(ខេត្តបន្ទាយមានជ័យ)៖កំលាំងប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតបានចាប់បញ្ជូនជនជាតិថៃប្រុស ស្រីចំនួន២៥នាក់ទៅឲ្យកម្លាំងសមត្ថកិច្ចថៃនៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៤នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។លោកជួន សារី នាយរងប៉ុស្ដិ៍ច្រកទ្វារមានប្រសាសន៍ថាៈកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីដឹកនាំដោយលោកយឿម ម៉ាន់ អនុប្រធាននាយកដ្ឋានសហការជាមួយអាជ្ញាធរខេត្តសៀម បណ្ដេញចេញជនជាតិថៃ២៥នាក់ក្នុងនោះស្រី១៣នាក់ពីបទលួចឆ្លងដែនខុសច្បាប់ស្នាក់នៅធ្វើការក្នុងប្រទេសកម្ពុជាគ្មានច្បាប់អនុញ្ញាត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/FPP0vnpkmeM
(ខេត្តកោះកុង)៖ដីចំណីព្រែកជាច្រើនកន្លែងដែលស្ថិតនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង កំពុងតែទទួលរងនូវការកាប់ទន្ទ្រានពីសំណាក់អ្នកមានអំណាច និង ឈ្មួញនាយទុនដែលមានប្រាក់ស្ដុកស្ដម្ភចូលទៅទន្ទ្រានយកដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយដោយពុំមានការកោតក្រែងអាជ្ញាធរដែនដីនោះទេ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Jnuo4odGnlI
(ខេត្តកំពត)៖អាជ្ញាធរស្រុកបន្ទាយមាសកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានបែងចែកកំលាំងជំនាញខាងរ៉ែ និងមន្ត្រីនគរបាលចុះធ្វើកំណត់ហេតុគ្រឿងចក្ររបស់ក្រុមហ៊ុនចំនួន៥កន្លែងផ្សេងៗគ្នាពាក់ពន្ធ័និងយកគ្រឿងចក្រទៅកាយដីស្ដារប្រឡាយចាស់យកអាចម៍ដីលក់និងកាយព្រែកនិងបឹងយកអាចម៍ដីលក់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mohrVh3TlKQ
(រាជធានីភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនបរទេសចំនួន៥នាក់ និងរឹបអូសគ្រឿងញៀនជាង ១តោនកន្លះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/uSKDZk2OBGQ
(ក្រសួងបរិស្ថាន)៖លោក Chan T. Chem, The Prince Foundation បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ពិសេសលើមុំទី១ គឺភាពស្អាត ដោយក្រុមហ៊ុន ព្រីនស៍ សូមចូលរួមចំណែករៀបចំឱ្យមានធុងសំរាម តាមសាលារៀនទាំងអស់នៅខេត្តព្រះសីហនុ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/SHJrmRwXRpE
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ ជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការជំរុញនេះធ្វើឡើងនាឱកាសឯកឧត្តម ហេង សួរ អនុញ្ញាតឲ្យក្រុមហ៊ុន Hunan Construction Investment Group កាលពីម្សិលមិញ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/tmFF2lWLGFU
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កំណែទម្រង់កងទ័ពកម្ពុជា គឺចាំបាច់ត្រូវឈេលើស្មារតីជាតិនិយម លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងត្រូវធ្វើជាប្រចាំ ដើម្បីធានានិរន្តរភាព។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/NiFWXTuPkSI
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្មានមហិច្ឆតារំលោភបំពាន ឬឈ្លានពានប្រទេសណាទេ។ការធ្វើទំនើបកម្មយោធារបស់កម្ពុជា គឺសំដៅពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/J69cqNvr_oo
(ខេត្តបន្ទាយមានជ័យ)៖ ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុនលោក ស៊ីណូហារា ហីឌីគិ (SHINOHARA HIDEKI) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះបានអញ្ជើញមកធ្វើទស្សនកិច្ច ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាថៃប៉ោយប៉ែត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/sF3WalGqbMY
(ភ្នំពេញ)៖ទីភ្នាក់ងារជាតិមុខរបរនិងការងាររបស់ក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ(NEA)សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំវេទិកាការងាររយៈពេល១ថ្ងៃពេញដោយនាំយកឱកាសការងារចំនួន៥៤៩កន្លែងសម្រាប់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចក្នុងបរិវេណក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈនាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/ayjbWoZNrE8
(ភ្នំពេញ)៖ក្នុងជំនួបសំដែងការគួរាម និងពិភាក្សាការងារ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយា ល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានឯកភាពគ្នា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើ ប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេសកម្ពុជានោះឡើយ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/8hDhco2VY4c
(ខេត្តព្រះវិហារ)៖គ្រឿងញៀនដែលពួកក្រុមឧក្រិដ្ឋជនគ្រឿងញៀនលាក់ប្លុងទុកចោលនៅក្នុងរថយន្តម៉ាស្តា១គ្រឿងនៅឯស្រុកជ័យសែនហើយត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជ័យសែនល្បាតហើយប្រទះឃើញ កាលពីវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី២០ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះនៅខេត្តព្រះវិហារ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/fgK4JGDUiT0
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី គាំទ្រ និង លើកកម្ពស់វិស័យឧស្សាហកម្ម គ្រឿអលង្ការ និងត្បូងមានតម្លៃ របស់កម្ពុជា ដល់ដៃគូក្នុង និងក្រៅប្រទេស។ ការគាំទ្រនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានលើកទី២ ស្ដីពី ពិព័រណ៍ គ្រឿងអលង្ការនិងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/ra7ueXfBi_I
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការពង្រឹងការត្រួតពិនិត្យជាតិ អាល់កុលចំពោះអ្នកបើកបរឡើងវិញ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរតាមដងផ្លូវ ។ ការចេញបទបញ្ជានេះ គឺក្រោយមានគ្រោះថ្នាក់ចរាចរណ៏ចុងក្រោយនេះ មានការកើនឡើង ដោយសារអ្នកស្រវឹងបើកបរ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើនករណី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/arLmHEL3_aU
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (UN–ESCAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qp1e4v5ntuM
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