
(ខេត្តកំពត)៖ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិឬស្សីជួរ ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងបូមទឹក សង្គ្រោះស្រូវប្រាំងរបស់ខ្លួនខណៈដែលស្រូវប្រាំងពួកគាត់រាប់រយហិកតាកំ
ពុងប្រឈមនិងខ្វះទឹកស្រោចស្រព។ការបូមទឹកដាក់ស្រូវសន្ទូងរបស់ប្រជា
ពលរដ្ឋនៅមូលដ្ឋានឃុំស្ដេចគង់ខាងត្បូងក៏មានប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដូចគ្នាមានការទាស់ពាក្យសម្ដីគ្នារឿងដណ្ដើមគ្នាបូមទឹកក៏មិនទាន់បញ្ចប់នៅឡើយដែរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ze71o1jnkFI

(ខេត្តពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្ដម កែវ រតនៈ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានជម្រុញដល់ក្រុមការងារ ចុះមូលដ្ឋានស្រុកវាលវែង គ្រប់ជាន់ ថ្នាក់ ត្រូវបន្តកិច្ចសហការ រៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ និងជាស្រុកគម្រូ របស់ខេត្តពោធិ៍សាត់ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/DskiYcQXemk

(ភ្នំពេញ)៖រដ្ឋសភាកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅតែ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាដើម្បីលើកកម្ពស់បញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាសកល។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងាររវាងសម្តេចរដ្ឋសភា ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកស្រី Rouieda El Hage តំណាងប្រ ចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុក សិទ្ធិមនុស្សនៅកម្ពុជានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែ មករា។
ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/N91WrQlLKC4

(ភ្នំពេញ)៖អគ្គិភ័យបានឆាបឆេះផ្សារពោធិ៍ចិនតុងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nRL8opQimNA

(ខេត្តកំពង់ឆ្នាំង)៖ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងឯកជន អមដំណើរដោយលោកជំទាវកែចាន់មុន្នីអ្នកតំណាងរាស្ត្រ និង ឯកឧត្តមនស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 17 ខែមករាឆ្នាំ 2024 បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកស្រោចស្របស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំគោកបន្ទាយ ស្រុករលាកប្អៀរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ncJjAKXHASo

(ខេត្តពោធិ៍សាត់)៖ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤ កម្លាំងចម្រុះបានសហការឃាត់រថយន្តវេអង១គ្រឿង ដឹកដំឡូងពេញ ហើយពេលឆែកឆេរឃើញសុទ្ធតែសន្លឹកឈើ ដែលមានមុខកាត់ធំៗ និងមាន បណ្ដោយវែងបង្កប់ពីខាងក្រោម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/O7FPWPvS0uk

(ប្រទេសបារាំង)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការចុះអនុស្សរណៈយោគយល់ចំនួន ៦ រវាងក្រុមហ៊ុនកម្ពុជា និងបារាំង ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម កាល ពីម្សិលមិញនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/y909nhhIbIo

(ខេត្តកំពង់ចាម)៖ គ្រោះធម្មជាតិច្រាំងទន្លេបានបាក់ស្រុតក្រោយពីទឹកទន្លេ បានស្រកទៅវិញដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ៤០ គ្រួសារ។
តាមការឲ្យដឹងពីមន្ត្រីសាលាស្រុកស្ទឹងត្រង់ថា:ក្រុមការងារថ្នាក់ខេត្ត សហការ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពច្រាំងទន្លេបាក់ស្រុតនៅក្នុង ឃុំ ចំនួន៤ នៃស្ទឹងត្រង់ និងបានរងផលការប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូ ជាច្រើនកន្លែង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/whz9Bt9mT3U

(ខេត្តសៀមរាប)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងខភម និងជាមេបញ្ជាការកងទ័ពជើងអាកាស ជំរុញឲ្យកងទ័ព ពង្រឹងសមត្ថភាពក្នុងការចូលរួមប្រតិបត្តិការសង្គ្រោះពេលមានគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្សេង ៗទៀត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0_XaINk-OWA

(ខេត្តកោះកុង)៖ដំណាំត្រសក់ផ្អែមគឺជាដំណាំរួមផ្សំមួយប្រភេទដែលបច្ចុប្បន្ននេះគេសង្កេតឃើញមានប្រជាកសិករប្រមាណ ពី ១០% ទៅ ២០% នៅក្នុង ខេត្តកោះកុងតែប៉ុណ្ណោះដែលនិយមចូលចិត្តចាប់ប្រកបអាជីវកម្មទៅលើការដាំដំណាំត្រសក់ផ្អែមនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/HJt56d3hBMU

(ខេត្តកំពត)៖ប្រជាពលរដ្ឋរាប់រយគ្រួសារដែលមានលំនៅដ្ឋានអមសងខាងផ្លូវជាតិលេខ៣៣នៅភូមិភ្នំសាឡី ភូមិអូរច្រនៀង និងភូមិកណ្ដាលទួល ឃុំកំពង់ ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤ បានលើកគ្នាចេញមកបិទផ្លូវដោយយករនាំងបាំងរោងការ មកដាក់ ទទឹងផ្លូវមិនឲ្យយានយន្តធ្វើចរាចរបាន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/cSHxzMz_lNk

(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមចុចបើដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qj8MMXBmap4

(ភ្នំពេញ)-អគ្គីភ័យឆាបឆេះទីលានបាញ់កាំភ្លើងមួយកន្លែងនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យ៉ាងសន្ធោរ សន្ធៅ នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/3vjM66C3P54

(ប្រទេសហ្វាំងឡង់)ប្រទេសហ្វាំងឡង់ ចោទប្រកាន់រុស្ស៊ីថា បានលើកទឹក ចិត្ត អ្នកស្វែងរកសិទ្ធិជ្រកកោន ឱ្យឆ្លងកាត់ព្រំដែនរួមគ្នារបស់ពួកគេ។ ប្រទេសហ្វាំងឡង់ នឹងបន្តការបិទព្រំដែនរបស់ខ្លួនជាមួយរុស្ស៊ី រយៈពេលបួនសប្តាហ៍រហូតដល់ថ្ងៃទី១១ខែកុម្ភៈ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ILhjGYzjxic

(ខេត្តក្រចេះ)៖ នាយកនៃវិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនឦសានស្ថិតនៅខេត្តក្រចេះ លោក អ៊ង់ គឺមភឿន នៅថ្ងៃទី១២ មករា ២០២៤ នេះបានឱ្យដឹងថាយុវជនក្នុងខេត្តក្រចេះចាប់អារម្មណ៍លើជំនាញ៧មុខក្នុងចំណោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/BO-TaQLIBok
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