All posts by មេគង្គ ប៉ុស្តិ៍

មនុស្ស ១៦៨ នាក់ស្លាប់ និង ៣២៣ នាក់បាត់ខ្លួននៅក្នុងខេត្ត Ishikawa ដែលរងគ្រោះដោយរញ្ជួយដី

(តូក្យូ)៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦៨ នាក់នៅ ខេត្ត Ishikawa របស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ បានវាយប្រ ហារខេត្តកណ្តាល និងតំបន់ជុំវិញរបស់ខ្លួន កាលពីសប្តាហ៍មុន ខណៈព្រិល និងភ្លៀងធ្លាក់ខ្លាំងបានរារាំងការជួយសង្គ្រោះ។ ចំនួនមនុស្ស ដែលបានបាត់ខ្លួនពេលបច្ចុប្បន្ន បានកើនឡើង ដល់៣២៣នាក់នៅក្នុងខេត្តរងគ្រោះខ្លាំងបំផុតគិតត្រឹមម៉ោង ២ រសៀល។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/LzI7Z9zZRFA

អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ដោះស្រាយបើកទឹក ជូនប្រជាកសិករ ក្នុងស្រុកបាកាន

(ខេត្តពោធិ៍សាត់)៖ ក្រោយទទួលបានសំណើសុំជួយអន្តរាគមន៍បន្ទាន់ទាក់ទងនឹងកង្វះខាតទឹក បង្កបង្កើនផលស្រូវរដូវប្រាំង ចាប់ពីចំណុចអាងបឹងកន្សែង (ចុងប្រឡាយមេ) ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន រហូតដល់ដើមទំនប់ដំណាក់អំពិល, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ដើម្បីរិះរកវិធានការណ៍ជួយអន្តរាគមន៍ ដោះស្រាយបើកទឹកជូនបងប្អូនប្រជាកសិករ ដែលកំពុងជួបបញ្ហា ខណៈដែលពួកគាត់បានអនុវត្តលើសផែនការកំណត់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mw0NRiyHB7w

ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនការពារជាតិអាមេរិក ចំនួន ៥ ជុំវិញការលក់អាវុធអោយតៃវ៉ាន់

(ចិន)៖ប្រទេសចិន បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិប្រទេសលោកខាងលិច ចំនួនប្រាំជុំវិញការលក់អាវុធចុងក្រោយ របស់សហរដ្ឋអាមេរិកទៅកោះតៃវ៉ាន់។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖https://youtu.be/nRBpzZbyrDw

រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា មិនគួរបង្ខំឱ្យប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាទេ


(អាមេរិក)៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ប្រជាជនប៉ាឡេស្ទីន មិនត្រូវទទួលរងសម្ពាធឱ្យចាកចេញពីតំបន់ហ្គាហ្សានោះទេ ហើយត្រូវតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mE3Y0pikC5g

ម៉ាល់ឌីវ សម្រេចព្យួរមន្ត្រីបីនាក់ពីបទប្រមាថនាយករដ្ឋមន្ត្រីឥណ្ឌា


(ម៉ាល់ឌីវ)៖រដ្ឋាភិបាលនៃប្រទេសម៉ាល់ឌីវ បានសម្រេចព្យួរការងារអនុរដ្ឋមន្ត្រីចំនួនបីរូប បន្ទាប់ពីពួកគេបានធ្វើការរិះគន់ចំៗអំពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (ណារិន ដ្រា ម៉ូឌី) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zkB8zztoM1M

ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ចំខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២៤ ) អង្កភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយរយជាពេលជាង១០នាទី ក្រោមចំណង ចំណងជើងថា « ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា!» ។https://youtu.be/fOunioNoQxA

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វត្អូញត្អែរពីតម្លៃសាច់សត្វធ្លាក់ថ្លៃ


(ខេត្តកំពង់ឆ្នាំង)៖ ប្រជាកសិករ ក៏ដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងគោ បានត្អូញត្អែរពីតម្លៃសាច់សត្វធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ថវិកាជាច្រើន ខ្លះចង់បោះបង់ការចិញ្ចឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាចទប់ទល់និងប្រាក់ចងការ យកដើមមកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀតបាន ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/NQJrcUXCWKc

កីឡាករប្រដាល់ល្បីឈ្មោះ ព្រំ សំណាង បង្ករគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យរបួសមនុស្ស៥នាក់


