All posts by មេគង្គ ប៉ុស្តិ៍

ពីថ្ងៃទី០១-០៧ ខែកក្កដា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង ពិសេសនៅតំបន់មាត់សមុទ្រ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
* សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C
* សីតុណ្ហភាពអតិបរមាមានពី ១៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C
* សីតុណ្ហភាពអតិបរមាមានពី២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C
* សីតុណ្ហភាពអតិបរមាមានពី ២៧-២៩°C ។
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។

ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមសាធារណជន ជាពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះរលកសមុទ្រខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

 

ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃនេះ

ភ្នំពេញ ៖ គិតត្រឹមម៉ោង​ ០៨ និង២០ព្រឹក​ ថ្ងៃទី​៣០ ខែមិថុនា​ ឆ្នាំ២០២០​ ពុំមានរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ចំនួន១៤១នាក់ដដែល​ ជាសះស្បើយគ្មាន​ ចំនួនសំរាកនៅពេទ្យនៅសល់១១នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣០នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC។

ទោះជាបែបនេះក្តី CDC បានអះអាងថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច​ និងសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ បើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។ បន្ថែមលើនេះត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ យើងបានធ្វើតេស្តចំនួន៣៦១០៤ ស្មើនឹង២១៧៤ ក្នុង១លាននាក់៕

ប្រមុខការទូតកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលីស្ដីពីជំងឺឆ្លងកូវីដ-១៩នៅថ្ងៃស្អែក

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្ដាលី នឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺ រាតត្បាតជាសកល។ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានាដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាស។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា៖ កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀតក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ប្រទេសអូស្រ្តាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕

អាមេរិកបិទបង្អួច​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ជំងឺឆ្លង​កូ​វីដ​១៩

អាមេរិក ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​សហរដ្ឋអាមេរិក​លោក Alex Azar បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​បង្អួច​កំពុង​បិទ​” សម្រាប់​ប្រទេស​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NBC News លោក Alex Azar បាន​លើកទឹកចិត្ត​ដល់​ជនជាតិ​អាមេរិក​ទាំងអស់​ឱ្យធ្វើតាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ជាពិសេស​គឺ​ការរក្សា​គម្លាត​សុវត្ថិភាព និង​ការពាក់​ម៉ាស​ជាដើម​។​

​លោក Azar បាន​និយាយថា ការកើនឡើង​ករណី​ឆ្លង​នៅតាម​រដ្ឋ​ភាគខាងត្បូង​សហរដ្ឋអាមេរិក ដូចជា​រដ្ឋ Florida និង Texas ជាដើម ភាគច្រើន​កើតឡើង​លើ​មនុស្ស​មាន​អាយុ​ក្រោម ៣៥​ឆ្នាំ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ គឺ​ឆ្លង​ដោយ​មិន​ចេញ​រោគសញ្ញា ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​បន្ត ដើម្បីឱ្យ​ប្រាកដថា ហេតុអ្វី​បានជា​ការឆ្លង កូ​វីដ​១៩ កើនឡើង​វិញ​នៅ​តំបន់​មួយចំនួន ។​

​លោក Azar បាន​បន្តថា​រដ្ឋបាល​កំ​ពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​រដ្ឋ​ដើម្បី​ស្វែងយល់​ពី​មូលហេតុ​ដែល​វីរុស​នេះ​កំពុង​រាលដាល​នៅក្នុង​តំបន់​ជាក់លាក់​។​លោក បាន​កត់សម្គាល់ថា​ការព្យាបាល​ដូចជា​ការប្រើ​ថ្នាំ steroids និង remdesivir ឥឡូវ​អាច​ប្រើ​បាន​សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩ ហើយ​បាន​លើកទឹកចិត្ត​អ្នក​ដែលមាន​វីរុស​នេះ​ដោយ​បង្កើន​ការផ្គត់ផ្គង់​ជាដើម​។​

​គិត​មកដល់ពេលនេះ ករណី​ឆ្លង COVID-១៩ មាន​ជាង ២.៥៣១.០០០ ករណី​ត្រូវបាន​គេ​រាយការណ៍​នៅ​សហរដ្ឋអាមេរិក​ជាមួយនឹង​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់​១២៥.៦០០​នាក់​និង​ជាសះស្បើយ​ឡើងវិញ ១.០៩​លាន​នាក់​។​។​នេះ​បើ​យោងតាម​របាយការណ៍​ស​រុ​ប​របស់​សាកលវិទ្យាល័យ Johns Hopkins ៕

