
(ខេត្តកោះកុង)៖កូនស្រីសពជនរងគ្រោះដែលត្រូវបានអេស្កាវ៉ាទ័រចូលទៅជីកស្រះហើយបានថយក្រោយកិនស្លាប់ នៅចំណុចភ្នំត្រងោល ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបទុមសាគរបាន បញ្ជាក់ឲ្យដឹងថា ឪពុកខ្លួនមិនមែនស្លាប់ដោយ
អំពើឃាតកម្មឡើយ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ePnAdHiazvU

(កម្ពុជា)៖កម្ពុជាបានគ្រងតំណែងលេខ១ជាថ្មីម្តងទៀត ជាប្រទេសមានគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេបំផុតប្រចាំតំបន់អាស៊ីរយៈពេល២ ឆ្នាំជាប់គ្នា តាមពីក្រោយដោយឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/kB2EhD6Es_0

(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នៅទីស្តីការក្រសួងកិច្ចការនារី ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mfHdQPt1tyU

(រាជធានីភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/3UdikKp-SR4

(ក្រសួងកសិកម្ម)៖រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានចេញសេចក្តីបំភ្លឺថា ឧបករណ៍នេសាទ ដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡា និងប្រវែងរបាំងសាច់អូនស្របតាមច្បាប់ស្តីពីជលផល។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/qACiuhJFOXM


(ខេត្តស្វាយរៀង)៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-
វៀតណាម នៅក្នុងខេត្តស្វាយរៀង ជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរៈបុរស កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាល យុទ្ធជនកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ។(ចុចបើកទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/6TLHLUAM0uE

(អាល្លឺម៉ង់)៖ភ្ញៀវមកពីប្រទេសចិនបានអះអាងថា ពួកគេត្រូវបានហាមឃាត់មិនឱ្យឡើងលើយន្តហោះយោធាអាល្លឺម៉ង់ នៅឯការតាំងពិព័រណ៍យន្តហោះនាពេលថ្មីៗនេះ ដោយបានជំរុញឱ្យមានការសុំទោសពីក្រុមហ៊ុនផលិត អ៊ែរបាស Airbus។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/sBWLkg3VM_w

(ខេត្តកោះកុង)៖មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ឧត្តមសេនីយ៍ឯក យឿង សុខុន បានចុះសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងយោធាជួរមុខតាមបន្ទាត់ព្រំដែនខេត្តកោះកុង រហូតទៅដល់ចំណុចអូររំដេងព្រំប្រទល់ខេត្តពោធិ៍សាត់ក្នុងទិសដៅដើម្បីពង្រឹងបន្ថែមទៅលើខឿនការពារជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/CO4ibKyMtxI

(រាជធានីភ្នំពេញ)៖ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ជែមស៍ ចូនស៍ នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International និងមានអតីតភាពជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក និងក្រុមការងារជំនាញលើការងារផ្តល់ប្រឹក្សាយោបល់ ចុលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការពារជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/k8pcfLlF2_M

(រាជធានីភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី Eda Kraja នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោងប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Le68XtdYaQ0

(រាជធានីភ្នំពេញ)៖សម្តេចធិបតី និងឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/_3v5S2JzUug

(រាជធានីភ្នំពេញ)៖ក្រោយទទួលបានលទ្ធផលពីបណ្ដាររាជធានីខេត្តបានបញ្ជូននូវលទ្ធផលបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅនេះ បានមកដល់ដៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះគ.ជ.ប.បានរៀបចំត្រួតពិនិត្យលទ្ធផលឡើងវិញ ដោយមានការចូលរួមពីគណបក្សនយោបាយអង្គការសង្គមស៊ីវិល និង អ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/esFhTNXCYfc

(ខេត្តកំពង់ចាម)៖រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាស ដោយតម្រូវឲ្យ ឧកញ៉ា ទន់ ឆៃអ៊ាង ម្ចាស់ទីតាំងដែលចាក់ថ្មចូលទៅក្នុងផ្ទៃទឹកទន្លេនៅចំណុចភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដោយដាក់ឱសានវាទឲ្យកាយចេញទាំងស្រុងក្នុងរយៈពេល ៧០ថ្ងៃ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/h7LpaZlz9Ds

(រាជធានីភ្នំពេញ)៖មន្ត្រីបុគ្គលិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការផ្សព្វផ្សាយចំណេះដឹងវិជ្ជាសង្គ្រោះបឋម ពីកាកបាទក្រហមកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/GE_CmONSuX4

(រាជធានីភ្នំពេញ)៖រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៣ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រាក់ប្រមាណជា៧៦ ម៉ឺនដុល្លារអាមេរិក ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/FmJxHisxuM8
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