ក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិកCovipharma Co.,Ltd
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2024 ក+ ក-

ក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិក ខូវីហ្វាម៉ា ខូអឹលធីឌី (Covipharma Co.,Ltd) គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់សុខតិច ខេមបូឌៀ (Socfic Cambodia) ដែលមានទីតាំងស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន ខូវីហ្វាម៉ា ខូអឹលធីឌី (Covipharma Co.,Ltd) មានផ្ទៃដីដាំដុះសរុបចំនួន ៥ពាន់៣៤៥ហិកតា និងបានដាំដុះចម្ការកៅស៊ូរួចរាល់ចំនួន ៣ពាន់២២៨ហិកតា ដោយមានកម្មករខ្មែរអចិន្ត្រៃយ៍បម្រើការងារចំនួន ៤៥៧នាក់ ​បុគ្គលិកជាជនជាតិខ្មែរចំនួន ១០នាក់ និងបុគ្គលិកបរទេស ចំនួន ៥នាក់ ។

នៅលើផ្ទៃដីដែលបានដាំដុះកៅស៊ូរួចរាល់ គឺមានផ្ទៃដី ៣ពាន់២១៣ហិកតា ដែលកំពុងប្រមូលផល ដោយផលិតជាកៅស៊ូស្ងួតបានចំនួន ១៣៩តោន ។

ក្នុងនោះ ក្រុមហ៊ុនក៏មានរោងចក្រកែច្នៃជ័រកៅស៊ូ សម្រាប់នាំចេញផងដែរ ដែលមានដូចជា ជ័រស្ងួត និងជ័រកែច្នៃ ។ សម្រាប់ផលិតផលជ័រស្ងួត និងជ័រកែច្នៃនេះ គឺបាននាំចេញទៅទីផ្សារក្រៅស្រុកចំនួន ១០ភាគរយ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចំនួន ៩០ភាគរយ ៕
https://youtu.be/DFKTbQRsZgA