(ខេត្តតាកែវ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7IXhSujHbCo
បច្ចុប្បន្ន នៅប្រទេសយើងមានមុខរបរជាច្រើនដែលប្រជាពលរដ្ឋយើងបាននិងកំពុងប្រកបដើម្បីចិញ្ចឹមជីវិតក៏ដូចជាដោះស្រាយជីវភាពប្រចាំថ្ងៃ។ក្នុងនោះមាន មុខរបរមួយដែលប្រជាពលរដ្ឋយើងហាក់មានការខ្លាចរអាមិនសូវមានអ្នប្រកប នោះគឺមុខរបរចិញ្ចឹម ពស់។យ៉ាងនេះក្ដី នៅឯភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល អ្នកភូមិជាច្រើនបាននាំគ្នាប្រកបមុខរបរចិញ្ចឹមពស់ដើម្បីដោះស្រាយជីវភាពគ្រួសារ ដែលមុខរបរនេះបានជួយពួកគាត់ឲ្យមានជីវភាពល្អគ្រាន់បើ ។
សូមស្ដាប់លោកម៉ាច ទូច អ្នកចិញ្ចឹមពស់នៅភូមិរាំងដេកនិយាយពីមុខរបរនេះតាមរយៈបទយកការណ៍របស់កញ្ញា គី មាសបញ្ញាវត្តី៖ https://youtu.be/hYO81Q7Ck84
(ខេត្តកំពត)៖កាលពីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤នៅកន្លែងធ្វើពិធីបុណ្យសពលោកតាគង់ណៃនៅឯភូមិដូង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត សិស្សគណលោកព្រឹទ្ធាចារ្យកោសល្យវោហារគង់ណៃចំនួន៤២នាក់បានមកដេញចាប៉ីជូនដំណើរសពលោកតាគង់ណៃដើម្បីជាកិច្ចដឹងគុណចំពោះលោក ដែលបានបង្ហាត់បង្រៀនពួកគេទាំងនោះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/icYPOOWfLO8
(ខេត្តកណ្តាល)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bKAoEXZN1Ec
(ខេត្តកំពង់ចាម)៖ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកសរុបជាង ២០ប្រភេទ ស្មើនឹងចំនួនប្រមាណ១,៥លានក្បាល ត្រូវលែងចូលបឹងធម្មជាតិ ក្នុងទិវាមច្ឆជាតិលើកទី១៩ ឆ្នាំនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PEwcfasJI2A
(ខេត្តកំពង់ចាម)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ ការកាបទន្ទ្រានដីព្រៃលិចទឹក នៅគ្រប់ទីកន្លែង ពិសេសតំបន់បឹងទន្លេសាប ដើម្បី ទុកជាជំរកត្រីពងកូន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nmNEhuoRRJY
(ខេត្តកណ្ដាល)៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីលក្ខណះគ្រួសារ ជាមួយគូស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិប តេយ្យ នៅភូមិគ្រឹះ នាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម្សិលមិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/drubfBMRYu8
អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់កសិករ អាជ្ញាធរដែនដី និងមន្ទីរកសិកម្មគ្រប់រាជធានី-ខេត្តឱ្យអនុវត្តនូវបណ្តាវិធីសាស្រ្តចំនួន៣យ៉ាងក្នុងករណីពិនិត្យឃើញមានវត្តមានដង្កូវហ្វូងនៅក្នុងដីស្រែចម្ការ ដើម្បីទប់ស្កាត់ការរាត ត្បាត និងការបំផ្លាញផលដំណាំពីដង្កូវហ្វូង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZLFZQoS8PhM
(ខេត្តកំពង់ឆ្នាំង): ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរទ្រង់ក្រពើ ក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងចំនួន ៩ខ្នងផ្ទះ មានប្រជាពលរដ្ឋរស់នៅ ១២ គ្រួសារ បានបាក់ស្រុតធ្លាក់ទៅក្រោយ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង ៣០ នាទីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XGmEFgG_5YQ
Free slots no download games available anytime with an internet connection, no Email address, no registration details needed to gain access. Once logged in, you’re getting an instant play by clicking on the free spin button to start a game session. All bonuses, including no deposit ones, come with terms and conditions. You must meet all the terms and conditions before accessing the bonus. Continue reading →
សឿ ប្លេក ដៃគូចាស់របស់ផលសុភ័ណ្ឌ ដែលធ្លាប់បានសន្លប់ក្រោមកណ្ដាប់ដៃ របស់ ណាបាទី(Kiamran Nabati) ម្ដងរួចហើយកាលពីប្រមាណ៦ខែមុននោះបានស្នើសុំលោក ឆាទ្រី ប្រធានសង្វៀនវ័ន(One Championship) អនុញ្ញាតិឲ្យសងសឹក ណាបាទី ។
សូមបញ្ជាក់ថា បន្ទាប់ពីបាត់មុខពីសង្វៀននៅកម្ពុជា ប្រមាណ៦ខែមកនេះសឿប្លេកត្រូវបានសង្វៀនវ័នចុះកុងត្រប្រកួតនៅសង្វៀននេះ។ការប្រកួតចំនួន៦ដងនៅសង្វៀនវ័ន សឿប្លេក ឈ្នះទាំង៦ដង។លោក ឆាតទ្រីក៏យល់ព្រមចំពោះសំណើរសុំសងសឹកជាមួយណាបាទី របស់សឿប្លេកនៅថ្ងៃសុក្រម្សិលម៉ិញនេះ។
ជាថ្មីម្ដងទៀត ។
ជាមួយការសន្លប់របស់សឿប្លេក អ្នកគាំទ្រគុនខ្មែរខ្លះចង់ឲ្យផល សុភ័ណ្ឌ ដែល
ប្រកួតចាញ់សន្លប់ក្រោមក្បាច់នាគវ័ធ កន្ទុយរបស់ណាបាទីនោះស្នើសុំប្រកួត
សងសឹកជាមួយអ្នកប្រដាល់ជនជាតិរុស្ស៊ីរូបនេះ។តែក៏មានអ្នកគាំទ្រខ្លះមានមតិថា មិនគួរសុំសងសឹកទេព្រោះណាបាទីហាក់មានប្រៀបលើសផល សុភ័ណ្ឌ យ៉ាងច្រើនទាំងរូបរាង កម្ពស់កំពរ និងទម្ងន់ផងដែរ៕
តើប្រិយមិត្តអ្នកគាំទ្រគុនខ្មែរយើងទាំងអស់យល់យ៉ាងណាដែរ?សូមជួយផ្ដល់ជា មតិយោបល់ផង។សូមអរគុណ
https://youtu.be/MnszwRxj1tc
កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 ធ្វើការសម្រេច
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qSb_MWSBKnM
ប្រជាពលរដ្ឋចំនួន២៥គ្រួសារនៅចំណុចអូរអំពិល ក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានចោទប្រកាន់ក្រុមហ៊ុនសិឡាម៉ិចដែលមានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលេនខេត្តព្រះវិហារថាបានរំលោភយកដីធ្លីដែលពួកគាត់បានកាន់កាប់ជិត២០ឆ្នាំមកហើយ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b9AidacTAlc
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