All posts by មេគង្គ ប៉ុស្តិ៍

មន្ត្រីអាជ្ញាធរជាតិអប្សរាដែលវាយក្មេងនៅមុខអង្គរវត្ត ត្រូវបានអាជ្ញាធរជាតិអប្សរាព្រមាន


(ខេត្តសៀមរាប)៖មន្ត្រីអាជ្ញាធរជាតិអប្សរាដែលបានវាយក្មេងប្រុសម្នាក់នៅមុខប្រាសាទអង្គរវត្ត បានធ្វើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់សកម្មភាព ហើយត្រូវទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់។នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0Jm6YXpNzEg

អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ពីគុណប្រយោជន៍ នៃទំនប់ច្រាំងស្ទឹងការពារ ទឹកជំនន់ និងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់


(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា នាល្ងាចថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ជូន អំពីគុណប្រយោជន៍ នៃសមិទ្ធផល ទំនប់ច្រាំងស្ទឹង ការពារទឹកជំនន់ និងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅ ពេលគម្រោងទាំងនេះស្ថាបនារួច នឹងអាចជួយកាត់បន្ថយហានិយភ័យ នៃការ ហូរច្រោះ ពិសេសផ្តល់ជាថាមពលអគ្គិសនី ប្រើប្រាស់ក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ កសិទេសចរណ៍ និងកាត់បន្ថយការជន់លិចក្រុងពោធិ៍ សាត់ និងស្រុកកណ្តៀង។
សូមស្ដាប់ប្រសាសន៍ពន្យល់របស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់៖https://youtu.be/57KJG-n1ETk

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងផលិតអំបិលធម្មជាតិ របស់កសិករ និងជំរុញផលិតអំបិលធម្មជាតិឲ្យច្រើន


(ខេត្តកោះកុង)៖អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្ត លោក អន សុធារិទ្ធ បានដឹកនាំក្រុមការងារ លេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យចងក្រងសមាជិក ភូមិមួយផលិតផលមួយ ក្នុងខេត្តកោះកុង
ផលិតអំបិល នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rsie86IaC4c

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្គុំប្រាសាទជម ដែលទទួលរងការខូចខាតឡើងវិញ

(សៀមរាប)៖អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF)កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស (Anastylosis) រុះរើតួរបស់ប្រាសាទដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Wsi3CctYjI8

កម្មករ កម្មការិនីរោងចក្រមួយកន្លែងដួលសន្លប់ដោយមិនទាន់ដឹងមូលហេតុ


(ខេត្តកំពង់ស្ពឺ)៖ កម្មករ កម្មារិនីរោងចក្រកាត់សំលៀកបំពាក់យីហោ ចូវ យាន ចំនួន៣៦នាក់បានដួលសន្លប់បន្តបន្ទាប់គ្នាមិនទាន់ដឹងមូលហេតុ ខណៈដែលកំពុងបំរើការងារក្នុងរោងចក្រដូចសព្វមួយដង ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនហើយ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uA_JSPj88Ag

ផ្លូវរូងក្រោមដីខុសច្បាប់ នៅទីក្រុងញូវយ៉កបានបង្កឱ្យមានការចាប់ខ្លួនមនុស្ស ៩នាក់


(សហរដ្ឋអាមេរិក)៖សមាជិកប្រាំបួននាក់ នៃសហគមន៍ជនជាតិយូដា Hasidic (ហាស៊ីឌីក) នៅទីក្រុងញូវយ៉ក ត្រូវបានចាប់ ខ្លួន និងចោទប្រកាន់ជុំវិញផ្លូវរូងក្រោមដីសម្ងាត់ដែលភ្ជាប់ទៅនឹងសាលាប្រជុំប្រវត្តិសាស្ត្រមួយ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uE-1qMVIvRo

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងផលិតអំបិលធម្មជាតិ របស់កសិករ និងជំរុញផលិតអំបិលធម្មជាតិឲ្យច្រើន


(ខេត្តកោះកុង)៖អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្ត លោក អន សុធារិទ្ធ បានដឹកនាំក្រុមការងារ លេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យចងក្រងសមាជិក ភូមិមួយផលិតផលមួយ ក្នុងខេត្តកោះកុង
ផលិតអំបិល នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9b6iTp5Orec

មិទ្ទីញរំលឹកខួបលើកទី៤៥ ទិវាជ័យជម្នះ៧មករា នៅខេត្តសៀមរាប

(ខេត្តសៀមរាប)៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី៤៥ ទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា ២០២៤) ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ក្រុងសៀមរាប ។(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/dTTgxUzRffU

