បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យប្រុសស្រីជាជនជាតិឥណ្ឌូណេស៊ីបានចំនួន២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំនុច បុរីដួងចាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ខេត្តកំពង់ស្ពឺ៖ អ្នកទេសចរចំនួន៣នាក់ ចុងក្រោយ ដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារចំនួន២ថ្ងៃ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(តាកែវ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន
លោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាបុរសពោះម៉ាយដោយប្រពន្ធបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយ បន្សល់ទុកនូវកូនកំព្រាតូចៗចំនួន៦នាក់ (ប្រុស២, ស្រី៤, កូនច្បងបានបួសជាព្រះសង្ឃ)។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ផាន់ ចាន់ធុល បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹម ដើម្បីធានាឱ្យមូលដ្ឋានគ្រប់ថ្នាក់ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើសឱ្យបានលើសពី ៨០% ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
មណ្ឌលគិរី៖ ដីក្រហមនៃខេត្តមណ្ឌលគិរី មិនត្រឹមតែអំណោយផលលើដំណាំកម្រជាច្រើនប្រភេទនោះទេ ប៉ុន្តែបច្ចុប្បន្ន ដំណាំទុរេននៅទីនេះកំពុងតែលូតលាស់យ៉ាងល្អ និងមានរសជាតិផ្អែមល្មួតឆ្ងាញ់ប្លែក មិនចាញ់ទុរេនខេត្តកំពតនោះឡើយ។ អ្វីដែលពិសេស អាកាសធាតុដ៏ត្រជាក់ប្រចាំខេត្តមណ្ឌលគិរី បានធ្វើឱ្យទុរេននៅតំបន់នេះមានលក្ខណៈខុសប្លែកពីគេ ដោយសារវាផ្តល់ផលយឺតជាងទុរេននៅបណ្តាខេត្តដទៃទៀតពី ៣០ ទៅ ៤០ថ្ងៃ ឯណោះ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យសរុបចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្រោយពីកម្លាំងជំនាញបានបង្ក្រាបបទល្មើស ២ករណីផ្សេងគ្នា កាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
(សៀមរាប)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារ ផ្សព្វផ្សាយសេវាសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរៀបចំ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ៣៥០០កន្លែង ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ជូនប្រជាពលរដ្ឋ។ វេទិកានេះមានការចូលរួមពីប្រជាពលរដ្ឋជិត ៦០០នាក់ ក្នុងនោះមានបងប្អូនអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដំណាក់កាលទី២» ជូនដល់មន្ត្រីបង្គោលនៃរដ្ឋបាលស្រុកគោលដៅទាំង ៥ និងរដ្ឋបាលឃុំទាំង ៤២។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត គ្រូឧទ្ទេស និងក្រុមការងារអង្គការទស្សនពិភពលោក (World Vision)។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃប្រុស ស្រីចំនួន ៧៩នាក់ មកស្នាក់នៅក្នុងប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស scam ត្រូវបញ្ជូនទៅប្រទេសខ្លួនវិញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