All posts by មេគង្គ ប៉ុស្តិ៍

គ្រឹះស្ថានអង្គរបានរកប្រាក់ចំណូលពីការលក់សំបុត្រជូនអ្នកទេសចរ បរទេសចូលទស្សនារមណីយដ្ឋានអង្គរជិត៤០លានដុល្លាអាមេរិច


(ខេត្តសៀមរាប)៖គ្រឹះស្ថានអង្គរបញ្ជាក់ថា បានរកចំណូលជិត៤០លានដុល្លាអាមេរិកក្នុងឆ្នាំ២០២៣ ពីការលក់សំបុត្រឲ្យអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/TgAq43FIH70

អាជ្ញាធរខេត្ត ជួបជាមួយបងប្អូនប្រកបអាជីវកម្ម ដឹកជញ្ជូនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប


(ខេត្តសៀមរាប)៖បន្ទាប់ពីអភិបាលរងខេត្ត សៀមរាប លោក លី សំរិទ្ធ បានជួបពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិសៀមរាប.អង្គរ (AIAI) នៅព្រឹកថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៤ រួចមក ក្នុងព្រឹកនោះដែរលោកអភិបាលរងខេត្ត ក៏បានជួបសំណេះសំណាល និងដោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ មានរថយន្ត តាក់ស៊ី ,រ៉ឺម៉កកង់បី និងផាស្អាប់ប្រមាណជា៦០នាក់នៅសាលាខេត្តសៀមរាប ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nGuyZsq5Fqs

មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវបានចាក់សម្លាប់ នៅទីក្រុងប៊ូសាន

(កូរ៉េខាងត្បូង)៖មេដឹកនាំគណបក្សប្រឆាំង នយោបាយកូរ៉េខាងត្បូងត្រូវបានចាក់សម្លាប់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងកំពង់ផែប៊ូសាន ភាគខាងត្បូង។ លោក លី ជេម៉្យុង (Lee Jae-myung) ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២២ ត្រូវបានចាក់ចំករខាងឆ្វេងកាលពីព្រឹកថ្ងៃអង្គារ។ ចំណែកអ្នកវាយប្រហារត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ សេចក្តីរាយការណ៍បានបន្តថា លោក លី បានរងរបួសប្រវែង ១ សង់ទីម៉ែត្រ ហើយត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យ ខណៈដឹងខ្លួន ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/UGFztKT-Hzg

ភ្ញៀវទេសចរ ៣០៤ពាន់៦៤នាក់ រីករាយបុណ្យឆ្លងឆ្នាំសកលនៅសៀមរាប-អង្គរ ក្រោយពេលស្ថានភាពនៃជម្ងឺកូវិដ១៩ ព្រមទាំងការបើកប្រទេសឡើងវិញ ក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិ

(ខេត្តសៀមរាប)៖ខេត្តសៀមរាប បានទទួលបាននូវសមទ្ធិផលធំៗ ផ្លូវ៣៨ខ្សែ ស្ថានីយ៍ទឹកស្អាត និង អាកាសយានដ្ឋានអន្តរជាតិថ្មី ព្រមទាំងសមទ្ធិផលផេ្សងៗទៀតផង ។  សមទ្ធិផលទាំងនេះកើតចេញឡើង ក្រោមដំបូលសុខសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនមកដល់បច្ចុប្បន្ននេះ ។ ស្ថិតក្រោមដំបូលសន្តិភាព និយាយដោយឡែកនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣.២០២៤ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនោះ ខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម ប្រាក់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣. ២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តទៀតផង ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/peFQtL9t-T8

ថ្ងៃឆ្លងបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍លេងកម្សាន្តជាង៨ម៉ឺននាក់

(ខេត្តកំពង់ឆ្នាំង)៖ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ មានភ្ញៀវមកពីតាមបណ្ដាស្រុកមកលេងកំសាន្ត ក្នុងក្រុងកំពង់ឆ្នាំងមានជាង ៨ម៉ឺននាក់ ។នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ខែ មករា ឆ្នាំ ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Eahe5pvAkQo

សម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ 

(ខេត្តពោធិ៍សាត់)៖ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់ជិត២ដង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/LQvRE3Pu77k

បដិមា៥ព្រះអង្គដែលប្រជាពលរដ្ឋម្នាក់រើសបានពីក្នុងទន្លេត្រូវមន្ទីរជំនាញថាមិនមែនជាវត្ថុបុរាណទេ

(ខេត្តកំពង់ឆ្នាំង)៖ជុំវិញការភ្ញាក់ផ្អើល រឿងបដិមា ៥ព្រះអង្គដែល ប្រជាពលរដ្ឋបានអះអាងថា ផុសចេញពីក្នុងទន្លេ ត្រូវបាន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ មិនមែនជាវត្ថុបុរាណទេ គឺសុទ្ធតែជារូបចម្លង និងឆ្លាក់ថ្មីទាំងអស់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/4_gDXbdnI4o

