All posts by មេគង្គ ប៉ុស្តិ៍

សម្តេចធិបតី ចាត់ទុក«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសរសៃឈាមមួយដ៏សំខាន់សម្រាប់ទេសចរណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មាប្រសាសន៏ថា វិថីតេជោសន្តិភាពឆ្នេរអង្គោលនេះ នឹងជួយជំរុញវិស័យទេសចរណ៏នៅក្នុងតំបន់នេះកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dvRECrY6bUg

រដ្ឋបាលរាជធានីភ្នំពេញធ្វើការរៀបចំអោយរួចរាល់ទាំងស្រុងនៅស្អែកនេះដើម្បីប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

រដ្ឋបាលរាជធានីភ្នំពេញធ្វើការជីក កប់ សាងសង់បង្គន់អនាម័យ និង ដាក់ពង្រាយ បង្គន់អនាម័យចល័ត ,តុបតែងលម្អនានាអោយរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះដើម្បី ទទួល បងប្អូន ប្រជាពលរដ្ឋ មកចូល រួម ក្នុង ព្រះរាជ ពិធី បុណ្យ អុំទូក ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UN3824txlPU

ច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ CLV ចូលដល់ព្រឹទ្ធសភាដើម្បីសិក្សានិងផ្តល់យោបល់

ច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងពាណិជ្ជ កម្មតំបន់ CLV ចូលដល់ព្រឹទ្ធសភា ដើម្បីសិក្សានិងផ្តល់យោបល់។ នេះបើតាមគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូននូវសេចក្តីព្រាងច្បាប់ចំនួន៣។ នៅក្នុងចំណោមនេះ ព្រឹទ្ធសភា ក៏បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរ ជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/t2owCA7WG38

ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិលើកទី៥នៅខេត្តពោធិ៍សាត់ ឆ្នាំនេះមានពលរដ្ឋចូលរួមទស្សនាជាង២៧ម៉ឺននាក់

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកា មាត់ស្ទឹងពោធិ៍សាត់ នឹងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនប្រជាពល រដ្ឋមកពីគ្រប់ទិសទីព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្ត។

(ខេត្តពោធិ៍សាត់)៖ក្នុងពិធីបិទព្រឹត្តការណ៍នេះ គេសង្កេតឃើញមានវត្តមាន ឯក ឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិ
បាល ចុះជួយមូលដ្ឋានខេត្តធិ៍សាត់,ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ, ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្ដម អភិ
បាលខេត្ត បានឱ្យដឹងថា ពិធីបុណ្យអុំទូក គឺមានតាំងពីដូនតាមកម្ល៉េះ យើងអាចធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកបានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំពិធីប្រណាំងទូកនេះឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបម្រើភាពសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិនាពេលនេះ។


ប្រភពពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ឆ្នាំនេះ មានរបៀបរៀបរយល្អជាងឆ្នាំមុនៗ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងកីឡាករអុំទូក និងការអនាម័យបរិស្ថាន ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាកំសាន្តជាង២៧ម៉ឺននាក់( ២៧២,០០០នាក់) ក្នុងនោះមានទេសចរបរទេស៣២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៣មានតែជាង២៤ម៉ឺននាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ ឆ្នាំនេះយើងមានការដាក់តាំងពិព័រណ៍លក់ផលិតផលនានា និងទំនិញផ្សេងៗ និងពេលរាត្រី មានបាញ់កាំជ្រួចព្រោងព្រាត មានតន្ត្រីខ្នាតយក្ស ខ្នាតមធ្យម ប្រគុំរាំលេងកំសាន្ត ដែលញ៉ាំងឱ្យភ្ញៀវមកទស្សនាកាន់តែពុះកញ្ជ្រោលផងដែរ។


គណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ទូក«ង» ដែលចូលរួមប្រកួតប្រជែងមានចំនួន៣១ទូក ស្មើនឹង១៦គូ មកពីបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត វត្តអារាម
វិស័យឯកជន និងក្រុងស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់ ដែលមានឯកសណ្ឋានចម្រុះពណ៌។


ឯលទ្ធផលនៃការប្រណាំងទូក «ង» រយៈពេល២ថ្ងៃនេះ យើងបានរកឃើញទូក ដែលទទួលបានផែនពិសេស លេខ១ ចំនួន២ទូក «កម្លាំងសាមគ្គីនារីមានជ័យ និងរាំងទិលតេជៈសែនជ័យបារមីទន្លេសាប» ក្នុងមួយទូកទទួលបាន ពានរង្វាន់១ ទង់១ ប័ណ្ណសរសើរ១ ថវិកា៤លានរៀល។លេខ២ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា៣លាន៥សែនរៀល, លេខ៣ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា២លាន៥សែនរៀល និងលេខ៤ ចំនួន២ទូក ទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា១លាន៥សែនរៀល៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1SDaO_bXQrY