 

ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន ក្រោយប៉ះទង្គិចគ្នាជាមួយឥណ្ឌា

ប៉េកាំង ៖ ចិនត្រូវបានគេរាយការណ៍ថា គ្រូក្បាច់គុនចម្រុះ២០នាក់នឹងបញ្ជូនទៅកាន់តំបន់ទីបេ ដើម្បីបង្វឹក និងបណ្ដុះបណ្ដាលកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេស ឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

សារព័ត៌មានចិន CCTV បានឱ្យដឹងថា គ្រូក្បាច់គុនចម្រុះ២០នាក់ មកពីក្លឹប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើង ក្នុងទីក្រុង Lhasa នៃតំបន់ទីបេ ដោយ មិនបានទទួលស្គាល់ថាតើគ្រូក្បាច់គុនចម្រុះទាំងនេះ នឹងជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា ដែរឬក៏យ៉ាង នោះទេ។ ប៉ុន្តែ ព័ត៌មាននេះកើតឡើង បន្ទាប់ពីកងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចដោយហិង្សា នៅឯតំបន់ព្រំដែនជម្លោះ Galwan កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ។

គួរបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា កងទ័ពចិន និងកងទ័ពឥណ្ឌា បានប្រើប្រាស់ដុំថ្ម និងដំបង វាយសំពងគ្នាទៅវិញទៅមក ដោយបណ្ដាល ឱ្យកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់ស្លាប់ ខណៈមកទល់នឹងពេលនេះ ចិនមិននៅតែមិនបញ្ជាក់ថាកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់នោះទេ។ នៅក្រោម កិច្ចព្រមព្រៀង ឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយ នៅក្នុងតំបន់ជម្លោះឡើយ៕

 

 

 

 

ខ្លាំងមែន ! ​រួមភេទ​ជាមួយ​ប្អូនថ្លៃ​រហូត​ដាច់ខ្យល់​រួច​យក​សព​ទៅ​ដុត​ក្នុង​ខ្ទម​

ខេត្តកំពង់ឆ្នាំង ៖ មេភូមិម្នាក់ត្រូវបានកម្លាំង​កង​រាជ​អាវុធ​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២ ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម បន្ទាប់​គេ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ដុត​ក្នុង​ខ្ទម១​កន្លែង។​

ប្រភពព័ត៌មាន​ខាងលើ​បន្តថា ជនសង្ស័យ​ត្រូវ​កម្លាំង​ឃាត់​ចាប់ខ្លួន​ឈ្មោះ ញ៉េប សុខុម ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ​ក្រាំង​ក​ន្ទ្រោ​ល ស្ថិតនៅ​ភូមិក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​

គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅនេះ គេ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ត្រូវបាន​ដុត​ក្នុង​ខ្ទម​ក្បែ​វាលស្រែ ស្ថិតនៅ​ភូមិក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​សព​ស្ត្រី​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជា ថន អាយុ៥៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ ទើប​ង្ក​ការភ្ញាក់ផ្អើល​អស់​ភូមិ និង​សមត្ថកិច្ច។​

ប្រភព​ដដែល​បន្តទៀត​ថា ជនសង្ស័យ ​(​ញ៉េប សុខុម​) ​មេភូមិ​ក​ន្ទ្រោ​លបាន​សារភាពថា ខ្លួន​និង​ជនរងគ្រោះ​ត្រូវជា​បងប្អូន​សាច់ថ្លៃ​.​សព ​(​ប្អូនថ្លៃ​) និង​ធ្លាប់មាន​ទំនាក់ទំនងស្នេហា​គ្នា​ផងដែរ ហើយ​នៅមុន​កើតហេតុ​មាន​ពិធី​ភ្ជាប់ពាក្យ​កូន​អ្នកភូមិផង​របង​ជាមួយ និង​មាន​កម្មវិធី​ស៊ីផឹក​ថែមទៀត បន្ទាប់មក​ស្ត្រី​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ចំណុចកើតហេតុ រួច​ទូរស័ព្ទ​ហៅ​ខ្លួន ​(​ញ៉េប សុខុម​) ​មេភូមិ ខណៈនោះ​ក៏ចាប់ផ្ដើម​ក្រេបទឹក​ឃ្មុំ ស្រាប់តែ​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​បញ្ឈរភ្នែក​ស្លាប់​មួយ​រំពេច ខ្លួន​ភ័យ​ពេក​ក៏ប្រមូល​កម្ទេចកម្ទី​ដុត​តែម្ដង។​

