
(ភ្នំពេញ)៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FAS4IAc8xFQ

(ភ្នំពេញ)៖សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ប្រគល់អំណោជាអង្ករវីតាមីន ៣០០ កេស និងត្រីខ ៥០០កំប៉ុង ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/EKVIJg6MesA
(ភ្នំពេញ)សម្ដេចប្រធានរដ្ឋសភាធិការបតីឃួនសុដារីនៅព្រឹកថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២៣ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទីមួយនីតិកាលទី១២ដើម្បីបោះឆ្នោតទុកចិត្តគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយរដ្ឋសភានីតិកាទី ៧ ចំនួន ៩ រូប។

(ភ្នំពេញ)៖ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឆ្ពោះ ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/sb336dc5B0w

(ភ្នំពេញ)៖អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ttvA2TPL8mU

(ភ្នំពេញ)៖ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមមិនទាន់កំណត់ថាអាចនឹងបញ្ចប់បាននៅពេលណានោះទេ ខណៈដែលការបោះបង្គោលនេះនៅសល់១៦%ទៀតនឹងត្រូវចប់ជាស្ថាពរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពីស្ដារ៖https://youtu.be/BMkAcD2R7To

(ភ្នំពេញ)៖អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប និងឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្រ្តី រាជការនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងដៃគូជាតិ និងអន្តរជាតិ វិស័យឯកជន ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/fNqxh3TUqU8

(ខេត្តមណ្ឌលគិរី)៖កំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារhttps://youtu.be/Qg4tOpI-gDk

(ប៉ាគីស្ថាន)៖អ៊ីស្លាម៉ាបាដ៖ ទាហានសរុប ២៥នាក់ និងភេរវករ ២៧ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចដាច់ដោយ ឡែកពីគ្នា រវាងកងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធកាលពីយប់ថ្ងៃចន្ទ និងថ្ងៃអង្គារ នៅក្នុងស្រុក ដើរ៉ា អ៊ីស្មែល ខាន( Dera Ismail Khan) នៃខេត្ត ខាយប៊ើ ផាកធុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5POLh0Ag8Sk

(ខេត្តកំពង់ឆ្នាំង)៖ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិ សាស្ត្រខេត្តកំពង់ឆ្នាំង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ត្រីជំនាញ ត្រូវខិតខំ សហការជាមួយអាជ្ញាធរ ភូមិ ឃុំ និង ស្រុក ដោះស្រាយវិវាទ ដើម្បីការងាររៀបចំចុះបញ្ជីដីធ្លី តាមផែនការ ទទួលបានលទ្ធផលល្អប្រសើរ ។
សូមចុចទីនេះទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ws0ebhyQALY

(សូម៉ាលី)៖ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហ ប្រជាជាតិ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បង្កឡើងដោយបាតុភូត អែល នីណូ (El-Nino) នៅក្នុងប្រទេសសូម៉ាលី បានកើនឡើងដល់ ១១៨ នាក់ ខណៈទឹកកំពុងស្រក ក្នុងតំបន់ជាច្រើន និងកាត់បន្ថយហានិភ័យផងដែរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/kwz-q3G2Rmk

(ខេត្តកំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានដឹកនាំក្រុមការ ងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ សាកសួរសុខទុក្ខ បងប្អូនកម្មករ-កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/b1NzHTmDu2E

(ខេត្តកំពង់ឆ្នាំង)៖រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ធ្វើយ៉ាងណាប្រែក្លាយទីជនបទឱ្យទៅជាទីក្រុង ឬ អាចនិយាយបានថាទីជនបទ មិនត្រូវមានគម្លាតឆ្ងាយពីទីក្រុងពេកនោះទេ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/58K8aH4d99A

(ស្វីស)៖ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្ស៧៥ និងបានធ្វើបទអន្តរាគមន៍លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការពង្រឹងការគាំពារសង្គម»នៅការិយាល័យឧត្តមស្នងការសិទ្ធមនុស្ស នៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។
សូមចុចទីនេះដើម្បីទស្សនាព៏ត៌មានពិស្ដារ៖https://youtu.be/PNCGwpBAhRM

(វៀតណាម)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ នៅកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/vFsT3LYxs3Y
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