All posts by មេគង្គ ប៉ុស្តិ៍

កម្មការិនីចាញ់បោកមេខ្យល់កុហកថាទៅធ្វើការនៅប្រទេសចិនតែតាមពិតគេយកទៅលក់

(ខេត្តត្បូងឃ្មុំ)៖កម្មការិនីម្នាក់ឈ្មោះ រ៉ុម ភីផា អាយុ១៦ឆ្នាំ រស់នៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទៅធ្វើជាកម្មការិនីនៅរោងចក្រមួយនៅរាជធានីភ្នំពេញ និងឧស្សាហ៍ទាក់ទងមកសាច់ញាតិជាញឹកញាប់។តែរយៈពេលប្រមាណកន្លះឆ្នាំកន្លងទៅនេះបានបាត់ការទាក់ទង។លុះពេលដឹងដំណឹងស្រាប់តែត្រូវចាញ់បោកមេខ្យល់នាំទៅលក់នៅឯប្រទេសចិននិងកំពុងដង្ហោយហៅឲ្យជួយសង្គ្រោះតាមបណ្ដាញសង្គម។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/EopVateo9LI

អតីតគ្រូកីឡាប្រដាល់ល្បីឈ្មោះម្នាក់ធ្លាក់ខ្លួនដើរបបក់ត្រីចិញ្ចឹមជីវិត

(ខេត្តបន្ទាយមានជ័យ)៖ព្រឹទ្ធាចារ្យកីឡាប្រដាល់ លោកគ្រូ ចាន់ ពៅ ធ្លាប់ធ្វើជាគ្រូបង្ហាត់បង្រៀនកីឡាប្រដាល់ និងជាប្រធានជាសមាគមកីឡាប្រដាល់ប្រចាំខេត្តបន្ទាយមានជ័យដំបូងគេ ដែលធ្លាប់បានបណ្ដុះបណ្ដាល កូនសិស្ស ដែល បច្ចុប្បន្ននេះកូនសិស្សរបស់លោកទទួលបានភាពជោគជ័យ ដោយអ្នកខ្លះបើកក្លឹបប្រដាល់ផ្ទាល់ខ្លួន ខ្លះជាមន្ត្រីរាជការរហូតមានអ្នកខ្លះបានទៅរស់នៅឯក្រៅប្រទេសផង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uj7VHZnJCsM

តំណាងរាស្រ្តបារាំង-កម្ពុជាគាំទ្រការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន

(ទីក្រុងប៉ារីស):លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយក្រុមមិត្តភាពបារាំង-កម្ពុជា នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនៃវិមានរដ្ឋសភាបារាំង។https://youtu.be/7O3zKiseO5c

អភិបាលស្រុកសង្គមថ្មី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំជឿតាមញោះញង់របស់ជនអគតិនាំគ្នារំលោភយកដីរដ្ឋដោយខុសច្បាប់

(ព្រះវិហារ)៖លោក ស៊ាប កែវជីវា អភិបាលស្រុកសង្គមថ្មី នឹងជាប្រធានគណះកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុកបានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសង្គមថ្មីនឹងបងប្អូនប្រជាពលរដ្ឋចំណាកស្រុកមួយចំនួនសូមកុំជឿតាមការញោះញុង់របស់ជនអគតិមួយចំនួនដែលបានប្រកាសប្រាប់អោយបងប្អូនប្រជាពលរដ្ឋចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដែលបានចុះបញ្ជីរួចហើយ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mMJ-W-KbCWE

យុទ្ធនាការបាញ់ថ្នាំមូស ការពារជំងឺគ្រុនឈាមក្នុងរាជធានីភ្នំពេញនៅតែបន្តយ៉ាងសកម្ម

(ភ្នំពេញ)៖គិតត្រឹម យប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុមការងារបានបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ចំនួន ៨១ ដែលស្តិតនៅក្នុងខណ្ឌចំនួន១២។ យុទ្ធនាការនេះគ្រោងនឹងបាញ់សម្លាប់មូសខ្លានៅទូទាំង១៤ខណ្ឌតែម្តង សំដៅធ្វើយ៉ាងណា លុបបំបាត់មូសខ្លានិងកាត់បន្ថយអោយឲ្យបាននូវជំងឺគ្រុនឈាម។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/4LFTMJ8wEZs