​ករណី​ខាងលើ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ​តាម​នីតិ​វិធី៕

 

ពលករខ្មែរ១៣នាក់ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ករណីឆ្លងដែនចូលទៅរកការងារធ្វើដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ពលករខ្មែរចំនួន១៣នាក់ ត្រូវបានតម្រួតថៃឃាត់ខ្លួននៅក្នុងទឹកដីថៃ បន្ទាប់ពីពួកគេនាំគ្នាលបឆ្លងដែនខុសច្បាប់ ខណៈការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ។

សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ពលករខ្មែរទាំង១៣នាក់ លួចឆ្លងដែនបំណងចូលទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ ស្របពេលដែលក្នុងប្រទេសកំពុងទប់ស្កាត់ នូវការរីរាលដាលនៃជំងឺកូវីដ១៩ ក៏ត្រូវតម្រួតថៃ នៅខេត្តស្រះកែវឃាត់ខ្លួន។

ពលករខ្មែរទាំងអស់បានសារភាពថា ពួកគេបាននាំគ្នាដើរឆ្លងដែន តាមច្រករបៀងក្នុងឃុំបានឡែម ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី និងចំណយឲ្យរថយន្តក្នុងម្នាក់ ៣០០០បាត ដើម្បីឲ្យជូនទៅរកការងារ នៅក្នុងខេត្តសមុទ្រប្រាកាន។

បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានកម្លាំងតម្រួតថៃ ប្រគល់ទៅឲ្យមន្ត្រីជំនាញនាំយកទៅសាកសួរបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការឆ្លងដែនចូល ដោយមិនស្របច្បាប់ ទៅធ្វើការ ឬស្នាក់នៅក្នុងប្រទេសថៃ៕

 

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញករណីថ្មីនោះទេ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១រូបទៀត បានជាសះស្បើយ ខណៈដែល១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមសេចក្តីប្រកាសរប់សក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជាសះស្បើយគឺបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រហូតដល់ពេលនេះ គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដសរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ដែលក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ (ស្រី ៣៩នាក់ និងបុរស៩១នាក់) ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ (ស្រ្តី ០១នាក់ និងបុរស១០នាក់)។

អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនោះ មានបុរសជនជាតិខ្មែរ០៧នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរជនជាតិឥណ្ឌូណេស៊ី០១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីកំពុងសម្រាកព្យាបាលនៅម័ពេទ្យមិត្តភាពខ្មែរសូវៀត។ បុរសជនជាតិខ្មែរ០២នាក់ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

 

តុលាការកាត់ទោសអតីតឧកញ៉ា សុខ ប៊ុន និងមន្ត្រីកោះរ៉ុង៥នាក់ករណីរំលោភយកដី៥០០ហិកតា

ភ្នំពេញ ៖ សំណុំរឿងរំលោភដីធ្លីប្រមាណ៥០០ហិកតានៅខេត្តព្រះសីហនុរបស់អតីតឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរសង្កាត់កោះរុងចំនួន៥ នាក់ទៀត ត្រូវបានតុលាការរាជធានីភ្នំពេញលើកយកមកជំនុំជម្រះហើយកាលពីសប្តាហ៍មុននេះ។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដែលជាតំណាងអយ្យការក្នុងសវនាការ និងជាអ្នកនាំពាក្យអយ្យការបានថ្លែងថា មានជនជាប់ចោទចំនួន៦នាក់ត្រូវបានកាត់ទោសព័ន្ធនឹង រឿងដីធ្លីនៅកោះរ៉ុង។ ជនត្រូវចោទទាំង៦នាក់រួមមាន ៖ ១. ឧកញ៉ា សុខ ប៊ុន ២.ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ៣. ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ៤. ឈ្មោះ ហែម សា ឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ៥. ឈ្មោះ កែវ សោម ចៅសង្កាត់រងទី២ នៃសង្កាត់កោះរ៉ុង និង៦. ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយសង្កាត់កោះរ៉ុង។

គួររំលឹកថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញភស្តុតាងជុំវិញការឃាត់ខ្លួនសមាជិកក្រុមប្រឹក្សា៥នាក់នៅកោះរ៉ុង ជាមួយឧកញ៉ា សុខ ប៊ុន ដែលបានក្លែងឯកសារ ដើម្បីបន្លំយកដីរដ្ឋជាង៥០០ហិកតា នៅកោះរ៉ុង ខេត្តព្រះសីហនុ។ ភស្តុតាងទាំងនេះ ត្រូវបានបង្ហាញទាំងស្រុងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែមិថុនា ២០១៩។

បើតាមសេចក្ដីចោទប្រកាន់របស់តុលាការឧកញ៉ា សុខ ប៊ុន ត្រូវបានចោទពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយ ទុច្ចរិតប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ដល់ឆ្នាំ ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង២៨ (៦០១) នៃក្រមព្រហ្មទណ្ឌ។

 

២. ឈ្មោះ អ៊ុង និ ត ត្រូវ បាន ចោទ ប្រកាន់ ពី បទ បំផ្លាញ ដោយ ចេតនា និង គៃ បំបាត់ ដោយ ទុច្ចរិត នីតិក្រម ក្លែង បន្លំ ឯកសារ សាធារណៈ និង ប្រើប្រាស់ ឯកសារ សាធារណៈ  តាម បញ្ញត្តិ មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃ ក្រម ព្រហ្មទណ្ឌ ។ ៣. ឈ្មោះ សេង ហូ លា ង, ឈ្មោះ ហែម សា ឡេះ , ឈ្មោះ កែវ សោម , និង ឈ្មោះ កែវ ពៅ ត្រូវ បាន ចោទ ពី បទ បំផ្លាញ ដោយ ចេតនា និង គៃ បំបាត់ ដោយ ទុច្ចរិត ក្លែង បន្លំ  ឯកសារ សាធារណៈ និង ប្រើ ប្រាស់ ឯកសារ សាធារណៈ ក្លែង តាម បញ្ញត្តិ មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃ ក្រមព្រហ្ម ទណ្ឌ ។

 

ក្នុង សវនាការ ថ្ងៃ ទី ១ នេះ តុលាការ បាន សាកសួរ តែ ទៅលើ ឈ្មោះ អ៊ុង និ ត ជា ប្រធាន ក្រុមប្រឹក្សា កោះរ៉ុង  តែ ម្នាក់ ប៉ុណ្ណោះ  ដែល ជាប់ចោទ ច្រើន បទល្មើស ពាក់ព័ន្ធ និង ការ ក្លែងបន្លំ ឯកសា រ ដើម្បី រំលោភ យក ដី រដ្ឋ ហើយ ដោយ សារ អស់ ម៉ោង រដ្ឋបាល លោក ចៅក្រម សេង រិទ្ធី បាន លើក ពេល បន្ត សវនាការ នៅ ថ្ងៃទី ០៣ កក្កដា ឆ្នាំ ២០២០ ខាងមុខ ទៀត។

ក្នុង រឿងក្ដី ដ៏ ចម្រូងចម្រាស នេះ កាល ពី កន្លង ទៅ លោក ឧកញ៉ា សុខ ប៊ុន បាន យក ឯក សារ ផ្ទេរសិទ្ធិ កាន់ កាប់ អចលន ទ្រព្យ មួយ ច្បាប់ ទៅ ឲ្យ អាជ្ញាធរ ភូមិ សង្កាត់ ដើម្បី ចុះ ហត្ថលេខា ទទួល ស្គាល់ តាម ផ្លូវ ច្បាប់ ដោយ ក្នុង ឯកសារ នោះ បញ្ជាក់ ថា ដី ទំហំ ជាង ៥០០ ហិកតា ជា របស់ លោក សុខ ប៊ុន ដែល បាន មក ពី ការ ទិញ ពី បុរស ម្នាក់ ឈ្មោះ ម៉ា ស៊ី ជា អ្នក រស់ នៅ ក្នុង ភូមិ ព្រៃ ស្វាយ សង្កាត់ កោះរ៉ុង នេះ តាំង ពី ឆ្នាំ ២០០២។ ប៉ុន្តែ អាជ្ញាធរ ភូមិ – សង្កាត់ ចាត់ ទុក ឯកសារ នោះ ជា ឯកសារ មិ ន ប្រក្រតី និង បដិសេធ ការ ចុះ ហត្ថលេខា ទទួល ស្គាល់ លើ ឯក សារ នោះ ។

