All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងពីរឯកភាពឱ្យបើកសាលារៀនឡើងវិញបណ្តើៗនៅខែសីហា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាអនុញាតឱ្យបើកសាលារៀនជាបណ្តើរៗឡើងវិញនៅក្នុងខែសីហាឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពីលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

លោកជំទាវបានឱ្យដឹងថា ជាជំហានដំបូង ក្រសួងនឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ដែលមានស្តង់ដារខ្ពស់ដូចជា សាលាភាសាជប៉ុន អង់គ្លេសអាមេរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ២ម៉ឺននាក់។ ប៉ុន្តែមុននឹងបើកសាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួង ដើម្បីឱ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតជាផ្លូវការ។

លោកជំទាវបញ្ជាក់ថា ម្យ៉ាងវិញទៀត សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួង ដូចជាត្រូវអនុវត្តរក្សាសុវត្ថិភាពគម្លាតសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់ចំនួន១៥នាក់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ទាំងគ្រូ និងសិស្សមុនចាប់ផ្តើមចូលរៀន។

ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តទៅតាមបីដំណាក់កាល ដោយដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។

លោក រស់ សុវាចា បញ្ជាក់ថា ក្រសួងនឹងប្រកាសជាសាធារណៈពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឱ្យដំណាក់កាលទី១៕

 

​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ាសម្លាប់មនុស្ស​​១៦២ នាក់​

មី​យ៉ាន់​ម៉ា ៖ អាជ្ញាធរ​បាន​និយាយថា​ ចំនួន​អ្នកស្លាប់​នៅក្នុង​ការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ថ្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​កើនឡើង​ដល់​១៦២​នាក់​ហើយ​ខណៈ​មានការ​ព្រួយបារម្ភ​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ការងារ​ជួយសង្គ្រោះ និង​ស្វែងរក​អ្នក​បាត់​ខ្លួន​បាន​បន្ត​ពេញ​មួយថ្ងៃ នៅ​កន្លែង​ជីក​រ៉ែ​ក្នុង​តំបន់ Hpakant ក្នុង​រដ្ឋ Kachin ។ ក្រុម​ផ្ដល់​សេវាកម្ម​សង្គ្រោះបាន​និយាយថា រលក​ល្បប់ និង​ថ្ម​ដែល​បាន​បាត់ ត្រូវបាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​ហ៊ុំព័ទ្ធ​នៅ​ជុំវិញ​ទីនោះ​។​

​នាយកដ្ឋាន​សេវាកម្ម​អគ្គិភ័យ​របស់​ប្រទេស​នេះ បាន​និយាយ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា គិត​ត្រឹម​ម៉ោង ១៩:១៥​នាទី​ម៉ោង​ក្នុងស្រុក សាកសព​ចំនួន ១៦២​នាក់​ត្រូវបាន​រកឃើញ ហើយ​មនុស្ស ៥៤​នាក់​បាន​ដែល​បាន​រងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ មិនមាន​តួលេខ​ណាមួយ​ត្រូវបាន​ផ្តល់​ឲ្យ អំពី​ចំនួន​មនុស្ស​ដែល​កំពុង​បាត់​ខ្លួន​នៅឡើយ​ទេ​។ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ពេញ​មួយថ្ងៃ​ក្នុងពេល​ជួយសង្គ្រោះ​៕

 

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​

ភ្នំពេញ ៖ យោងតាម Facebook របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃនេះ​បាន​សរសេរ​ឲ្យ​ដឹងថា « នៅ​ថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅ​លើ​ទីតាំង​ដី​ដែលជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ ដូចជា​នៅ​កោះកុង ព្រះវិហារ​ជាដើម​…​ដែលមាន​ពលរដ្ឋ​បានមក​ធ្វើ​ផ្ទះ​រស់នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មកហើយ​។​ ព្រោះ​កន្លងមក រដ្ឋ​មានតែ​ដី​ក្នុង​ផែនទី​ទេ។

​សម្តេច​បញ្ជាក់ថា តាមពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅដ្ឋាន​រស់នៅ​បង្កើត​កូនចៅ​រាប់សិប​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី​ទាំងនោះ​។ នេះ​ជាការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​អោយ​ភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅទៀត​។ ទន្ទឹមនឹងនេះ សូម​កុំអោយ​ពលរដ្ឋ​ពង្រីក​ថែមទៀត ព្រោះ​ត្រូវការ​រក្សាទុក​ព្រៃ​សហគម​ខ្លះ​នៅ​ជិតៗ​ដើម្បី​ជា​ប្រយោជន៍​សហគម​រស់នៅ​ផងដែរ​។​​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី ត្រូវ​ដោះស្រាយ​អោយដាច់​ស្រេច​ក្នុង​តែ​ប៉ុន្មាន​ខែ​ខាងមុខ​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវ​ធ្វើអោយបាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​បំផុត​៕

