All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងបរិស្ថាន សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង ១០០ថ្ងៃ

(ភ្នំពេញ)៖«នៅក្នុងរយៈពេលជាង ១០០ថ្ងៃនៃរាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើន និងធ្វើដណើរឆ្ពោះទៅ សុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមាន គោលនយោបាយ យុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយ ជាស្នូល ឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព »។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rY7Cy7MByW0

ច្រាំងទន្លេចំណុចក្រោយភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ បន្តបាក់ស្រុត

(ខេត្តកំពង់ចាម)៖ ច្រាំងទន្លេចំណុចក្រោយភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ បានបាក់ស្រុតបណ្ដោយប្រវែងប្រមាណជាង៧០ម៉ែត្រនិងបាក់លយចូលមកក្នុងជម្រៅប្រមាណ ៧ទៅ៨ម៉ែត្រ។នៅសល់ចម្ងាយប្រមាណ១០ម៉ែត្រទៀតនឹងដល់ផ្ទះរបស់ប្រជាពលរដ្ឋហើយ។
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ អាជ្ញាធរស្រុករួមនិងសហការីបានដឹកនាំកម្លាំងចុះទៅពិនិត្យដោយផ្ទាល់នៅលើទីតាំងច្រាំងទន្លេដែលបាក់នោះ ដើម្បីមានវិធានការទប់ស្កាត់ការពារកុំឲ្យបាក់ដល់ផ្ទះប្រជាពលរដ្ឋពលរដ្ឋ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/w8RUdRa1DN4

ជប៉ុនផ្តល់ជំនួយជាង១,៣លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងចំនួន២ ដើម្បីបោសសំអាតមីន


(ភ្នំពេញ)៖រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ថវិកាចំនួន១,៣លានដុល្លារ អាមេរិក ដល់សកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីធ្វើការបោសសំអាតមីន នៅខេត្តចំនួន២ គឺស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/RIe_btICPQI

ទិន្នផលត្រីប្រហុកឆ្នាំនេះកើនឡើងជាងឆ្នាំមុន៥ភាគរយដោយសារការទប់ស្កាត់បទល្មើសមានប្រសិទ្ធភាព

(ភ្នំពេញ)៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ទិន្នផលត្រីប្រហុកឆ្នាំនេះមានកើនឡើង ជាងឆ្នាំមុនប្រមាណ៥ភាគរយ។ ការកើនឡើងនេះ ត្រូវបានរដ្ឋ មន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ដោយសារប្រសិទ្ធភាពនៃការបង្ក្រាប បទល្មើសនេសាទ។

សូមចុចទីនេះដើម្បីទស្សនាព៍ត៌មានពិស្ដារ៖https://youtu.be/TQAOFs52C2E

ជម្រុញក្នុងការបង្កើតមូលនិធិនិងសប្បុរសជនដើម្បីជួយជីវិតកុមារកម្ពុជា


(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្កើតឲ្យមានមូលនិធិសប្បុរសធម៌គៀងគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ពីប្រភពស្របច្បាប់នានាសម្រាប់គោលដៅនៃការធានាស្ថេរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផានិងដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/pzQnlGUZR7Q

ក្រសួងមុខងារសាធារណ: និងក្រសួងកសិកម្ម រៀបចំប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣

(ភ្នំពេញ)៖ក្រសួងមុខងារសាធារណ: និងក្រសួងកសិកម្មបានសហការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ ដោយការប្រឡងនេះត្រូវបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ លទ្ធផលប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ រំពឹងថា អាចនឹងប្រកាសនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/OFSe1fFuhjU

 

បង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅព្រំប្រទល់ ខេត្តទាំង៣


(ខេត្តកំពង់ឆ្នាំង )៖មន្ត្រីរឍដ្ឋបាលជលផលចំនួន៣ខេត្ត រួមនិងសមត្ថកិច្ចចំរុះ ដឹកនាំដោយអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០២៣បានចុះបង្ក្រាបបទល្មើសនេសាទ នៅព្រំប្រទល់ជាប់គ្នា ៣ ខេត្តគឺខេត្តកំពង់ឆ្នាំងពោធិ៍សាត់និងខេត្តកំពង់ធំ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/0etWo6u9cCE

