ចិន ៖ គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនដីគោកបានចុះបញ្ជីករណីឆ្លងកូវីដ១៩ថ្មីចំនួន៣៧ ករណីបន្ថែមទៀតកាលពីថ្ងៃពុធ ដោយក្នុងនោះចំនួន៧ ករណីជាប្រភេទករណីនាំចូល និង៣០ករណីទៀតជាករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិន CGTN។
ក្នុងចំណោមករណីឆ្លងក្នុងស្រុងទាំងអស់ខាងលើគឺ ២៧ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ស្វយ័ត Xinjiang Uygur និង ៣ ករណីទៀតនៅខេត្ត Liaoning។ មិនមានអ្នកស្លាប់ទាក់ទងនឹងជំងឺនេះត្រូវបានចុះបញ្ជីនៅថ្ងៃពុធនេះទេ ខណៈអ្នកជំងឺ ១០ នាក់ត្រូវបានចេញពីមន្ទីរពេទ្យដែលធ្វើឲ្យចំនួន អ្នកជំងឺជាសះស្បើយសរុប៧៩.០៥៧ នាក់។
របាយការណ៍បាននិយាយថា ករណីឆ្លងសរុបចំនួន ៨៤.៥២៨ ករណីត្រូវបានគេរាយការណ៍នៅលើចិនដីគោកចាប់តាំងពីការរីករាលដាលនៃជំងឺនេះនិងមានមនុស្សស្លាប់ ៤.៦៣៤ នាក់៕
















ការហាមប្រាមនេះ ធ្វើឡើងនៅគ្រាដែលរដ្ឋបាលខេត្តសង្កេតឃើញថា ថ្មីៗនេះ នៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបុទុមសាគរ ស្រុកោះកុង ស្រុកគីរីសាគរ និងនៅតាមតំបន់មួយចំនួនទៀត មានការទិញលក់ដីក្នុងតំបន់ការពារធម្មជាតិ តំបន់ សហគ ម ន៏ តំបន់ដីសម្បទានសេដ្ឋកិច្ច ដីវិនិយោគ ដីឯកជន ដីសម្បទានសង្គមកិច្ច និងដីក្នុងគម្របព្រៃឈើយ៉ាងអាណាធិបតេយ្យ។ រដ្ឋបាលខេត្តកោះកុង ចាត់ទុកការទិញលក់ដីធ្លី ដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធភូមិបាននៃរដ្ឋ បាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ យ៉ាងនេះ គឺជាទង្វើខុសច្បាប់។ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវការលក់ទិញដីទាំងអស់ ដែលពុំមានលក្ខណៈត្រឹម ត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់ផងដែរ៕












