
ប្រៃសណីយ៍កម្ពុជាដែលជាក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនអង់គ្លេសមួយមានឈ្មោះថា What3Words បានឯកភាពគ្នាក្នុងភាពជាដៃគូ ផ្ដល់សេវាបញ្ញើដឹកជញ្ជូនទំនិញ ឬអីវ៉ាន់នានាដល់មុខផ្ទះអតិថិជននៅទូទាំងរាជធានីខេត្ត ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v82rmCwif5c

សម័យប្រជុំលើកទីពីរព្រឹទ្ធសភានីតិកាលទី៥ បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការ ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EL48Q6fPKDk

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតថ្មីនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដោយភាគីទាំងពីរយល់ឃើញដូចគ្នានូវភាពចាំបាច់នៃការផ្ដល់កិច្ចសហការខ្ពស់ ដើម្បីប្រឆាំងបញ្ហាតំបន់ និងសកលមួយនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Y2rgEPeEb34

សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំជាស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់រៃរងផ្សេងៗទៀតដែរ ហើយស្តង់ពិព័រណ៍ភាគច្រើន មាននៅតាមតំបន់សប្បាយភាព កន្លែងប្រគុំតន្រ្តីជាដើម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9T8XKRlEm4I

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដោយការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/If0qomWNqR4

ក្នុងអំឡុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រទេសកម្ពុជាត្រូវបានជ្រើសររើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lpEbNyw7WE4

នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងជូនដំណើរកីឡាករ កីឡាការិនី ទូក ង ខេត្តកំពង់ឆ្នាំង ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងបុកនៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ ស្ដាប់ផ្ញើដល់បងប្អូនជាក្រុមកីឡាករកីឡាការិនីទូកទាំងអស់សូមថែរក្សាសុខភាព សាមគ្គីភាព ដោយត្រូវចាត់ទុកគ្នាជាបងប្អូនតែមួយ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/utD8QY75RnA

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/j-HRvzvBHAQ

ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ក្រសួងបាននឹងកំពុងផ្តល់អាទិភាពលើកិច្ចការអភិវឌ្ឍធនធានមនុស្សជាចម្បង តាមរយៈការអភិវឌ្ឍន៍ជំនាញឌីជីថល។ ក្រសួងប្រៃសនីយ៏ មានបំណងបង្កើនចំនួនធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជាឱ្យបានដល់ ១០ម៉ឺននាក់ នៅឆ្នាំ២០៣០។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0PyypWFKnDg

ការស្នើសុំរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២វិច្ឆិកា នេះ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំខណៈឯកឧត្តមនិងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២វិច្ឆិកានេះផងនិងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកនាពេលខាងមុខ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tcLMOKPU77A

កម្លាំងសមត្ថកិច្ចចម្រុះជាង១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក អំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B4xd7gn5sr4

ឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YTWhcy4PUYw

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តចុះត្រួតពិនិត្យ តាមដានវាយតម្លៃការងារដឹកនាំ និងជម្រុញការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៅវិទ្យាល័យ ហ៊ុនសែន បាក់ចិញ្ចៀន ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ និងសាលាបឋមសិក្សាសូភី ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសូចនាករ នៃការប្រឡងប្រណាំងការផ្តល់សេវាល្អក្នុងវិស័យអប់រំ សម្រាប់ក្របខណ្ឌខេត្តពោធិ៍សាត់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1lprUbjgDmQ

ឯកឧត្តមឧត្តមសេនីយ៍ ឯក សៅ សារឿន អគ្គនាយក រង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ អមដំណើរដោយឧត្តមសេនីយ៍ទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធាស៊ីវិល បានអញ្ជើញចុះសាក សួរសុខទុក្ខ ក្រុមការងារចុះបំពេញសេកកម្មប្រគល់ថវិកាគោនយោបាយបូជាសព នៅយោធភូមិភាគទី២ កំពង់ចាម ដែលបានជួបគ្រោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចររថយន្តតូច ប៉ះជាមួយរថយន្តដឹកទំនិញត្រង់ចំណុចផ្អាវ ធ្វើឱ្យឧត្តមសេនីយ៍ទោ គឺម សុវណ្ណ នាយក រងនាយកដ្ឋានកិច្ចការយោធាស៊ីវិល រងរបួសស្រាល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fhvrX9MxyX0

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបាន អញ្ជើញទទួលជួបសវនាការ និងទទួលអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៦០០ឃីត (ស្មើនឹងថវិកា ១១.៣៧៨ដុល្លារអាម៉េរិក) ពីលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាង អង្គការសហប្រជាជាតិសម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qnpD5mltEv8
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