គ្រោះថ្នាក់ចរារណ៍រថយន្តធន់ធំបុករះម៉ូតូបង្កឱ្យមានមនុស្សប្រុស.ស្រីចំនួន៥នាក់ស្លាប់

មនុស្សប្រុស ស្រី ក្មេងចាស់ ៥នាក់ បានស្លាប់រាយប៉ាយពេញផ្លូវ បន្ទាប់ពីរថយន្តធន់ធ្ងន់ ១គ្រឿង បានបើកបុករះម៉ូតូ ១គ្រឿង កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ត្រង់ចំនុចផ្លូវចូលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ybfb8MEwflM

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់បួងសួងសុំសេចក្តីសុខក្នុងឱកាសពិធីប្រណាំងទូក «ង»

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ថ្វាយគ្រឿងរណ្ដាប់បូជា ជូនព្រះអង្គចៅសែន និងលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសពិធីប្រណាំងទូក «ង»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fLdVGwSekqk

រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ CLV-DTA

រដ្ឋសភាអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម។ ការអនុម័តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ក្រោមអធិបតីភាពសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងមានការចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tv9eVYEpWNY

ព្រះរាជពិធីបុណ្យអុំទុកនឹងចាប់ផ្តើមនៅថ្ងៃទី១៤ដល់១៦វិច្ឆិកាខាងមុខនេះ

នៅសល់រយះពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤នឹងចាប់ផ្តើមតាមប្រពៃណីទំនៀមទំលាប់ជាតិនៅមុខព្រះបរមរាជវាំងតាមដងទន្លេសាបចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខាងមុខនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BwSN5kgRr6I

ក្រសួងបរិស្ថាន គាំទ្រអាជីវកម្មបៃតងលើការកែច្នៃសំរាម

ក្រសួងបរិស្ថាន គាំទ្រចំពោះអាជីវកម្មបៃតង លើការការច្នៃសំរាម ដែល បាននឹងកំពុងជួយកាត់បន្ថយសំរាមនៅលើទីលាន និងជួយបង្កើនការងារបៃតងដល់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងឱកាសចុះពិនិត្យលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BQE8H4J-1LY

 

កងយោធពលខេមរភូមិន្ទត្រូវតែការពារសន្តិភាពកម្ពុជាដាច់ខាត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបញ្ជាក់ថាកងយោធពលខេមរភូមិន្ទត្រូវតែការពារដាច់ខាតនូវ រាជរដ្ឋាភិបាល ព្រះមហាក្សត្រ និងសន្តិភាពនិងប្រឆាំងដាច់ខាតចំពោះការមានបំណងធ្វើបដិវត្តន៍ពណ៌ណាមួយដើម្បីបំផ្លាញសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vn7Iq6F8OiI

ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Th5brvtZgGI

ទឹកធ្លាក់លែនអងលែនឃិននៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរីត្រូវគេស្គាល់ថាជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល និងសម្បូរបែប។ដោយមានរមណីយដ្ឋានជាច្រើនកន្លែង ព្រមជាមួយវិសាលភាពព្រៃភ្នំយ៉ាងទាក់ទាញ សម្រាប់អ្នកទេសចរជាតិ-អន្តរជាតិទស្សនាកម្សាន្តគ្រប់រដូវកាល ។ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនរបស់ខេត្តមណ្ឌលគិរី មានរមណីយដ្ឋានធម្មជាតិដ៏ពិសេសមួយកន្លែង ក្នុងស្រុកអូររាំង ជាតំបន់ទេសចរណ៍ដ៏ល្អឯក ដែលមានឈ្មោះថាទឹកធ្លាក់លែនអងលែនឃិន ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LoeUvPEfxB8

ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគនិងបង្កើតរោងចក្រនៅកម្ពុជា

នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Gqst6hgakGI

ឯកឧត្ដម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើរពីវឌ្ឍនភាពនិងការរីកចម្រើនរបស់កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JIvR57_PIII

កម្ពុជានាំចេញអង្ករជាង៥០ម៉ឺនតោនក្នុងរយៈពេល ១០ខែឆ្នាំនេះ

ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ ៣៧៦. ៦៣ លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LmKVySxwM2g