All posts by មេគង្គ ប៉ុស្តិ៍

ព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍លើភ្នំបូកគោរំពឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

(ខេត្តកំពត)៖ រូបព្រះពុទ្ធបដិមា ដែលមានកម្ពស់ខ្ពស់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅលើឧទ្យាជាតិ ព្រះមុនី វង្ស បូកគោ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាតិកាន់តែច្រើន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/jB9mkADc8m8

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅយុវវ័យ កុំប្រកួតប្រជែងរឿងកាប់ដាវ និងកុំក្លាហានជាមួយអំពើខុសច្បាប់

(ខេត្តកំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើយុវវ័យទាំងអស់សូមកុំប្រកួតប្រជែងរឿងកាប់ ហើយកុំក្លាហានជាមួយអំពើខុសច្បាប់ តែត្រូវក្លាហានចូលរួមសកម្មភាពនៅក្នុងសង្គម ដើម្បីជាចំណែកក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែប្រសើរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7E5XBHTO_UU

ឯកឧត្តមអភិសន្តិបណ្ឌិតដឹកនាំកិច្ចប្រជុំស្តីពីការចុះសិក្សានិងបោសសម្អាសគ្រាប់មិនទាន់ផ្ទុះក្នុងនាវាលិចនៅទន្លេនិងសមុទ្រ

(រាជធានីភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KlgWtskYbxw

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថាគម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤

(ខេត្តកំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/fwzOMesQP24

ទិន្នផលបន្លែខេត្តមណ្ឌលគិរីនៅតែទទួលបានការគាំទ្រខ្ពស់

(មណ្ឌលគិរី)៖កសិករដាំដុះបន្លែជាច្រើនប្រភេទនៅក្នុងក្រុងសែនមនោរម្យ លោក គ្រី ម៉េងឈាង បានលើកឡើងថា បច្ចុប្បន្ននេះផ្ទៃដីដាំដុះបន្លែរបស់លោកមាន៦ហិកតា។ប្អូនរបស់លោកមាន២ហិកតាផ្សេងទៀតនៅក្បែរគ្នា សរុបគឺ៨ហិកតា។ ហើយបន្លែដែលពេញនិយមក្នុងរដូវកាលនេះ និងមានដាំដុះក្នុងចំការរបស់លោកផ្ទាល់រួមមាន ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ មើមយ៉េន និងម្ទេសហាវៃជាដើម ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ky_uBWzuxCQ

កំណាត់ផ្លូវថ្មីពីផ្លូវជាតិលេខ៤ មកឧទ្យានបូកគោ ចាយថវិកាជាង ៣ លានដុល្លារក្នុងមួយគីឡូម៉ែត្រ

(ខេត្តកំពត)៖ កំណាត់ផ្លូវថ្មីប្រវែងជាង ៦០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកឧទ្យានជាតិបូកគោបានសម្រេចការឈូសបើកផ្លូវបញ្ចប់ ១០០% និងកំពុងឈានទៅចាក់បេតុង ដោយគ្រោងចំណាយថវិកាសាងសង់ប្រហែល ៣លានដុល្លារក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jEwGQHsrBVo

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន

(ខេត្តបាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿង ញៀន និងសាធាតុគីមីផ្សុំដែលបាននឹងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោល ដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀតទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀនផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/iUXw8N3ojhs

ក្រសួងបរិស្ថាន បើកកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប

(រាជធានីភ្នំពេញ)៖ ក្រសួងបរិស្ថាន បើកកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹង ទន្លេ សាប គោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/f53NLArDj-4

កម្ពុជា នឹងពិនិត្យលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនបន្តទៀត ដោយសហការជាមួយនឹងជប៉ុន

(រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបញ្ជាក់ថា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនបន្តទៀត ដោយសហការជាមួយនឹងជប៉ុន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-czD9ePIEPw

រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្រកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត

(រាជធានីភ្នំពេញ)៖ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិ បាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Z0sizXMP2Bk

