
(មណ្ឌលគិរី)៖ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ឆ្នាំ២០២៤ ប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំជាងមកនេះ ស្ថានភាពស្រ្តីក្នុងខេត្តមណ្ឌលគិរី មានការរីកចម្រើនជាបន្តបន្ទាប់ ទាំងវិស័យរដ្ឋ និងឯកជន ហើយក្នុងនោះ យើងមានស្រ្តីជាមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពមួយចំនួន អភិបាលរងក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់ជាដើម ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/iLFernEhHg8

ខេត្តក្រចេះ ÷ សមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤បានចុះបង្រ្កាបទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់ដ៏ធំមួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/iIdsKlIL7zE

(រាជធានីភ្នំពេញ)៖នារសៀលថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/UC6vAkXLOC8

(រាជធានីភ្នំពេញ)៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីនិងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចប្រតិបត្តិការរៀបចំប្រព័ន្ធឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណេតនិងការដាក់ឲ្យប្រើថ្នាលឬសេវារដ្ឋបាលឌីជីថលរវាងស្ដីការគណៈរដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/uRxoBSiu8fo

(រាជធានីភ្នំពេញ)៖ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្រ្តីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ៩៣ រូប បានបំពេញនីតិវិធីសម្បថនៅចំពោះមុខសាលាឧទ្ធរណ៍ ដើម្បីបំពេញលក្ខខណ្ឌជាមន្រ្តីនគរបាលយុត្តិធម៌។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Cwb4aJYLqfQ

(ព្រះវិហារ)៖កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ឃី ម៉េងឆែ អធិការនគរបាលស្រុកជាំក្សាន្ដបានដឹកនាំមន្រ្ដីនិងសប្បុរសជនចុះសួរសុខទុក្ខ ក្មេងកំព្រាចំនួន៥នាក់ដែលស្ថិតនៅភូមិឈើទាលគង ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mnEeQgAIxD8

(ភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈឆ្នាំ២០២៤នេះ បានធ្វើជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលបានប្រារព្ធឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/oBIHtT5gj1g

(ខេត្តកោះកុង)៖ នាយការិយាល័យទី៥ប្រចាំតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង លោកវរសេនីយ៍ឯក ផុន សុផាត បានមានប្រសាសន៍លើកឡើងឱ្យដឹងថា អនុវត្តន៍ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលបានដាក់ចេញនូវគោលការណ៍ ប្រឡងប្រណាំង ក្នុងការដាំដុះផលដំណាំផ្សេងៗ ព្រមទាំងការចិញ្ចឹមសត្វដូចជា មាន់.ទា.ជ្រូក.និងត្រី។ល។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/hvMk05fP3Ac

(រាជធានីភ្នំពេញ)៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ទិត ទីណា នៅព្រឹកថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជានៅមជ្ឈមណ្ឌលដឺព្រេមៀរ ស្ថិតក្នុងខណ្ឌសែនសុខ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/ZUcF0DOHt0c

(ក្រសួងបរិស្ថាន)៖ប្រតិកម្មរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក Yorn Khy ដែលផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/3Bai5OV0uRM

(ក្រសួងទេសចរណ៍)៖មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានព្យាករណ៍ដោយភាពជឿជាក់ថា ពេញមួយឆ្នាំ២០២៤នេះ កម្ពុជានឹងអាចទាញយកភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តបានចំនួន៦លាន ៦សែននាក់ ដែលចំនួននេះ ហក់ខ្ពស់ស្មើនឹងការមកដល់នៃទេសចរអន្តរជាតិកាលពីឆ្នាំ២០១៨។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/K0u6_KW2Sbg

(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ និងគាំទ្រគ្រប់អ្នកវិនិយោគទាំងអស់ ដែលបានគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TROMSO Co.,LTD របស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/DZcUz4Endiw

(រាជធានីភ្នំពេញ)៖គណៈប្រតិភូគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់របស់ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្រប សម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/T8IRxTsBH_I

(រាជធានីភ្នំពេញ)៖ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ជាម យៀប បានស្នើសុំឱ្យគណៈប្រតិភូជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន និងធ្វើទេសចរណ៏កម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ ការស្នើរបស់អនុប្រធានទី១ រដ្ឋសភា ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/ZkRC3Pub6Rc

ក្រុមអ្នកពន្លត់អគ្គីភ័យ នៅក្នុងប្រទេសអូស្ត្រាលី កំពុងប្រយុទ្ធនឹងភ្លើងឆេះដ៏ធំដែលបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ ចំពេលមានស្ថានភាពភ្លើងឆេះដ៏អាក្រក់បំផុតដែលប្រទេសនេះ បានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/R2crVgCXQpY
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