល់ពីដូនតា បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី រួមនិងភ្ញៀវជាតិ-អន្តរជាតិ ចាប់អារម្មណ៍ជាខ្លាំង និងទស្សនាកម្សាន្តយ៉ាងរីករាយផងដែរ ។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍ថា ពួកគេពិតជាត្រេកអរណាស់នៅពេលអាជ្ញាធរខេត្តមណ្ឌលគិរី បានបង្កើតកម្មវីធីប្រពៃណីកម្សាន្តសប្បាយបែបនេះ ហើយថ្វីត្បិតការប្រណាំងទូកនេះ រដ្ឋបាលខេត្តមណ្ឌលគិរីទើបធ្វើឡើងជាលើកទី១។ប៉ុន្តែរៀបចំបានល្អ ដែលធ្វើឲ្យពួកគេចង់មានទិដ្ឋភាពកម្សាន្តសប្បាយយ៉ាងដូច្នេះរៀងរាល់ឆ្នាំ ។

ពិធីប្រណាំងទូក ង ខ្នាតតូច បានធ្វើឡើងនៅទំនប់សែនសុខដុម ជាទំនប់ទឹក១ ក្នុងចំនោមទំនប់ទឹកទាំង៣ ដែលសម្ដេចមហាបវរធិបតី ទើបអញ្ជើញមកសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ។ ពិធីប្រណាំងទូក នឹងធ្វើឡើងចំនួន៣ថ្ងៃ ស្របជាមួយថ្ងៃនៃ្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក តែម្ដង ដោយទូកប្រណាំងទាំងអស់ មាន៣២គូរ ហើយត្រូវប្រកួតជម្រុះ ឲ្យសល់ត្រឹម១៤គូរ ដើម្បីប្រកួតនៅថ្ងៃផ្ដាច់ព្រ័ត ។

សម្រាប់ខេត្តមណ្ឌលគិរីឆ្នាំនេះពិតជាអស្ចារ្យណាស់ ដែលមានពិធីប្រណាំងទូក ខណៈដែលក្រុងសែនមនោរម្យមិនមានទន្លេ។ប៉ុន្តែមានទំនប់ទឹកសែនសុខដុមយ៉ាងស្រស់ស្អាត ដែលជាសមទ្ធិផលថ្មី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំបង្កើតឡើង ។
ពិធីប្រណាំងទូកក៏បានធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងឡាយដែលមកកម្សាន្តខេត្តមណ្ឌលគិរីប្លែកអារម្មណ៍ ពីព្រោះថាក្រៅតែពីគយគន់ទេសភាពធម្មជាតិរបស់ខេត្តមណ្ឌលគិរី ថែមទាំងអាចមកទស្សនាការប្រណាំងទូក ដែលជាប្រពៃណីវប្បធម៌របស់ដូនតាបន្សល់ទុកតាំងពីបូរាណមក ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅសម្រាប់ខេត្តមណ្ឌលគិរី ក្នុងពិធីបុណ្យអុំទូក បានរៀបចំកម្មវិធីប្រណាំងទូកលក្ខណៈកម្សាន្តតិចតួចប៉ុណ្ណោះនៅស្រុកកោះញែក ដែលជាប់ទន្លេស្រែពក។ប៉ុន្តែឆ្នាំនេះខុសប្លែកពីបណ្ដាឆ្នាំមុនៗ ត្បិតខេត្តមណ្ឌលគិរីមានទំនប់ទឹកសែនសុខដុម អាចប្រារព្ធពីធីប្រណាំងទូកចំកណ្ដាលក្រុង បង្កើនភាពទាក់ទាញ និងបង្កើនភាពសប្បាយរីករាយកាន់តែខ្លាំងឡើង ៕
https://youtu.be/bI7r90uQwSg

នេះជាទិដ្ឋភាពនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលត្រូវជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uAZbDkv-1b8
![]()
ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xSHZma-K1h4