 

សម្តេច ហ៊ុន សែន ៖ រឿងដីធ្លីដល់ពេលត្រូវជម្រះគ្នា ជាពេលត្រូវវះកាត់ហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះ និងត្រូវវះកាត់ហើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។

បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញទំនាក់ទំនងផ្លូវការថា ការថ្លែងរបស់សម្តេច គឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក បានសរសេរថា ដោយដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា “រឿងដីធ្លីត្រូវតែជំរះគ្នាម្តង។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ”។

សូមបញ្ជាក់ថា ទំនាស់ដីធ្លីដ៏ធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឈានដល់ការនាំខ្លួនអ្នកមានអំណាចពីរនាក់ទៅសួនាំ និងដកអភិបាលស្រុក។

កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនទៅកាន់ស្នាក់ការនៅរាជធានីភ្នំពេញ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការនាំខ្លួននេះបានធ្វើឡើង បន្ទាប់ពីលោកឧកញ៉ា សង ថន ដែលត្រូវបាន ACU នាំខ្លួនទៅសាកសួរក្នុងសំណុំរឿងមួយនេះផងដែរ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងក៏ដកតួនាទីអភិបាលស្រុកកោះក្រឡពីតួនាទីផងដែរ។

ចំពោះការនាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដោយACUនេះ ដោយសារលោកធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង។ ចំណែកលោកឧកញ៉ា សង ថន គឺជាបុគ្គលតែម្នាក់ដែលមានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។ រីឯលោក ម៉ៅ សុចាន់ អភិបាល ស្រុកគាស់ក្រឡ ក៏ត្រូវបានដកតួនាទីឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ៕

 

Apple នឹងបិទហាង៣០កន្លែងបន្ថែមទៀតនៅអាមេរិក ខណៈករណីឆ្លង COVID-19 កើនឡើងវិញ

វ៉ាស៊ីនតោន ៖ សារព័ត៌មាន CNBC ចេញផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple នឹងបិទ ហាង៣០កន្លែងបន្ថែមទៀត នៅត្រឹមថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនហាងត្រូវបិទទ្វារនៅសហរដ្ឋ អាមេរិក កើនដល់៧៧កន្លែង ខណៈដែលករណីឆ្លង COVID-19 នៅតាមតំបន់មួយចំនួននៃប្រទេសនេះ កំពុងតែលោតឡើងវិញយ៉ាងឆាប់រហ័ស។

បើតាមសេចក្តីថ្លែងការណ៍របស់ Apple ហាងរបស់ក្រុមហ៊ុននៅរដ្ឋអាឡាបាម៉ា, កាលីហ្វរញ៉ា, ចចជា, ល្វីសាណា, ណេវ៉ាដា និងអូក្លាហូម៉ា នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍នេះ ខណៈគិតត្រឹមថ្ងៃពុធ ហាង Apple នៅរដ្ឋផ្លូរីដា, មីស៉ីស៉ីពី, តិចសាស់ និងយូតា ត្រូវបានបិទរួចជា ស្រេច។ ក្រុមហ៊ុន Apple មានហាងសរុបចំនួន២៧១កន្លែង នៅទូទាំងសហរដ្ឋអាមេរិក។

សូមជម្រាបថា Apple ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងៗគេ ដែលបានបិទទ្វារហាងរបស់ខ្លួន នៅជុំវិញពិភពលោក ដើម្បីឆ្លើយតប ចំពោះការរីករាលដាលនៃជំងឺឆ្លងជាសកល COVID-19។ បន្ទាប់ពីស្ថានការណ៍បានធូរស្រាលបន្តិច Apple ក៏បានសម្រេចបើកទ្វារហាងឡើងវិញដោយ ការប្រុងប្រយ័ត្ន ប៉ុន្តែឥឡូវការហាក់កើនឡើងខ្លាំងសាជាថ្មី នៃករណីឆ្លង COVID-19 នៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បានបង្ខំឲ្យ Apple បិទហាងម្តងទៀត៕