មេដឹកនាំកម្ពុជា-ជប៉ុន ប្រកាសធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/d1nHRevBoLY

ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីនិងផលិតផលសម្រេចបន្ថែមទៀតពីកម្ពុជា

(ភ្នំពេញ)៖ លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន -កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីនិងផលិតផលសម្រេចបន្ថែមទៀតពីប្រទេសកម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/D4s6LPMG9q4

ប្រវត្តិភ្នំគីរីវង្គត ឬភ្នំស្តេចស៊ីដោះ ក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ភ្នំគីរីវង្គត់ ឬ “ភ្នំស្តេចស៊ីដោះ” ស្ថិតជាប់ពីខាងក្រោយសាលាស្រុកជលគីរី ។ ភ្នំនេះស្ថិតក្នុងភូមិព្រៃគ្រីខាងត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ។នៅលើកំពូលភ្នំស្តេចស៊ីដោះ មានប្រាសាទមួយដែលកសាងឡើងដោយស្ដេចមួយអង្គព្រះនាម ព្រះពោធិ៍សោម។
ហេតុអ្វីបានជា ភ្នំគីរីវង្គត់ ត្រូវបានប្ដូរឈ្មោះមកជា “ភ្នំស្តេចស៊ីដោះ” ?
(សូមចុចបើកដើម្បីទស្សនារឿងរ៉ាវនេះពិស្ដារ)៖https://youtu.be/GHFKqol64Go

ពិព័រណ៌សៀវភៅកម្ពុជា​ លើកទី១០ឆ្នាំ២០២៣ ក្រោមប្រធានបទ ”សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ”

ពិព័រណ៌សៀវភៅកម្ពុជាលើកទី១០ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នៅកោះពេជ្រ ក្រោមប្រធានបទ”សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” ។ពិព័រណ៌នេះបានប្រព្រឹត្តឡើងមកក្នុងគោលបំណង ជម្រុញឲ្យប្រជាជនកម្ពុជាងាកមកចាប់អារម្មណ័នឹងការអានសៀវភៅ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/YCMBc8GerxM

រថភ្លើង២ខ្សែបុកគ្នានៅស្ថានីយ៍មួយនៅក្រុងកែប

(ខេត្តកែប)៖នេះជាលើកទី២ហើយនៅខេត្តកែបដែលរថភ្លើង២ខ្សែរត់បញ្ច្រាសទិសដៅគ្នាបុកគ្នា។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣នៅស្ថានីយ៍មួយកន្លែងស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/8oIr0c6hffY

ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព អហិង្សា និងស្មារតីបម្រើមនុស្សជាតិ

(ភ្នំពេញ)៖នាពេលបច្ចុប្បន្នមេដឹកនាំនៃបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសមហាអំណាចធំៗ បាន យល់ឃើញស្របគ្នាថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវតែលើកកម្ពស់សាសនាមួយនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបិទអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១  នៅវិទ្យាស្ថានជាតិអប់រំ  នារសៀលថ្ងៃទី១៥ធ្នូ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/amSDS9Z6kXU

គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ បើកសិក្ខាសាលាលើកដំបូង

(ភ្នំពេញ)៖សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KOS05-ngULs

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តមន្រ្តីឧទ្យានុរក្សបំពេញភារកិច្ចឱ្យបានល្អ កុំទោមនស្សនឹងក្រុមអគតិ

(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងលើកទឹកចិត្តទៅដល់មន្រ្តីឧទ្យានុរក្សឱ្យបំពេញភារកិច្ចឱ្យបានល្អ កុំទៅទោមនស្សនឹងការចោទប្រកាន់ ពី ក្រុម អគតិ មួយ ចំនួន ដែល ថា ក្រសួងបរិស្ថាន អសមត្ថភាពក្នុងការការពារព្រៃឈើរបស់រដ្ឋ។ ការថ្លែងលើកទឹកចិត្តនេះ ធ្វើ ឡើង នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹតកាបូនសហគមន៍» នាទីស្តីការក្រសួង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/szkezsklw9Q