កសិករដាំបន្លែត្អូញត្អែរពីការពិបាករកទីផ្សារលក់ចេញពេលប្រមូលផលបាន

ប្រជាពលរដ្ឋប្រកបមុខរបរដាំដំណាំរួមផ្សំនៅ​ស្រុកកងមាស ខេត្តកំពង់ចាម បានត្អូញត្អែរពីការពិបាករកទីផ្សារនៅពេលដែលដំណាំបន្លែរបស់គាត់ប្រមូលផល។កសិករដាំបន្លែជាច្រើននាក់បាននិយាយដូចៗគ្នាថា ទីផ្សារបន្លែមិនទៀងទាត់ធ្វើឲ្យពួកគាត់ជួបការប្រឈម និងជួនកាលមានការខាតបង់ដើមទុននិងកម្លាំងពលកម្មទៀតផង។ពួកគាត់សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយធ្វើយ៉ាងណាឲ្យទីផ្សារបន្លែមានតម្លៃស្ថេរភាពផង។
សូមទស្សនាបទយកការណ៍ស្ដីការត្អូញត្អែររបស់កសិករដាំបន្លែដូចតទៅ៖https://youtu.be/RRXHocNd_vg

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាយការណ៍ឲ្យសមត្ថកិច្ច

នៅថ្ងៃទី០៨/០៣/២០២៤ វេលា ម៉ោង ០៨:៤៥ នាទី មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅដំបូកស្រែស្ថិតក្នុងភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងថា៖ ក្រោយពីប្រជាពលរដ្ឋបានយកគ្រឿងចក្រ ទៅកាយដំបូកស្រែ ស្ថិតនៅភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃេីញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងដំបូកស្រែរបស់គាត់ ដែលនៅសល់ពីសម័យសង្រ្គាម ពេលនោះកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋ បាល តាគង់ បានចុះទៅដល់ទីតាំង ស្រាប់តែឃេីញមានគ្រាប់ ម៉ាក់សាវ៉ែនធីណៃ( M79 )ចំនួន ២៨គ្រាប់ រុំជាមួយកៅស៊ូ និងអាវុធវែងCKCចំនួន ០៣ដេីមដែលមានគ្រាប់ច្រេះអស់ នៅខាងត្បូងភូមិមានចំងាយ ០៥គីទ្បូម៉ែត កម្លាំងប៉ុស្តិ៍ក៏បានទំនាក់ទំនង និងប្រគល់អោយទៅខាងសុីម៉ាក់ ដេីម្បីមានវិធានការបន្តទៀត ៕

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា តែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ


ក្រចេះ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីដ៏ខ្ពងខ្ពស់ ក្នុងពិធីប្រកាសសម្រេចតែងតាំង លោកឧត្តមសេនីត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពុងឆ្នាំង មកបំពេញភារ:កិច្ចតួនាទី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ជំនួសលោកឧត្តម សេនីយត្រី សាន្ត ប៊ុនថាន ដែលត្រូវតែងតាំងនិងផ្លាស់ប្តូរ ជាមេបញ្ជាការកងរាជអាវុហត្ថខេត្តកំពុងឆ្នាំងវិញ ដែរពិពីនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សា និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តច្រេីនរូប។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/3AZ4wTdPzbk

ទឹកធ្លាក់ច្រកល្អៀង រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល

ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសម្បូរណ៍ទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលនិងល្អប្រណិត។ក្នុងបណ្ដាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះគេសង្កេតឃើញរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងបានក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានអ្នកទេសចរណ៍គ្រប់ទិសទីមកលេងកំ
សាន្ត ស្ទើររៀងរាល់ថ្ងៃជាពិសេសគឺថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកពេលមានបុណ្យទាន។
អ្នកទេសចរណ៍ទាំងនោះតែងនាំគ្នាសរសើរពីសម្រស់ដ៏ត្រកាលរបស់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងនេះគ្រប់ៗគ្នា។
សូមប្រិយមិត្តចុចបើកទស្សនាបទយកការណ៍នេះដូចតទៅ៖https://youtu.be/jtes7_esZf4