ពលរដ្ឋ ម្នាក់ ឈ្មោះ ហាន សុខ ខៃ អះអាង ថា អ្នក ស្រី និង ពលរដ្ឋ ជាង ៤០គ្រួសារ ផ្សេង ទៀត  បាន រស់ នៅ លើ ដី នោះ តាំង ពី ឆ្នាំ ២០១២ ប៉ុន្តែ កាល ពី ពាក់ កណ្ដាល ឆ្នាំ មុន លោក សុខ ប៊ុន និង បក្ខ ពួក បាន ចុះ ទៅ វាស់វែង ដី នោះ ម្ដង។ ទោះ យ៉ាង ណា ការ វាស់វែង មិន បាន សម្រេច ទេ ដោយសារ ពលរដ្ឋ បាន រារាំង ។ អ្នក ស្រី សុខ ខៃ បាន បន្ត ថា ៖ « ប្រមុខរដ្ឋាភិបាល បាន ផ្ដល់ ប្លង់ កម្ម សិទ្ធិ ដីធ្លី ស្រប ច្បាប់  ជា លក្ខណៈ ប្រព័ន្ធ ដល់ គ្រួសារ ខ្ញុំ និង ប្រជាពលរដ្ឋ ជាង ៤០ គ្រួសារ ទៀត នៅ ទី នេះ តាំង ពីឆ្នាំ២០១៥ មក ម្ល៉េះ ។ ប៉ុន្តែ មិន ដឹង ថា ហេតុ អ្វី បាន ជា  លោក ឧកញ៉ា នោះ គាត់ ហ៊ាន ធ្វើ ឯកសារ ក្លែងបន្លំ គ្របដណ្ដប់ យក ដី យើង ខ្ញុំ បែប នេះ » ។

គួរ រំឭក ផង ដែរ លោក សុខ ប៊ុន ធ្លាប់ ត្រូវ បាន តុលា ការ ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ៣ ឆ្នាំ ម្ដងរួចមក ហើយ កាល ពី ខែ កុម្ភៈ ឆ្នាំ ២០១៦ ប៉ុន្តែ ឲ្យ អនុវត្ត ទោស តែ១០ខែ ពាក់ព័ន្ធ នឹង ហិង្សា ទៅ លើ ពិធី ការិនី ទូរទស្សន៍ ឯក សុជាតា ហៅ សាសា  កាល ពី ខែ កក្កដា ឆ្នាំ២០១៥។ ក្រោយ ចេញពី ពន្ធនាគារ បាន ប៉ុន្មាន ឆ្នាំ ក៏ មាន បញ្ហា ក្លែង ឯកសារ រំលោភ យក ដី រដ្ឋ ទៀត ទើប ត្រូវ អង្គភាព ប្រឆាំង អំពើពុករលួយ ចាប់ខ្លួន បញ្ជូន ឲ្យ តុលាការ ឃុំខ្លួន រហូត មក ដល់ ថ្ងៃ កាត់ទោស នេះ៕

បុរសម្នាក់ស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ខណៈយកគ្រាប់បែកមកកែច្នៃ

ខេត្តកណ្ដាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ដោយសារឥទ្ធិពលនៃគ្រាប់បែក ដែលខ្លួនបានយកមកកែច្នៃ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ១២ និង៤៥នាទី ចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អ៊ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិប្បកម្មកែច្នៃនៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ២៥ឆ្នាំ បានឲ្យដឹងថា នាថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់ប្រភេទពុំស្គាល់ ដោយប្រើម៉ូទ័រមកអារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន។ រំពេចនោះស្រាប់តែផ្ទុះគ្រាប់យ៉ាងសន្ធឹក ដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។

ជាមួយគ្នានេះ អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់​​ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនជាង១០.២លាននាក់ ស្លាប់ជាង៥០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,២៣៧,៩៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥០៤,០៧៦នាក់ និងជាសះស្បើយឡើងវិញ ៥,៥៤៧,៥២៧នាក់។

