![]()
(ភ្នំពេញ)៖ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នឹងត្រូវបិទបញ្ចប់ដោយការអនុវត្តយុទ្ធសាស្ត្រចាកចេញបន្តិចម្ដងៗចំនួន៣ ខែចាប់ពីខែមករាឆ្នាំ ២០២៤ដោយយកទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ពីខែមេសាឆ្នាំ ២០២៤តទៅ។
សូមទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rreyPYWhXx8
All posts by មេគង្គ ប៉ុស្តិ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យបង្កើនសកម្មភាពផលិតផលផ្គត់ផ្គង់នៅនឹងកន្លែងសម្រាប់តំបន់ទេសចរណ៍
![]()
(កែប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យដាក់ចេញគោលនយោបាយពង្រឹងខ្សែក្រវាត់បៃតង ដើម្បីពង្រឹងសកម្មភាព និងការបង្កើតផលិតផល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍នៅនឹងកន្លែងតែម្តង។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមទស្សនាពិ័ត៌មានពិស្ដារ៖https://youtu.be/BnBydJNqpyU
នាយករដ្ឋមន្រ្តីឡាវនិងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង
![]()
(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតី ប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង។ ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/72No5R_1Bw4
ប្រជានេសាទ នេសាទបានត្រីរាជមួយក្បាល ទម្ងន់ជាង៧០គីឡូក្រាមមាន ប្រវែងជាង១ម៉ែត្រកន្លះ ប្រគល់ជូនមន្ត្រីជំនាញ ជលផល ត្រូវបានលែងចូលទន្លេវិញ
![]()
(ខេត្តកំពង់ឆ្នាំង)៖ត្រីរាជមួយក្បាលមានទម្ងន់ជាង៧០គីក្រាម ត្រូវបានក្រុមមន្ត្រីជំនាញ ជលផល យកទៅលែងចូលទន្លេវិញ បន្ទាប់ពីទទួលបានពីប្រជានេសាទមួយរូប នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគាត់បានយល់ ដឹងពីការអភិរក្សពូជត្រីដ៍កម្រនេះ។ ពិធីលេងត្រីដ៍ធំនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/-i7jSptoq6Y
អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី«រំលឹកគុណអង្គរ»នៅរមណីយដ្ឋានអង្គរ
![]()
(ខេត្តសៀមរាប)៖អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតី ភាពរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/Nrv0RR3_9l0
រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨
![]()
(ភ្នំពេញ)៖សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ត្រូវបានកិច្ចប្រជុំពេញអង្គរក្សរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្ដេចមហាបវរសិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តទាំងស្រុងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ។ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការ សម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/iPqimsEAINc
សម្ដេចធិបតី ដាក់ចេញគោលដៅ “លើកកម្ពស់គុណភាពអប់រំនៅសាលារដ្ឋ ចាប់ពីមត្តេយ្យ ដល់មធ្យមសិក្សា
![]()
(ភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលដៅ “លើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងអភិបាលកិច្ចសាលា រៀន ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ជាមួយគ្នានេះ ផ្តោតការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលា និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/Mn80uMUNkZU
បើកទំព័រថ្មីនៃនយោបាយបញ្ចកោណដំណាក់កាលទី១លើការពង្រឹងវិស័យអប់រំកីឡាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
![]()
(ភ្នំពេញ)៖ថ្ងៃទី១ ខែធ្នូ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗ ដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/saAFwVNJcKk
បេក្ខជនជាង ១០០ នាក់ទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ
![]()
(ភ្នំពេញ)៖វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ ដោយមានប្អូនៗយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៣២៣ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១២៩ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាសន៍ ក្នុងនោះមានអ្នកសម្ភាសន៍ជាប់ស្ថាពរមានចំនួន ៤នាក់ និង ១២៥ នាក់ផ្សេងទៀតសម្ភាសន៍ជាប់បឋម ហើយនឹងត្រូវទៅសម្ភាសន៍បន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្តារ)៖https://youtu.be/Yuvx9jnlBdY