 

 

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មីចំនួន​៥​ករណី ក្នុងនោះ​២​ករណី​នៅ​ប៉េកាំង​

ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ប្រទេស​ចិន​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៥​ករណី​បន្ថែមទៀត កាលពី​ម្សិលមិញ បើ​ប្រៀបធៀប​ទៅនឹង​ពីថ្ងៃ​មុន​គឺមាន​តែ​៣​ករណី​ប៉ុណ្ណោះ។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​ទាំងអស់ គឺ​៣​ករណី​ជា​ប្រភេទ​ករណី​នាំចូល និង​២​ករណី​ត្រូវបាន​រាយការណ៍​នៅ​ទីក្រុង​ប៉េកាំង និង​មិនមាន​អ្នកស្លាប់​ថ្មី​ទេ​។​

​ប្រទេស​ចិន​ក៏បាន​រាយការណ៍​អំពី​អ្នកជំងឺ​មិន​បញ្ចេញ​រោគសញ្ញា​ថ្មី​ចំនួន​៤​ករណី​គឺ​ធ្លាក់ចុះ​ពី​២​ថ្ងៃមុន​។ របាយការណ៍​បាន​និយាយថា​គិត​ត្រឹម​ថ្ងៃទី ២ ខែកក្កដា​ប្រទេស​ចិនដីគោក​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​៨៣.៥៤២ ដែល​ត្រូវបាន​បញ្ជាក់​។ ចំនួន​អ្នកស្លាប់​នៅ​ចិន​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៤ នាក់​៕

 

ក្រសួងយុតិធម៌ ៖ ៤២ថ្ងៃនេះ រឿងក្តីព្រហ្មទណ្ឌបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្ត មាន៣៤៥៤សំណុំរឿង ស្មើ២៧% នៃសំណុំរឿងកកស្ទះ

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត( គ.យ.ក.ស) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជូនសាធារណ ជនឱ្យបានជ្រាបផងដែរថា យុទ្ឋនាការនេះ ត្រូវបានប្រកាសដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

បើគិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គ.យ.ក.ស បានដំណើរការចំនួន៤២ថ្ងៃប៉ុណ្ណោះ ជាលទ្ធផលសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលកកស្ទះចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង២៧% នៃសំណុំរឿងកកស្ទះសរុបត្រូវបានជំនុំជម្រះរួច។ ទន្ទឹមនឹងនេះ គ.យ.ក.ស រំពឹងទុកថា សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេសនឹងបន្តការខិតខំដោះស្រាយសំណុំរឿងកកស្ទះទាំងនេះ ឱ្យបានចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ៕

ព្រឹកនេះគណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។

របៀបវារៈ ដែលគណៈរដ្ឋមន្រ្តី ពិនិត្យនិងពិភាក្សា នៅថ្ងៃសុក្រនេះមានដូចជា ៖
១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
៣៖ បញ្ហាផ្សេងៗ មួយចំនួនទៀត៕

 

រដ្ឋមន្ត្រីពាណិជ្ជកម្មលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។

ក្នុងជំនួបឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគីនឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។ ដូចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

សមាគម JBAC បានទទួលយកសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា។

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១១លាននាក់ ស្លាប់ជាង ៥២ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៩៧០,៧០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥២៣,១៧១នាក់ និងជាសះស្បើយឡើងវិញ ៦,១២៩,២៧៣នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៨៣៣,៦៨៦នាក់ ស្លាប់ចំនួន ១៣១,៤១៧នាក់ និងជាសះស្បើយចំនួន ១,១៨៥,៥៤៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៥០១,៣៥៣នាក់ ស្លាប់ចំនួន ៦១,៩៩០នាក់ និងជាសះស្បើយ ៩១៦,១៤៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៦១,១៦៥នាក់ ស្លាប់ ៩,៦៨៣នាក់ និងជាសះស្បើយ ៤២៨,៩៧៨នាក់៕

 

ក្រសួងប្រកាស​ពន្យារពេល​ដល់ការ​កាត់ឈ្មោះ​ម្ចាស់យានយន្ត​ដែល​រកម្ចាស់​ដើមមិនឃើញ

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ពន្យារពេល​ដល់ការផ្ទេរកម្មសិទ្ធិយានយន្ត​ដែល​រកម្ចាស់ដើមមិនឃើញ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០។ ការសម្រេចនេះ បន្ទាប់ពីក្រសួង​សង្កេត​ឃើញថា ប្រជាពលរដ្ឋ​ដែលមកទទួលសេវានេះ មានការកើនឡើង​ជាបន្តបន្តាប់ពី​មួយថ្ងៃទៅមួយថ្ងៃ និង​ដោយមានការ​ភ្ញាក់រលឹក​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ។

