All posts by មេគង្គ ប៉ុស្តិ៍

គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP

(ភ្នំពេញ)៖គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ ឯកឧត្តម ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី ពិភាក្សាអំពី “ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហា សន្និបាត ICAPP លើកទី១២ របស់គណបក្ស ប្រជា ជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៤។ គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។

សូមចុចទីនេះដើម្បីទស្សនាព៏ត៌មានពិស្ដារ៖https://youtu.be/_2dVkDYyAIk

ប្រដឹសឬស្សីស្ថាបនាបានប្រមាណ ៨០ទៅ៩០% ហើយសម្រាប់ភ្ញៀវមកកំសាន្តនៅកោះប៉ែន

(ខេត្តកំពង់ចាម)៖ប្រដឹសឬស្សីមានប្រវែងប្រមាណ៩០០ម៉ែត្រតភ្ជាប់ពីក្រុងកំពង់ចាមទៅឆ្នេរខ្សាច់កោះប៉ែនទឹកដីស្រុកកំពង់សៀម។កំពុងត្រូវបានក្រុមកម្មករជំនាញខាងធ្វើប្រដឹសកំពុងសម្រុកធ្វើគិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៨០ទៅ៩០% ហើយ។សម្រាប់ភ្ញៀវមកកំសាន្តនៅរមណីយដ្ឋានកែច្នៃ ឆ្នេរខ្សាច់កោះប៉ែននៅពេលបុណ្យចូលឆ្នាំសកលខាងមុខ ។(ចុចដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/PAPcz27swGY

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសការរៀបចំក្របខ័ណ្ឌការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ

(ភ្នំពេញ)៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Zm8mgW3k-CY

កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

(ភ្នំពេញ)៖ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MM8bslGLxhY

ប្រពៃណីបុណ្យឡើងអ្នកតាឈើទាលទោល នៅបឹងព្រះពន្លៃ នៃទីដ្ឋានសត្វស្លាបព្រៃ ចម្រុះនៃទឹកដីខេត្ត ពោធិ៍សាត់

(ពោធិ៍សាត់)៖ ប្រពៃណីបុណ្យឡើងអ្នកតាឈើទាលទោល ឬលោកតាថ្មអណ្តែត ដែលជា ទំនៀមទម្លាប់ របស់អ្នកភូមិព្រះពន្លៃត្រូវបានថែ រក្សារហូតមកទល់បច្ចុប្បន្ននេះ។ ជារៀងរាល់ ឆ្នាំ ប្រជាពលរដ្ឋក្នុងភូមិតែងនាំគ្នាប្រារព្ធ ពិធីនេះឡើង នៅបរិវេណ បឹងព្រះពន្លៃ ស្ថិត ក្នុងភូមិ ព្រះពន្លៃ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/G51ZwhBRuXA

លោក Xi ជំរុញការជឿទុកចិត្តកាន់តែខ្លាំងជាមួយវៀតណាម បន្ទាប់ពីទីក្រុងហាណូយ ខិតកាន់តែស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន

ប្រទេសចិន និងវៀតណាម ដែលជាគូប្រជែងមានអាយុ កាលរាប់សតវត្ស មានភាពតានតឹងជាយូរមកហើយ លើការទាមទារជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ កាលពីថ្ងៃអង្គារ ភាគីទាំង២ បានព្រមព្រៀងគ្នាក្នុងការកសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ ពោលគឺត្រឹមតែប៉ុន្មានខែ បន្ទាប់ពីទីក្រុងហាណូយ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/98YcWbfqkyM

ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនារយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅ វិទ្យាស្ថានជាតិអប់រំ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/htZpO4HVjqM

កិច្ចប្រជុំដំបូងគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត

(ភ្នំពេញ)៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FAS4IAc8xFQ

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ប្រគល់អំណោយជូនមន្ទីរពេទ្យកាល់ម៉ែត


(ភ្នំពេញ)៖សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ប្រគល់អំណោជាអង្ករវីតាមីន ៣០០ កេស និងត្រីខ ៥០០កំប៉ុង ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/EKVIJg6MesA

រដ្ឋសភាបោះឆ្នោតទុកចិត្តគណកម្មាធិការជាតិរៀបចំការបោះឆ្នោត

(ភ្នំពេញ)សម្ដេចប្រធានរដ្ឋសភាធិការបតីឃួនសុដារីនៅព្រឹកថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២៣ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទីមួយនីតិកាលទី១២ដើម្បីបោះឆ្នោតទុកចិត្តគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយរដ្ឋសភានីតិកាទី ៧ ចំនួន ៩ រូប។
សូមចុចទីនេះឌើម្បីទស្សនាព័ត៌មានពិស្ដារhttps://youtu.be/ynN-aCTVyRo

ប្រធាន ICAPP ជឿជាក់ថា សម្តេចធិបតី នឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឆ្ពោះ ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០


(ភ្នំពេញ)៖ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឆ្ពោះ ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/sb336dc5B0w

មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន VinGroup របស់វៀតណាម បើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ

(ភ្នំពេញ)៖អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ttvA2TPL8mU

ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនទាន់អាចកំណត់ពេលវេលាបញ្ចប់បានទេ


(ភ្នំពេញ)៖ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមមិនទាន់កំណត់ថាអាចនឹងបញ្ចប់បាននៅពេលណានោះទេ ខណៈដែលការបោះបង្គោលនេះនៅសល់១៦%ទៀតនឹងត្រូវចប់ជាស្ថាពរ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពីស្ដារ៖https://youtu.be/BMkAcD2R7To

អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថាននិងទិសដៅការងារ

(ភ្នំពេញ)៖អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប និងឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្រ្តី រាជការនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងដៃគូជាតិ និងអន្តរជាតិ វិស័យឯកជន ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/fNqxh3TUqU8

កម្ពុជារកឃើញវត្តមានសត្វឆ្កែព្រៃ២ក្បាល ជាប្រភេទសត្វជិតផុតពូជក្នុងពិភព លោក

(ខេត្តមណ្ឌលគិរី)៖កំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារhttps://youtu.be/Qg4tOpI-gDk