អ្នកភូមិអូរតាសេក នៅតែបន្តត្បាញដើមរំពាក់ធ្វើជារបស់ប្រើប្រាស់ ក្រៅពីការងារស្រែចំការ


(ខេត្តកំពង់ឆ្នាំង)៖ បច្ចុប្បន្នបើទោះបីរបស់ប្រើប្រាស់មួយចំនួន សម្រាប់ការងារផ្ទះបាយ  ត្រូវបានផលិតឡើងអំពីជ័រ ជំនួសដោយវត្ថុធាតុដើម ធ្វើពីរុក្ខជាតិយ៉ាងណាក្តី ក៍ ប្រជាកសិករ នៅភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ  នៅបានប្រកាន់ខ្ជាប់ តម្បាញរបស់ប្រើប្រាស់ ធ្វើពីដើម រំពាក់បន្តទៀតដែរ ដើម្បីជាជំនួយសម្រាប់ជីវភាពគ្រួសារ ក្រៅពីការងារស្រែចំការ ។

យ៉ាងនេះក្តីពួកគាត់សំណូមពរប្រជាពលរដ្ឋសូមជួយគាំទ្រផលិត ផលតម្បាញ ពីដើមរំពាក់ ដើម្បីជួយរក្សាស្នាដៃវប្បធម៌ប្រពៃណីពីដូនតាខ្មែរ ក៍ដូចជាជួយជីវភាពរបស់ពួកគាត់ផងដែរ។

ខុសពីអ្នកភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលបានបោះបង់ការត្បាញដើមរំពាក់នេះ ហើយនាំគ្នាចាប់យកមុខរបរលក់ដូរ ក្នុងវត្តតាសុត វិញ ព្រោះបានកាក់កបជាង។

ស្រី្តឈ្មោះ សុខ គឹមហេង អាយុ៣៧ឆ្នាំ ជាកសិករ រស់នៅភូមិអូរតាសេក ឃុំគោកបន្ទាយ បាននិយាយថា៖ សព្វថ្ងៃនេះក្រៅពីការងារស្រែចំការ រូបគាត់ក៍ដូចជាអ្នកភូមិជាមួយគ្នា នៅតែបន្តចាប់យកមុខរបរត្បាញដើមរំពាក់ ជាបន្តទៀត ព្រោះជាមុខរបរពីដូនតា ។ចំពោះការត្បាញដើមរំពាក់គាត់អាចធ្វើបានច្រើនយ៉ាង  ឱយតែម៉ូយយកគំរូ មកកុំម៉្មង់ គឺធ្វើបានទាំងអស់ ។

បច្ចុប្បន្នម៉ូយកុំម៉ង់អោយត្បាញមានដូចជា រង្វាលជើងឆ្នាំង  ថាសសម្រាប់ហាលត្រី  កញ្ឆេរតូច-ធំ  កញ្ច្រែង កន្ត្រកដាក់ផ្កា  និងកន្ត្រកសម្រាប់ដាក់ផ្លែឈើវេចខ្ចប់ជា កាដូរ ក្នុងពិធីផ្សេងៗជាដើម ។ក្រៅពីនោះក៍មានអនិកជនខ្លះកុំម៉្មង់ឱ្យត្បាញជារូបសត្វផ្សេងៗ ក៍អាចធ្វើបានដែរគ្រាន់តែចំណាយធ្វើឆ្អឹងដែក រូចត្បាញតាមហ្នឹងទៅជាការស្រេច។ រូបគាត់បានចេះត្បាញ ត ពីឪពុកម្តាយ ហើយពួកគាត់ក៍ចេះពីដូនតាគាត់ដែរ ។នៅក្នុងភូមិអូរតាសេក មានប្រមាណ៧០ គ្រួសារ នៅតែ ប្រកបមុខរបរនេះដូចៗគ្នា តែខ្លះទៀតក៏ចេះឆ្នៃប្រឌិតត្បាញរបស់ផ្សេងៗទៀត តាមគំរូដែលភ្ញៀវតាមតម្រូវការ ។ ផលិតផលសម្រេច ធ្វើពីដើមរំពាក់ ភាគច្រើនត្រូវបានគេទិញយកទៅលក់បន្តនៅតាមបណ្តាខេត្ត ក្រុងមួយចំនួន និងមួយចំនួនទៀត ម៉ូយយកទៅលក់ដល់ព្រុំដែនខ្មែរថៃ។ ចំពោះផលិ តផលដែលគាត់ត្បាញបាន មានតម្លៃតាមតូច ,ធំ គឺថ្លៃពី១៥០០រៀល ដល់ជាង១ម៉ឺនរៀល  ។