ក្នុងករណី​ផុតកំណត់​រយៈពេលខាងលើនេះ ក្រសួង​​គឺតម្រូវ​ឱ្យ​អនុវត្តរាល់​ការផ្ទេរកម្មសិទ្ធិយានយន្ត​គ្រប់​ប្រភេទ ត្រូវមាន​ម្ចាស់ដើម​មកផ្តិតមេដៃ​លើសំណុំឯកសារ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត៕

 

ម៉ាឡេស៊ីនឹងបើកសាលារៀនឡើងវិញនៅថ្ងៃទី ១៥ ខែកក្កដា

គួឡាឡាំពួរ ៖ លោក Mohd Radzi Md Jidin ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ីបានថ្លែងនៅថ្ងៃពុធនេះថា សិស្សានុសិស្សបឋមសិក្សា និងមធ្យមសិក្សានៅប្រទេសម៉ាឡេស៊ីនឹងវិល ត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី១៥ ខែកក្កដា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Mohd Radzi Md Jidin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាពីទម្រង់១ ដល់ទម្រង់៤ ក៏ដូចជាសិស្សដែលត្រូវរៀនបំប៉ន នឹងត្រូវចូលរៀនវិញនៅសាលានៅថ្ងៃពុធ ទី១៥ ខែកក្កដា ខាងមុខនេះតែម្តង»។

ទេសរដ្ឋមន្ត្រីរូបនេះថែមទាំងបានបញ្ជាក់ទៀតថា «សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ចាប់ពីថ្នាក់ទី៥ ដល់ទី៦ ក៏នឹងត្រូវវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃពុធ ទី១៥ ខែកក្កដាដូចគ្នាដែរ។ ចំណែកឯសិស្សថ្នាក់ទី១ ដល់ទី៤វិញ នឹងត្រូវចូលរៀនវិញនៅថ្ងៃពុធ ទី២២ ខែកក្កដាខាងមុខ»។

សូមជម្រាបថា នៅចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 អាជ្ញាធរម៉ាឡេស៊ីបានសម្រេចបិទទ្វារសាលារៀនទាំងអស់ តាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ខណៈពេលដែលមេរៀនទាំងអស់ ត្រូវបានបង្រៀនតាមប្រព័ន្ធអ៊ីនធើណិតជំនួសវិញ។ ប៉ុន្តែក្រោយពីស្ថានការណ៍ COVID-19 បានល្អប្រសើរឡើងបន្តិចមកវិញ អាជ្ញាធរក៏បានសម្រេចឲ្យសិស្ស ដែលត្រូវប្រឡងចេញថ្នាក់មធ្យមសិក្សា ចូលរៀនវិញកាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ៕

 

អាមេរិក​ប្រមូល​ទិញ​ថ្នាំ Remdesivir ដើម្បី​ព្យាបាល​ COVID-19

អាមេរិក ៖ ប្រទេស​អង់គ្លេស​និង​អាល្លឺម៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ពួកគេ​មាន​ស្តុក​ថ្នាំ Remdesivir គ្រប់គ្រាន់​ដែលជា​ថ្នាំ​ដំបូង​គេ​ដែល​ត្រូវបាន​គេ​បង្ហាញថា ​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល COVID-19 ហើយ​ក្នុងនោះ​សហរដ្ឋអាមេរិក​ក៏បាន​ប្រមូល​ទិញ​ស្ទើរ​អស់ពី​ស្តុក​ហើយ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ទីក្រុង​វ៉ាស៊ីនតោន​បានប្រកាស​នៅ​សប្តាហ៍​នេះ​ថា​ខ្លួន​បាន​ទិញ​ថ្នាំ remdesivir ស្ទើរ​៩២ ភាគរយ​ដែល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន Gilead ដែលមាន​លទ្ធភាព​ប្រើប្រាស់​រហូតដល់​ដំណាច់​ខែកញ្ញា និង​មាន​សមត្ថភាព​ព្យាបាល​អ្នកជំងឺ​រហូតដល់ ៥០០,០០០​នាក់ គិត​ជា​មធ្យម​ចំនួន ៦.២៥​ភា​គេ​រយ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Alex Azar បាន​និយាយថា​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក៏បាន​ធានា​ផងដែរ​ថា ថ្នាំ​ដែល​ត្រូវបាន​អនុញ្ញាត​ដំបូង ដោយ​ក្រុម​ជំនាញ​ខាងលើនេះ នឹង​គ្រប់គ្រាន់​តាម​តម្រូវការ​។​

