All posts by មេគង្គ ប៉ុស្តិ៍

ប្រមុខរាជរដ្ឋាភិបាលចេញបទបញ្ជាឱ្យស្រាវជ្រាវរកអ្នកបេីកបររថយន្តដែលបុកមនុស្សស្លាប់៦នាក់

ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២៦

គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ បានដំណើរការប្រឡងប្រជែងនាព្រឹកថ្ងៃអាទិត្យ ទី២៩ មីនាឆ្នាំ២០២៦នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក »មានទីតាំងស្ថិត នៅក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញជាមួយនិងបេក្ខជនប្រឡងចំនួន ២៣៩រូប ជានារីចំនួន ៩៩ រូប ស្មើនឹង១១ បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន៥៣រូប។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជាស្នើជប៉ុន បន្តជួយសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀតក្នុងរាជធានីភ្នំពេញ

កម្ពុជាស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តជួយស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់(ចម្រោះ)នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីជួយលើកកម្ពស់គុណភាពទឹកដែលប្រើប្រាស់រួច មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកផ្សេងៗ ពិសេសដងទន្លេ ខណៈក្នុងរាជធានីភ្នំពេញនាពេលនេះមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តែ ១ប៉ុណ្ណោះដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តមអភិសន្តិបណ្ឌិត សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌ សហការជាមួយលេខាធិការដ្ឋានគណៈ​កម្មការចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នឹងរៀបចំសន្និ​សីទសារ​ព័ត៌មានពាក់ព័ន្ធនឹង “ច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា”។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលា​ម៉ោង ១០:០០ នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោម​អធិបតីភាពដ៏​ខ្ពង់​ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​ដោយមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.ប.ច.ប.។

ទឹកប្រាក់ប្រមាណ ៤៤២ ពាន់លានដុល្លារ ត្រូវបានបាត់បង់លើសកលលោកដោយសារ “Online Scam” ក្នុងរយៈពេលត្រឹមតែ១ឆ្នាំ

ទឹកប្រាក់ប្រមាណ៤៤២ពាន់លានដុល្លារ ត្រូវបានបាត់បង់ទូទាំងសកលលោកដោយសារ “Online Scam” ក្នុងរយៈពេលត្រឹមតែ១ឆ្នាំ

ក្នុងឱកាសការពារសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធ
បច្ចេកវិទ្យា” នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទម្លាយនូវទិន្នន័យដ៏គួរឱ្យតក់ស្លុតអំពីទំហំនៃការខូចខាតដែលបង្កឡើងដោយឧក្រិដ្ឋកម្មបច្ចេកវិទ្យា។

«ក្នុងរយៈពេលតែមួយឆ្នាំ សកលលោកបានបាត់បង់ប្រាក់ប្រមាណជា៤៤២ពាន់លានដុល្លារ ដោយសារការបោកប្រាស់តាមប្រព័ន្ធអនឡាញ(Scam) និងការបន្លំហិរញ្ញវត្ថុ។»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដោយមើលឃើញពីគ្រោះថ្នាក់ដ៏ធំធេងនេះ ប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាជា «អាទិភាពថ្មី» ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការពារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពី
វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បដិសេធការយកប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយ បំភ្លៃខុសខ្លឹមសារពិត

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខេត្តមណ្ឌលគិរីប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការស្តារភាពបៃតងនៅកម្ពុជា»

(ខេត្ត​មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF-កម្ពុជា បានរៀបចំកម្មវិធីទស្សនទាន «ទិវាមួយម៉ោងសម្រាប់ភពផែនដី» (Earth Hour) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការស្តារភាពបៃតងនៅកម្ពុជា»។ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅវិទ្យាល័យ ហ៊ុន សែន កោះញែក ក្រោមអធិបតីភាព ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី និងលោកបណ្ឌិត ឌី ប៉ាងការ នាយកអង្គការ WWF-កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាសហគមន៍យ៉ាងច្រើនកុះករ។

​ក្នុងឱកាសនោះ លោក ឌឹម នី អភិបាលរងខេត្ត បានលើកឡើងពីក្តីបារម្ភចំពោះការប្រើប្រាស់ធនធានធម្មជាតិហួសប្រមាណ ដែលកំពុងគំរាមកំហែងដល់ភពផែនដី។ លោកបានអំពាវនាវដល់សាធារណជនឱ្យផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដើម្បីនិរន្តរភាពកម្ពុជា តាមរយៈការគាំទ្រទេសចរណ៍ធម្មជាតិ ការប្រើប្រាស់ថាមពលកកើតឡើងវិញ (ថាមពលព្រះអាទិត្យ) និងការប្រើប្រាស់បរិក្ខាត្រជាក់ដោយមានការទទួលខុសត្រូវ។

​ថ្លែងក្នុងពិធីកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នោះដែរ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃព្រៃឈើក្នុងការស្តុកទុកកាបូន ការពារជីវៈចម្រុះ និងទ្រទ្រង់ជីវភាពមនុស្សរាប់លាននាក់។ ឯកឧត្តមបានបញ្ជាក់ថា យើងត្រូវរួមគ្នាឱ្យកាន់តែសកម្មក្នុងការការពារ និងស្តារបេតិកភណ្ឌធម្មជាតិរបស់យើង ចាប់ពីពេលនេះតទៅ ដើម្បីទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

​ដោយឡែក លោកបណ្ឌិត ឌី ប៉ាងការ នាយកអង្គការ WWF-កម្ពុជា បានបង្ហាញមោទនភាពដែលទិវានេះបានឈានដល់ខួបលើកទី២០ កម្រិតសកល និងលើកទី១៦ សម្រាប់កម្ពុជា។ លោកបានកៀរគរឱ្យគ្រប់មជ្ឈដ្ឋានចូលរួមស្តារព្រៃឈើ និងការពារសត្វព្រៃដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បីធានាអនាគតមួយដែលមនុស្ស និងធម្មជាតិរស់នៅជាមួយគ្នាដោយសុខដុមរមនា។

​គួរបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី មិនត្រឹមតែជាការបិទភ្លើងនិមិត្តរូបមួយម៉ោងប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាសកលដែលដាស់តឿនឱ្យមនុស្សគ្រប់រូបងាកមកយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងការបាត់បង់ធនធានធម្មជាតិ ដើម្បីការពារ «ផ្ទះរួម» របស់ពួកយើងទាំងអស់គ្នា៕

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

កម្ពុជាស្វាគមន៍នាយទាហានម៉ាឡេស៊ី និងសិង្ហបុរី ចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន

កម្ពុជាស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន។

សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖

ការរៀបចំដីនិងផ្ទះជូនបងប្អូនភៀសសឹក មិនមែនជាការដោះដូរដីដែលថៃរំលោភយកនោះទេ

ថ្លែងទៅកាន់ពលរដ្ឋភៀសសឹក ក្នុងពេលចាប់ឆ្នោតរើសក្បាលដី និងផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ជូនបងប្អូនភៀសសឹកថា ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមអ្នកជំនាញបច្ចេកវិទ្យាអន្តរជាតិបង្ហាញសក្តានុពលរបស់ AI នៅក្នុងទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍

អ្នកជំនាញការអន្តរជាតិ មកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយក្នុងប្រទេសចិន បានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែង អំពីការអនុវត្តបច្ចេកវិទ្យា AI ស្របពេលបច្ចុប្បន្ន បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