តាចាស់ជើងខ្លាំងយកពស់រុំកជិះម៉ូតូចូលក្រុងកំពតផ្អើល


(ខេត្តកំពត)៖តាវ័យចំណាស់ម្នាក់ដែលគេអះអាងខ្លួនថាជាជើងខ្លាំងហ៊ានចូលទៅចាប់សម្លាប់សត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ប្រហែលជិត១០គឺឡូក្រាមរួចហើយយកពស់នោះដាក់រុំព័ទ្ធលើ ក លាចុះលាឡើងហើយជិះម៉ូតូមកឈប់នៅម្ដុំរង្វង់មូលធូរេនក្រុងកំពត ខេត្តកំពត។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖https://youtu.be/FLite59rWW8

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនិងឯកអគ្គរាជទូតអង់គ្លេស ចែករំលែកបទពិសោធន៍សិក្សាដល់សិស្សនៅខេត្តពោធិ៍សាត់


(ខេត្តពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្ដម កែវ រតនៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់និង លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ព្រមទាំង អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកតាលោសែនជ័យ ប្រមាណជាង១ពាន់៦០០នាក់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/F4V8EBSSCDw

ចំនួនអ្នកស្លាប់ ដោយសារជំងឺអាសន្នរោគ នៅប្រទេស Zambia កើនឡើងដល់២២២


(Zambia)÷ ចំនួនអ្នកស្លាប់ដោយសារជំងឺអាសន្នរោគនៅក្នុងប្រទេស Zambia បានកើនឡើងដល់ ២២២ នាក់ ខណៈចំនួនករណីសរុបបានកើនឡើងដល់ ៥,៤៦២ចាប់តាំងពីការផ្ទុះឡើងថ្មីៗ នៅក្នុងខែតុលាឆ្នាំ មុន ខណៈជំងឺដែលឆ្លងតាមរយៈទឹកបានរីករាលដាលដល់ ខេត្តទី៧ នេះបើតាមក្រសួងសុខាភិបាល។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/g1qc8kOOZcQ

តើចំណតរថយន្តផ្សារកំពង់ថ្ម ប្រែក្លាយពីទៅជាផ្សារលក់ដូរទំនិញមែនឬ?


(ខេត្តកំពង់ធំ)៖ប្រធានម៉ៅការចំណតរថយន្តទូទាំងខេត្តកំពង់ធំ លោក ទង់ គឹមឡា កំពុងតែ ទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋដោយលោកបានប្រែក្លាយ ចំណតរថយន្ត ដែលមានទីតាំងស្ថិតនៅផ្សារកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រែក្លាយ ពីចំណតរថយន្តទៅជាទីផ្សារលក់ដូរ យ៉ាងអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ និង អនាម័យ ទៅវិញ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/PFerbVJrYxQ

ពលករខ្មែរ៧នាក់និងអ្នកបើករថយន្តជនជាតិថៃ ត្រូវកងទ័ពបូព៌ាថៃឃាត់ខ្លួន


(ប្រទេសថៃ)៖សមត្ថកិច្ចតាមព្រំដែននៅថ្ងៃទី០៩ខែមករាឆ្នាំ២០២៤នេះបានឲ្យដឹងថាៈពលករខ្មែរ៧នាក់និងជនជាតិថៃម្នាក់ជាអ្នកបើករថយន្តត្រូវកងទ័ពបូព៌ាខេត្តស្រះកែវ(ថៃ)ចាប់បានម្សិលម៉ិញ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/53Ikn6ymu9I

ស្រូវប្រាំងជាង១ពាន់ហិកតាប្រឈមនិងការខូចខាតព្រោះខ្វះទឹកស្រោចស្រព


(ខេត្តកំពត)៖ស្រូវរដូវប្រាំងជាច្រើនហិកតារបស់ប្រជាពលរដ្ឋនៅឃុំភ្នំប្រសាទនិងឃុំផ្សេងៗទៀតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កំពុងប្រឈមនិងការខូចខាត
ខណៈស្រូវដែលជិតប្រមូលផលស្រាប់តែប្រជាពលរដ្ឋម្នាក់ៗហាក់ដូចជាដណ្ដើមគ្នាបូមទឹកអស់ពីប្រឡាយដាក់ស្រូវពង្រោះរបស់ខ្លួន។(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/nnPDTS3nT8M

អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ដោះស្រាយបើកទឹក ជូនប្រជាកសិករ ក្នុងស្រុកបាកាន


(ខេត្តពោធិ៍សាត់)៖ ក្រោយទទួលបានសំណើសុំជួយអន្តរាគមន៍បន្ទាន់ទាក់ទងនឹងកង្វះខាតទឹក បង្កបង្កើនផលស្រូវរដូវប្រាំង ចាប់ពីចំណុចអាងបឹងកន្សែង (ចុងប្រឡាយមេ) ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន រហូតដល់ដើមទំនប់ដំណាក់អំពិល, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ដើម្បីរិះរកវិធានការណ៍ជួយអន្តរាគមន៍ ដោះស្រាយបើកទឹកជូនបងប្អូនប្រជាកសិករ ដែលកំពុងជួបបញ្ហា ខណៈដែលពួកគាត់បានអនុវត្តលើសផែនការកំណត់។
ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖(https://youtu.be/ZfLzqOTv3yU