​ថ្នាំ​នេះ​ត្រូវបាន​សហរដ្ឋអាមេរិក​អនុម័ត​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​១​ខែឧសភា ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ក្រោយ​ការពិសោធន៍ ដោយ​ក្រុម​អ្នកជំនាញ​ជាតិ​បាន​រកឃើញថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកជំងឺ​បាន​លឿន ជាង​ថ្នាំ​ផ្សេងៗ​ទៀត​។​

​សូមជម្រាបថា ការប្រមូលទិញ​របស់​ទីក្រុង​វ៉ាស៊ីនតោន​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការខ្វះខាត​នៅក្នុង​ពិភពលោក ប៉ុន្តែ​យ៉ាងហោចណាស់​ប្រទេស​អឺរ៉ុប​ចំនួន​ពីរបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ពួកគេ​មិនមាន​ការព្រួយបារម្ភ​ទេ​។​

​អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយថា​“ សម្រាប​ថ្នាំ​ប្រភេទ​គឺ​ចក្រភព​អង់គ្លេស​មាន​ស្តុក​គ្រប់គ្រាន់​ហើយ​” ។ ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អាល្លឺម៉ង់​បាន​និយាយថា “​រដ្ឋាភិបាល​បាន​ធានា​ការ​ស្តុក​ទុក​នៃ​ការ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​សម្រាប់​ការព្យាបាល​អ្នក​ជម្ងឺ​កូ​រ៉ូ​ណា​។ នៅពេលនេះ​មាន​ទុនបំរុង​គ្រប់គ្រាន់​”៕

 

រឿង​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ACU នាំខ្លួនអភិបាលរងខេត្ត​ម្នាក់មក​សួរនាំ​

ភ្នំពេញ ៖ តាម​ព័ត៌មាន​ទទួលបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) បាន​នាំខ្លួន លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង មក​សាកសួរ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​ដ៏​រសើបនៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ការនាំ​ខ្លួន​អភិបាលរង​រូបនោះ​គឺធ្វើឡើង កាលពី​ម្សិលមិញ​ដោយ​នាំមក​ទីស្នាក់ការ ACU តែម្តង​។

​សូមជម្រាបថា លោក ស៊ូ អា​រ៉ា​ក់​ហ្វា​ត់ ក៏​ធ្លាប់​ធ្វើជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ នេះ​ផងដែរ​។ នេះ​ជាការ​នាំខ្លួន​មន្ត្រី​សំខាន់ៗ ដែល​គេ​ដឹងថា បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហាដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែល​កាលពី​ថ្មីៗ នេះ ACU ក៏បាន​នាំខ្លួន​និង​ឃុំខ្លួន​ឧកញ៉ា សង ថន ម្នាក់​រួចមកហើយ ហើយក៏​មានការ​ដកតំណែង​ស្រុក​ថែមទៀត។​

​មន្ត្រី ACU បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ថា ការឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈដែល​ឧកញ៉ា​នេះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ​ទាំងមូល​។ នេះ​ក៏​ជាការ​បង្ហាញ​នូវ​ភាពមិនប្រក្រតី​ផងដែរ​ក្នុង​ការចេញ​ឯកសារ​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ។​

​សូមជម្រាបថា កាលពី​ថ្មីៗ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បានចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ដែល​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​នេះ៕

 

ធ្វើសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ មិនចាំបាច់ទៅដល់​នគរបាលក្រុង ស្រុក ខណ្ឌទៀតទេ

ភ្នំពេញ ៖ មហាផ្ទៃ បាន​សម្រេច​ផ្ទេរសមត្ថកិច្ច​ពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្តិ៍​នគរបាលឃុំ សង្កាត់ ក្នុងការពិនិត្យ និង​សម្រេចផ្តល់សៀវភៅ​ស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួល​នៃសមាជិកគ្រួសារ ការផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុងបញ្ជី​ស្នាក់នៅ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តកំណត់។

សូមអានបន្ថែមខាងក្រោម៖