គេហទំព័រដដែល​​ បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៦៣៦,៩៥២នាក់ ស្លាប់ចំនួន ១២៨,៤៣៧នាក់ និងជាសះស្បើយចំនួន ១,០៩១,៣៤៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៣៤៥,២៥៤នាក់ ស្លាប់ចំនួន ៥៧,៦៥៨នាក់ និងជាសះស្បើយ ៧៣៣,៨៤៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៣៤,៤៣៧នាក់ ស្លាប់ ៩,០៧៣នាក់ និងជាសះស្បើយ ៣៩៩,០៨៧នាក់៕

 

ស្រ្តីពោះធំ១ខែម្នាក់លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៦ ព្រោះតែប្រច័ណ្ឌប្ដី

ភ្នំពេញ ៖ ស្រ្តីពោះធំ១ខែម្នាក់ បានសម្រេចចិត្តលោតពីលើអាគារជាន់ទី៦ធ្លាក់មកដល់ជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ តែអកុលត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅសំណងអគារបុរីកីឡា តាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។

បើតាមការរៀបរាប់ពីបុរសម្នាក់ជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់មានឈ្មោះ រិន ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាន់ទី៦ ជាមួយកូនស្រី២នាក់ ក្នុងអគារបុរីកីឡា ហើយមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឹងៗ។

ប្រភពបន្តថា ពេលនោះសង្ស័យគាត់កើតមានចិត្តប្រច័ណ្ឌព្រមទាំងមានការប្រកែកគ្នាផង ទើបមួយសន្ទុះក្រោយស្រាប់តែប្រពន្ធគាត់បានធ្វើសកម្មភាពលោតពីលើអគារជាន់ទី៦ធ្លាក់មកជាន់ទី៣ បណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានការភ្ញាក់ផ្អើលនាំគ្នាដឹកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យ។

បុរសជាប្តីបានបន្ថែមទៀតថា គាត់ទើបមកពីធ្វើការនៅប្រទេសកូរ៉េបាន៣ខែផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត ចំណែកសពស្រ្តីរងគ្រោះបានយកទៅតំកល់នៅវត្តថ្វាយបង្គំដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណៃ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១០លាននាក់ ស្លាប់ជិត៥០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៨៩៦,៩៥៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៩៦,០៤៥នាក់ និងជាសះស្បើយឡើងវិញ ៥,៣៤៩,៧៨៣នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៥៥២,៤៤៦នាក់ ស្លាប់ចំនួន ១២៧,៦១៦នាក់ និងជាសះស្បើយចំនួន ១,០៦៥,៥១៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,២៨០,០៥៤នាក់ ស្លាប់ចំនួន ៥៦,១០៩នាក់ និងជាសះស្បើយ ៦៩៧,៥២៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦២០,៧៩៤នាក់ ស្លាប់ ៨,៧៨១នាក់ និងជាសះស្បើយ ៣៨៤,១៥២នាក់៕

 

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ម្នាក់ជាសះស្បើយ និងរកឃើញករណីថ្មីចំនួន៩នាក់នាំចូលពីឥណ្ឌូណេស៊ី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត លើបងប្អូនខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីត្រឡប់មកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានទទួលបានមុននេះបន្តិច។

អ្នកជំងឺកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចរាល់ហើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករកឃើញមានជំងឺកូវីដទាំង៩នាក់ថ្មីនេះ ក្នុងចំណោមអ្នកដំណើរសរុបចំនួន៤០នាក់ ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកដំណើរចំនួន៣១នាក់ ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ជាបន្តទៀត

ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ដែលត្រឡប់មកពីសហរដ្ឋអាមេរិក។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់។ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ 

 

ប្តីប្រើកាំបិតចិតត្នោតចាក់សម្លាប់ប្រពន្ធនៅខណ្ឌកំបូល សមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាប្តីប្រើកាំបិតចិតត្នោតចាក់សម្លាប់ប្រពន្ធ នៅចំណុចភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីធ្វើការសាកសួរបឋម ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ ឆ្នាំជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ប្រាកដមែន ដោយសារតែមូលហេតុប្រច័ណ្ឌ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងសាកសួរ​ និងរៀបចំប្រគល់ជនសង្ស័យឱ្យស្នងការរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។

សូមជម្រាបថា កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង២០នាទី នៅចំណុចភូមិដូនរ័ត្ន សង្កាត់ចំការឪឡឹក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្ម មួយកើតទ្បើង បង្កដោយឈ្មោះ សុខ លីសម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប្តីបានយកកាំបិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​​ ហើយគេចខ្លួនបាត់៕