(ភ្នំពេញ)៖រថយន្តកីឡាករប្រដាល់ល្បីឈ្មោះ ព្រំ សំណាង មានបិតទ្បូហ្គោ BOOSTRONG  បើកបុករះម៉ូតូកងបីដែលគេនិយមហៅថា(Pass App) និង ម៉ូតូ១គ្រឿងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់។

រថយន្ត ម៉ាស្តា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BU-4078 ដែលគេស្គាល់ ថាជារថយន្ត របស់កីឡាករ ប្រដាល់ ព្រំ សំណាង   បានបុករះម៉ូតូកងបីឬផាស់អេបចំនួន៣គ្រឿងនឹងម៉ូតូ១គ្រឿងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់នៅលើផ្លូវវេងស្រេង មុខក្លឹបកំសាន្ត មិតណាយ  Meednight ។បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ.២០២៤ស្ថិតនៅក្នុង សង្កាត់ចោមខ័ណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរនេះ កំពុងស្ថិតក្នុងដែនសមត្ថកិច្ចមូលដ្ឋានធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ី ស្លាប់៤នាក់ និងរបួស៣៧នាក់

(ឥណ្ឌូណេស៊ី)៖ក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីបាននិយាយថា មនុស្ស៤នាក់បានស្លាប់ និង ៣៧នាក់ផ្សេងទៀតបានរងរបួស ខណៈរថភ្លើងពីរបានបុកគ្នានៅក្នុងខេត្ត វ៉េស ចាវ៉ា(West Java) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃសុក្រ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7esqSwAByKU

ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតបានជាងជាច្រើនតោន


ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតសម្រេចបានជាង១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេសនិងផ្គត់ផ្គង់នៅក្នុងស្រុក ដោយមានផលិតជាប្រភេទស្ករម្សៅនិងប្រភេទស្ករសាច់ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Rzb-_I9ZW7k

ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានប្រឹងប្រែងអភិវឌ្ឍន៍វិស័យទេសចរណ៍


មណ្ឌលគិរី៖ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជំរុញដល់ស្ថាប័នជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំរមណីយដ្ឋានទេសចរណ៍ ក្រុង/ស្រុកឱ្យមានសោភ័ណភាព ជាពិសេសបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្តកាន់តែច្រើនឡើង ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/tx22UFAqE1s

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២

(ខេត្តពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ខណៈដែរការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករយើង បានកើនរហូតដល់ ៤៦ពាន់៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹកដែលមានតែ២៦ពាន់៣៤១ហិកតា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7ZevziglzbE

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះស្តាប់ពីសំណូមពរនិងបញ្ហាប្រឈម របស់ប្រជានេសាទក្នុងការប្រើប្រាស់ឧបករណ៍នេសាទ

(ខេត្តពោធិ៍សាត់)៖រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ហាស់ សារ៉េត និងឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះ សំណាល ជាមួយប្រជានេសាទ ក្នុងភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងស្ទាបស្ទង់ និងស្តាប់ពីសំណូមពរ ក៏ដូចជាបញ្ហាប្រឈម យកមកពិភាក្សាគ្នា លើកិច្ចការងារប្រើប្រាស់ឧបករណ៍នេសាទ ស្របតាមច្បាប់អនុញ្ញាត ដើម្បីមច្ឆាជាតិបានគង់វង្ស។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0DMQKs1LiFw

មនុស្ស១៤នាក់របួស ក្នុងការក្រឡាប់រថយន្តច្រើននៅកូរ៉េ


(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានរងរបួស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ ២០២៤ នេះ ពីករណីក្រឡាប់រថយន្តពីរគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ATN9WklcOjA

ប្រវត្តិរឿងព្រេងទាក់ទងនឹងភ្នំសំពៅរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកដីខេត្តបាត់ដំបង

ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ ដែលជាអតីតផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ នៃខេត្ត បាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន១០៣០ កាំ នៅខាងលិចទីរួមខេត្តបាត់ដំបងចម្ងាយប្រហែលជា១២គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតៗគ្នាដូចជា ភ្នំសំពៅ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និង ភ្នំរំសាយសក់ជាដើម។នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល និងនាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល ។
អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។
ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥ម៉៣០ នាទី ដល់ម៉ោង ៦ម៉១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលបាននាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៏ អស្ចារ្យនេះ ។
ទាក់ទងនិងភ្នំសំពៅមានរឿងព្រេងនិទានដំណាលថា៖

សូមចុចទីនេះដើម្បីទស្សនាបទយកការណ៍៖https://youtu.be/ixd_merMgs0