.
ដោយឡែកស្រី្តឈ្មោះ សួន ហៀម អាយុ៤៥ឆ្នាំ ជាអ្នកត្បាញ រង្វេលជើងឆ្នាំងបាននិយាយអោយដឹងថា៖ ក្នុង១ថ្ងៃៗបើខំប្រឹង គាត់អាចត្បាញរង្វេលជើងឆ្នាំង បានពី១៥ទៅ២០ ដែលអាចលក់បោះដុំក្នុងតម្លៃ១៤០០រៀល ក្នុងរង្វេលជើងឆ្នាំង១។របស់នេះ គាត់លក់ដាច់ណាស់ មិនដែលសល់ឡើយមានប៉ុន្មាន ម៉ូយយកទាំងអស់។ ចំពោះដើមរំពាក់គឺអ្នកភូមិនាំគ្នាជួលគោយន្ត ជិៈ ទៅបោចក្នុងព្រៃសហគមន៍ នៅក្នុងខេត្តកំពង់ធំ ដោយត្រូវចំណាយពេល ពី៧ទៅ១០ថ្ងៃក្នុង១ជើង នេះគឺលឿនជាងមុនហើយ ព្រោះ កាលមុនពួកគាត់ត្រូវត្រូវធ្វើដំណើរផ្លូវវាង ទៅដល់ស្ពានព្រែកក្តាម ទើបឡើងផ្លូវជាតិលេខ៦ទៅខេត្តកំពង់ធំ ។ប៉ុន្តែពេលនេះបានផ្លូវកាត់ទៅតាមស្រុកកំពងលែង ឡើងក្រុងស្ទឹងសែន ខេត្តកំពង់ធំតែម្តង ។

.  ប្រជាកសិករ ជាអ្នកត្បាញដើមរំពាក់ ធ្វើជារបស់ប្រើប្រាស់ផ្សេងៗ សូមអំពាវដល់ប្រជាពលរដ្ឋ សូមចូលរួមគាំទ្រ ផលិតផលតម្បាញធ្វើពីដើមរំពាក់ ដើម្បថែរក្សារប្រពៃណី ពីដូនតា និងក៍ដូចជាជួយទ្រទ្រង់ជីវភាព របស់អ្នកភូមិអូរតាសេកនេះផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/eg0CLdCTA9s

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធាន IOM ប្រចាំនៅកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/JMn8FBrHVxk

ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មាន ៣០ ស្ថាប័ន ចុះបេសកកម្មផ្សព្វផ្សាយសក្កានុពលក្រុងបូកគោ

(កំពត)៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មានមកពី៣០ ស្ថាប័ន ដែលមានគ្នាសរុបជិត៦០នាក់ ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល នៃការអភិវឌ្ឍន៍ក្រុងបូកគោ។ បេសកម្មនេះធ្វើឡើងរយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/JG_hnOe_Nu8

សមយុទ្ធកងទ័ពជើងទឹកនាគមាសកម្ពុជា-ចិន បានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ

សមយុទ្ធកងទ័ពជើងទឹកនាគមាសឆ្នាំ២០២៤រវាងកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិននៅលើផ្ទៃសមុទ្របានបិទបញ្ចប់យ៉ាងជោគជ័យដោយមានការអញ្ជើញជាអធិបតីពីឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ិត សារ៉ាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nFtjl8CLKrg