ឆេះគំនរឈើរាប់ម៉ឺនតោននៅរោងចក្រផលិតស៊ីម៉ង់ត៍ខេស៊ីមេនខេត្តកំពត

(ខេត្តកំពត)៖ភ្លើងឆេះគំនរឈើនិងកំទិចឈើដែលមានទីតាំងនៅជាប់របងរោងចក្រស៊ីម៉ង់ត៍ភ្នំទទុង ទូកមាសដែលគំនរឈើនេះត្រូវបានដឹកជញ្ជូនមកទុក ចូលឡដើម្បីផលិតស៊ីម៉ង់ត៍។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/VFA3UFDmtS8

តំបន់ប្រតិបត្តិការសឹករងកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ!


(ខេត្តកោះកុង)៖នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ អន្តរជាតិនិង តំបន់ផ្ទៃក្នុងប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/VLbP4x3WySI

អង្គការមូលនិធិថែទាំសុខភាពអ្នកកើតជំងឺអេដស៍រៀបចំទិវាអន្តរជាតិនារីលើកទី ១១៣


(ខេត្តកំពង់ឆ្នាំង)៖លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាៈ “ការលើកកម្ពស់ស្ត្រីគឺស្មើនឹងការផ្ដល់សុខមាលភាពដល់ស្ត្រីទូទៅនៅកម្ពុជា” មានប្រសាសបែបនេះនៅក្នុងពិធី ប្រារព្ធទិវាអន្តរជាតិនារីលើកទី ១១៣ នៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ខែ៧ មីនា ឆ្នាំ ២០២៤ ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកកើតជំងឺអេដស៍។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/QTb_mLkh6EY

ផ្លូវមួយខ្សែជាង 19kmពី ឃុំបឹងព្រាវឆ្ពោះទៅកាន់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលនឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ 2024!

(ខេត្តកោះកុង)៖ផ្លូវលំគ្រួសក្រហមមួយខ្សែដែលមានរយៈចម្ងាយប្រវែងជាង 19km ចាប់ពីឃុំបឹងព្រាវ ឆ្ពោះទៅកាន់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង នាពេលបច្ចុប្បន្ននេះ ត្រូវបានស្ថាបនាសារជាថ្មីឡើងវិញពីផ្លូវក្រាលគ្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូវិញ ដើម្បីជាប្រយោជន៍ជួយសម្រួលក្នុងការធ្វើដំណើរទៅវិញទៅមករបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលទៅលេងកម្សាន្តតាមវាលឆ្នេរខ្សាច់ដែលស្ថិតនៅក្នុង ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុងនោះទៀតផង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/TBv0GRW2Bs0

UNDP បានថ្លែងសរសើរចំពោះការអនុវត្តយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន

(ក្រសួងបរិស្ថាន)៖តំណាង UNDP បានថ្លែងនូវការកោតសរសើរចំពោះការអនុវត្តយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានឆ្នាំ២០២៣-២០២៨របស់ក្រសួងបរិស្ថាន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/32hwkULUMvc

ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តស្ថាបនាផ្លូវមួយខ្សែរនៅកណ្ដាលក្រុងសែនមនោរម្យ

(ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវគ្រួសក្រហមមួយខ្សែ ដែលស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានលើកឡើងពីការលំបាក និងស្នើសុំអាជ្ញាធរមូលដ្ឋានជួយស្ថាបនាផ្លូវមួយខ្សែសម្រាប់ពួកគេធ្វើដំណើរ បង្កភាពងាយស្រួលដល់ក្មេងៗទៅសាលាជាប្រចាំថ្ងៃ និងសុំឲ្យមានការរៀបចំតបណ្ដាទឹកស្អាតជូនពួកគេប្រើប្រាស់ផងដែរ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/NDhNS760ews