អង្គការគ្រួសារកុមារ អភិវឌ្ឍន៍(FRA)ផ្តល់អាហារូបករណ៍ដល់ សិស្ស និស្សិត៣៤ អង្គ/នាក់ ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖តម្លៃនៃការសិក្សាទៅជួយដល់ក្រុមគ្រួសារ  និងជួយដល់សង្គមជាតិទាំងមូល នេះគឺជាប្រសាសន៍លើកឡើងរបស់លោកស្រីយ៉ាំង អ៊ួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់ថា FRA  មកពីកោះតៃវ៉ាន់ប្រចាំកម្ពុជាបានអញ្ជើញក្នុងពិធីសំណេះសំណាលនិងផ្តល់នូវអាហារូបករណ៍ដល់សាមណៈសិស្ស សិស្ស និស្សិតចំនួន៣៤ អង្គ/នាក់  នៅសាលាវិទ្យាល័យសម្ដេចជាស៊ីម  នៅក្រុង សោភ័ណខេត្តបន្ទាយមានជ័យ  ដោយមានការនិមន្តជាអធិបតីភាពដោយព្រះឧត្ដមសីលញ្ញាណ ធុល សុធា ព្រះមេគណ ខេត្តនៅព្រឹកមិញនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/kwSfNo-TpgQ

កសិករប្រើប្រាស់ជីកសិកម្មបែបថ្មីដែលផ្តល់ផលល្អទាំង គុណភាពដី ទិន្នផល និងបរិស្ថាន


ជីអូនិចភី៩ (ONIX P9) គឺជាជីប្រភេទបែបថ្មីមួយប្រភេទមិនត្រឹមផ្តល់នូវការលូតលាស់ដល់ដំណាំទេ តែក៏នៅបានជួយដល់បរិស្ថាន និង ពិសេសមិនបង្កការប៉ះពាល់ការប្រែប្រួលអាកាសធាតុផង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qMwyi-6Qr4s

នយោបាយឈ្នះឈ្នះ បាននាំកម្ពុជាឱ្យទទួលបានសន្តិភាពពេញលេញនិងការអភិវឌ្ឍជាតិ


(ខេត្តឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះ បាននាំកម្ពុជាឱ្យទទួលបានសន្តិភាពពេញលេញ សម្រាប់ជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/x8E1QtWBYGI

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើអាជ្ញាធរ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាតនិងជីវៈចម្រុះតាមដងទន្លេមេគង្គ


(ខេត្តក្រចេះ)៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានស្នើអាជ្ញាធរ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវៈចម្រុះដ៏សំបូរបែប តាមដងទន្លេមេគង្គឲ្យបានគង់វង្ស ដើម្បីសម្រាប់ជំនាន់ក្រោយ និងបង្កើនចំណូលពីវិស័យទេសចរណ៏។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារខាងក្រោម៖https://youtu.be/BIRo1fCMhbI

សម្តេចធិបតី ស្វាគមន៍នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី


(ភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានសម្តែងការស្វាគ មន៍ចំពោះការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជា ថ្មីនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់ កម្ពុជាបន្ថែមទៀតដោយបាននាំអ្នក ទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ចេញផ្សាយនៅព្រឹកថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារខាងក្រោម៖https://youtu.be/Y7zwnV8ZsTk

វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវរត្តន៍ ត្រៀមទទួលបង្រៀនជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រ


(ភ្នំពេញ)៖ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវរត្តន៍ នៅថ្ងៃទី២៧ ធ្នូ ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖https://youtu.be/9LJvr8n22W4

មុខរបរលក់ចង្ក្រានដី ឆ្នាំងដីអាចជួយសម្រាលជីវភាពក្នុងគ្រួសារបានសមរម្យ

(ខេត្តកំពង់ស្ពឺ)៖មុខរបរលក់ចង្ក្រាន ឆ្នាំងដីអាចជួយសម្រាលជីវភាពក្នុងគ្រួសារបានសមរម្យ ខណៈដែលចេញមកលក់ម្តងៗចំណាយពេលពី១៥ថ្ងៃទៅ២០ទើបត្រឡប់ចូលផ្ទះវិញ។

សូ​មចុចទីនេះដើម្បីទស្សនាពិស្ដារ៖https://youtu.be/NRNdUwNsuFU

សហគមន៍អៃរាវត្តារៀបចំធ្វើពិធីខួបកំណើត៣ឆ្នាំឲ្យកូនដំរីឈ្មោះណូអែលទេវី

(ខេត្តរតនគីរី)៖សហគមន៍បង្កាត់ពូជដំរីនៅស្រុកលំផាត់ថាចង់ប្រែក្លាយតំបន់នេះទៅជារមណីដ្ឋានបំរើដល់វិស័យទេសចរណ៍បន្ទាប់ពីធ្វើការបង្កាត់ពូជសត្វដំរីបានដោយជោគជ័យ។ប្រធានសហគមន៍អៃរាវត្តាបញ្ជាក់ថានិងបន្ដប្រែក្លាយតំបន់នោះទៅជារមណីដ្ឋានដ៏ទាក់ទាញមួយដែលមានសក្ដានុពលមិនចេះរីងស្ងួត អាចរកចំណូលចូលសហគមន៍និងគ្រួសារពលរដ្ឋដែលរស់នៅក្បែរនោះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zFO2mvuhhac