All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP នៅថ្ងៃច័ន្ទនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ZhahGnf39gc

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យ ឯកឧត្ដម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យ ឯកឧត្ដម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤(សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)https://youtu.be/hv7bPjJsEZE

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពឲ្យបន្តប្រុងប្រយ័ត្នចំពោះមហិច្ឆតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពឲ្យបន្តប្រុងប្រយ័ត្នចំពោះមហិច្ឆតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច។
(សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)

https://youtu.be/2B6gTrxloN8

ពិធីប្រកាសទទួលស្គាល់ ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ


(ខេត្តបន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការនិងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ។ពិធីប្រកាសប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុវជនកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/dq0YgN1oLt8

ក្រសួងបរិស្ថាន និង Mekong Strategic Capital កំពុងធ្វើការរួមគ្នា ដើម្បីទាក់ទាញហិរញ្ញប្បទានអាកាសធាតុ

(ក្រសួងបរិស្ថាន)៖ក្រសួងបរិស្ថាន និង Mekong Strategic Capital កំពុងធ្វើការរួមគ្នា ដើម្បីទាក់ទាញហិរញ្ញប្បទានអាកាសធាតុ (climate finance) តាមរយៈការជួយជ្រោមជ្រែងឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាអង្គភាពដែលមានការទទួល ស្គាល់ (Accredited Entity) ពីមូលនិធីអាកាសធាតុបៃតង (GCF)។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/lU-PesPbQ7Y

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបង្ក្រាបគ្រឿងញៀនបានជាង ១ពាន់គីឡូក្រាម

(ខេត្តព្រះវិហារ): យោងតាមព័ត៌មានបឋមឲ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណ ១ពាន់២០ដុំ ដែលមានទម្ងន់ប្រមាណ ១ពាន់២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រឹដ្ឋជនដឹកតាមរថយន្តប្រភេទម៉ាស្តា ១គ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង តែត្រូវជាប់កណ្តាប់ដៃកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XaZyqV9Nhsg

ពិធីជំនួបសំណេះសំណាលរវាងសម្ដេចតេជោ ហ៊ុន សែន និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល


(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ ។

ព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/vkHEnHi-m1c

គណបក្សឆន្ទៈខ្មែរត្រៀមខ្លួនដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា


(ភ្នំពេញ)៖គណបក្សឆន្ទៈខ្មែរនៅរសៀលថ្ងៃទី២០ បានប្រារព្ធសមាជវិសាមញ្ញដើម្បីអនុម័តការធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស ដើម្បីជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការនាយកគណបក្សចំនួន ៣២ រូបនិងជ្រើសតាំងសមាសភាពប្រធានគណបក្ស អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហិរញ្ញឹក និងប្រធានក្រុមប្រឹក្សាវិន័យគណបក្ស។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/a3hkZTePp7Y

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញចុះជួបសំណេះសំណាលក្រុមប្រឹក្សាប្រឹក្សាឃុំ សង្កាត់ ទូទាំងមណ្ឌលភូមិភាគទី៣


(ខេត្តកណ្តាល)៖ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និង ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាស្រុក-ក្រុងទាំង១៣ និងក្រុមប្រឹក្សាឃុំ-សង្កាត់១២៧ ទូទាំងមណ្ឌលភូមិភាគទី៣ (ខេត្តកណ្តាល) នៅតាមបណ្តាស្រុក-ក្រុងដាច់ដោយឡែកពីគ្នា ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងឈ្វេងយល់អំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយជាតិនិងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន កាលពីកន្លងទៅថ្មីៗនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7IXdmz0jqIg

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយឥតគិតថ្លៃ


(ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)៖ ជំនាញវិជ្ជាជីវៈដូនតា នឹងចាប់ផ្តើមនៅខែក្រោយ ដោយឥតគិតថ្លៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈ នេះតទៅ នៅទីតាំងចំនួន១៣ ក្នុង ៨ រាជធានី-ខេត្ត។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់ ចម្លាក់ប្រាក់/ស្ពាន់ ចម្លាក់ស្បែក ចម្លាក់ថ្ម តម្បាញក្រមាត្រុំ ស្មូនឆ្នាំង ផលិតឧបករណ៍ភ្លេង តម្បាញសូត្រ គំនូរពណ៌ គំនូរបុរាណ និងចម្លាក់ស្មិត។
ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ដោយត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។ សូមប្រញាប់រួសរាន់ចុះឈ្មោះចូលរៀន ព្រោះកន្លែងសិក្សាមានកំណត់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2S7PU4wObxg

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានកុំព្យូទ័រចំនួន៥០គ្រឿងដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា


(ភ្នំពេញ)៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានកុំព្យូទ័រចំនួន៥០គ្រឿងដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ប្រើប្រាស់ក្នុងការបង្រៀនដល់សមណនិស្សិត និងសិស្សនិស្សិត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9tZ8vGExTOs

ជំនួបពិភាក្សាការងារផ្លូវការដើម្បី រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង

(ទីក្រុងប៉ារីស)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងអញ្ជើញក្នុងជំនួបពិភាក្សាការ ងារ ផ្លូវការដើម្បី រឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង ពីរកម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម  និងផលប្រយោជន៍រួម សម្រាប់ប្រជាជាតិទាំងពីរ។

ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនៅទីក្រុងប៉ារីសសាធារណរដ្ឋបារាំង នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ មករា ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យ លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ទីក្រុងដាវ៉ូស សហព័ន្ធស្វីស រសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។(ចុចបើកទស្សនាព័ត៌មានពិស្ដា)៖https://youtu.be/QQ6n8Hboky0

ស្លាប់ម្នាក់និងរងរបួស៤នាក់ក្នុងហេតុការណ៍អគ្គីឆាបឆេះរោងចក្រនៅស្រុកកៀនស្វាយ


(កណ្តាល)៖ មានករណីអគ្គិភ័យមួយកើតឡើងនៅរោងចក្រយីដា(មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង៦:៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/BUjyU373gko

ឯកឧត្តមសាយសំអាល់ ឧបនាយករដ្ឋមន្ត្រី បើកកិច្ចប្រជុំពិភាក្សាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


(ខេត្តស្វាយរៀង)៖ថ្លែងក្នុងឱកាសនោះ អភិបាលខេត្ត ស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សាបានមានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តស្វាយរៀង បាននិងកំពុងដំណើរការនៅតាមបណ្តាក្រុង-ស្រុកគោលដៅមួយចំនួន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/HDLScVjDZxQ