អ្នកជំនាញ បង្ហាញពីបច្ចេកទេសដាំស្វាយចន្ទី ដើម្បីទទួលបានទិន្នផលល្អ
![]()
(ខេត្តកំពង់ធំ)៖ ស្វាយចន្ទី ជាដំណាំកសិកម្មដែលស្ថិតនៅក្នុងចំណោមដំណាំ ដ៏មានសក្តានុពលរបស់កម្ពុជាក្នុងនេះមានដូចជាស្រូវ និងស្វាយចន្ទី។ ទោះបីយ៉ាងណា ដំណាំមួយប្រភេទនេះ ក៏ទាមទារឱ្យមានការថែទាំ និងបច្ចេកទេស ក្នុងការដាំទើបទទួលបានទិន្នផលខ្ពស់ ជាមួយប្រាក់កម្រៃ ក៏ទទួលបានច្រើនទៅតាមនោះដែរ។ អ្នកជំនាញបានក្រើន រំលឹកថា៖ ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាការខាតបង់លើដំណាំស្វាយចន្ទី កសិករត្រូវអនុវត្តនូវចំណុចសំខាន់ៗមួយចំនួនរាប់ចាប់ពីការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការថែ ទាំ ក៏ដូចជាការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺ។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/vGBlKeoOM2E
ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជារបៀបវារៈសំខាន់ នៃនយោបាយសេដ្ឋកិច្ចកម្ពុជា

(ខេត្តកោះកុង)÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជារបៀបវារៈដ៏សំខាន់ នៃនយោ បាយសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងអាណត្តិថ្មី។ រាជរដ្ឋាភិ បាល នឹងខិតខំបង្កើតប្រភពអគ្គិសនី ឲ្យបានច្រើន ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
(ចុចបើកទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/bn9sy0xZ4Us
មិនអនុញ្ញាតឲ្យមានការសាងសង់ទំនប់វារីអគ្គិសនី នៅទន្លេមេគង្គដាច់ខាត
(ខេត្តកោះកុង)÷ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិ បាលអាណត្តិទី៧ បន្តនូវគោលនយោបាយអាណត្តិមុនមិនប្រើប្រាស់ទន្លេមេគង្គ សាងសង់ជាទំនប់វារីអគ្គិសនីដាច់ខាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តដើរតាមគន្លងរបស់រាជរដ្ឋាភិបា ល អាណត្តិមុនៗ ដោយមិនធ្វើការអភិវឌ្ឍគម្រោងវារីអគ្គិសនីណាមួយនៅលើដងទន្លេមេគង្គនោះទេ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានធម្មជាតិរបស់ទន្លេមេគង្គ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/o2mEQtIjpKY
ក្រសួងកសិកម្មដឹកនាំអ្នកសារព័ត៌មានស្វែងយល់អំពីខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា
![]()
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះទស្សនកិច្ចផ្ទាល់ដើម្បីស្វែងយល់អំពីខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅនាខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តកំពង់ធំ។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/raxBOLqgREs
អ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១៧.០០០ នាក់កំពុងបាត់ខ្លួន
![]()
(UK)៖មន្ត្រីការិយាល័យ Home Office បានសារភាពថា ពួកគេមិនដឹងពីកន្លែងលាក់ខ្លួន របស់អ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១៧,០០០ ដែលការទាមទារត្រូវបានបញ្ឈប់នោះទេ។ ចំនួននេះបានលេចឡើងនៅពេលសមាជិកសភា បានពិភាក្សាអំពីគោលដៅរបស់លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) ក្នុងការលុបបំបាត់ការចាកចេញនៃសិទ្ធិជ្រកកោននៅចុងឆ្នាំនេះ។ Home Office បានដកពាក្យសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ បន្ទាប់ពីអ្នកទាមទារមិនឆ្លើយតប។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/rm2893ZlkfU
អាជីវករដែលលក់គ្រឿងទេសតាមដងផ្លូវជាតិលេខជាតិលេខ 6 A ត្អូញត្អែរពីចំណូលធ្លាក់ចុះក្នុងការលក់ដូរប្រចាំថ្ងៃ
![]()
(ខេត្តកំពង់ធំ)៖អាជីវករដែលប្រកបមុខរបរលក់ដូរគ្រឿងទេសរួមមានះ ត្រីងៀត ត្រីឆ្អើរ គោងៀត.ក្របីងៀត នៅតាមបណ្តោយដងផ្លូវជាតិលេខ 6A ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ធំ និង សៀមរាបបានត្អូញតែ្អរពីចំណូលធ្លាក់ចុះរបស់ពួកគាត់សម្រាប់ឆ្នាំ ២០២៣ ជាងឆ្នាំ ២០២២ កន្លងទៅ។
អ្នកស្រី ឃឹង រដ្ឋា អាជីវករលក់ដូរគ្រឿងទេសតាមបណ្ដោយផ្លូវជាតិលេខ 6 A ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប។
(សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/KFJcdNFve8c


