All posts by មេគង្គ ប៉ុស្តិ៍

តៃកុង​ស្លាប់​ ​កម្មករ​-​កម្ម​ការិនី​១៣​នាក់របួស​ករណី​រថយន្ត​ដឹក​ដី​បុក​រថយន្ត​ដឹក​កម្មករ​នៅ​​កៀនស្វាយ

ខេត្ត​កណ្ដាល ៖ រថយន្ត​ដឹក​ដី​បាន​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ កម្មការិនី​ពេញទំហឹង​កាលពី​វេលា​ម៉ោង ១៨ និង២០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨-៤៩ ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ដឹក​ដី​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈដែល​កម្មករ កម្មការិនី​១៣​នាក់​រងរបួស​ធ្ងន់​ស្រាល។​

​បើតាមប្រភពព័ត៌មានដែលទទួលបាន បញ្ជាក់ថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​បើ​កលឿន​ជ្រុល​មក​បុក​ចំ​ឡាន​ដឹក​កម្មករ​-​កម្ម​ការ​នី​ដែល​បើក​បញ្ច្រាសទិស​យ៉ាង​ពេញទំហឹង​តែម្ដង បណ្ដាលឱ្យ​ឡាន​ក្រឡាប់ចាក់​កម្មករ​-​កម្ម​ការិនី​ចោល​ពេញ​ថ្នល់ រីឯ​តៃកុង​ឡាន​ដឹក​ដី​វិញ គៀប​ជាប់​នឹង​កាប៊ីន​បណ្ដាល​ឱ្យស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ៕​

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩.៥លាននាក់ ស្លាប់ជាង ៤៨ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៥១៦,០៧៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៨៣,៩០៥នាក់ និងជាសះស្បើយឡើងវិញ ៥,១៦៣,២៥៨នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៤៦២,៧១១នាក់ ស្លាប់ចំនួន ១២៤,២៧៣នាក់ និងជាសះស្បើយចំនួន ១,០៣៤,២៩២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,១៩២,៤៧៤នាក់ ស្លាប់ចំនួន ៥៣,៨៧៤នាក់ និងជាសះស្បើយ ៦៤៩,៩០៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦០៦,៨៨១នាក់ ស្លាប់ ៨,៥១៣នាក់ និងជាសះស្បើយ ៣៦៨,៨២២នាក់៕