All posts by មេគង្គ ប៉ុស្តិ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញមកកម្ពុជាវិញបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ

សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់ដំណើរទស្ស​នកិច្ច​ការ​ងារ រយៈពេល៣ថ្ងៃរបស់សម្តេចនៅលើទឹកដីចិនហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញនៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ។

ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទពិភពលោកស្តីពី​បញ្ញា​សិប្ប​និម្មិត និងបានថ្លែងសុន្ទរកថាគន្លឹះស្តីពីបញ្ហាបញ្ញាសិប្បនិម្មិត។

ក្រៅពីចូលរួមបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត សម្តេចមហាបវរ
ធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ សម្តេចមហាបវរធិបតី ក៏បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថានផងដែរ។

ក្នុងអំឡុងស្នាក់នៅប្រទេសចិននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិនចំនួន១៩ ក្រុមហ៊ុន ៕

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រុមហ៊ុន CRCC បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ១៥០ប្រទេស។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រុមហ៊ុន Haier Group ចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេតដំបូងគេនៅកម្ពុជា


ក្នុងឱកាសនៃជំនួប, លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង ៦០ ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ ៤៤ លាននាក់ នៅជុំវិញពិភពលោក។

សូមទស្សនាព័ត៌មានពិស្ដារ៖

បារតត្រូវបាន FDA ហាមឃាត់មិនឲ្យមានសូម្បីតែ 1ppm តាំងពីឆ្នាំ 1973


នៅឆ្នាំ 1973 FDA បានចេញច្បាប់ផ្លូវការមួយហាមដាច់ខាតមិនឲ្យប្រើប្រាស់ជាតិបារតនៅក្នុង ផលិតផលគ្រឿងសំអាង (ដូចជា ឡេ ឬគ្រីមលាបស្បែកជាដើម) លើកលែងតែក្នុងករណីចាំបាច់បំផុត ដែលមិនអាចរកសារធាតុរក្សាគុណភាព (Preservative) ផ្សេងមកជំនួសបាន ហើយកម្រិតនោះត្រូវតែ តិចជាង 65 ppm។


សូមទស្សនាការពន្យល់ពីវេជ្ជបណ្ឌិត ប៉ុន ម៉ារីណា៖

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតី៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅអាងត្រពាំងថ្ម

ក្នុងរដូវបិទនេសាទនេះ កម្លាំងចម្រុះដឹកនាំដោយលោកជូ បុត្រ អភិបាលស្រុកភ្នំស្រុក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

គណៈប្រតិភូកម្ពុជា-ថៃដឹកនាំបើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ មូលនិធិជាតិជំនួយសង្គម បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម ប្រតិភូអមដំណើរ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាសាលប្រជុំក្រុមប្រឹក្សាខេត្ត។

សូមទស្សនាព័ត៌មានពិស្ដារ៖

អធិការក្រុងសិរីសោភ័ណ នាំខ្លួនក្មេងទំនើង៣នាក់មកសួរនាំករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀន

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់ មកសួនាំករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀនមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ដោយមូលហេតុ ម៉ូតូជនរងគ្រោះឡើងវ៉ាជេងម៉ូតូរបស់ខ្លួន និងមានសំលេងប្រែនៗ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ខេត្តកែបតបណ្ដាញទឹកស្អាតតាមបាតសមុទ្រទៅកោះទន្សាយ

ក្រុមហ៊ុនឯកជនមួយកំពុងតបំពង់ទឹកស្អាតក្រោមបាតសមុទ្រ ភ្ជាប់ពីក្រុងកែបទៅដល់កោះទន្សាយដែលមានចម្ងាយ៥គីឡូម៉ែត្រពីដីគោក  ។នេះបើយោងតាមការឲ្យដឹងពីក្រុមកម្មករម្នាក់បាននិយាយកាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦ ។ នេះជាលើកដំបូងហើយនៅខេត្តកែបដែលមានក្រុមហ៊ុនឯកជនមួយបានចំណាយទុនតប្រពន្ធ័ទឹកស្អាតដាក់បំពង់តាមក្រោមបាតសមុទ្រនាំទឹកស្អាតទៅលើកោះទន្សាយសម្រាប់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ជាពិសេសអ្នកទេសចរណ៍ទៅកម្សាន្តលើកោះនោះហើយមិនមានទឹកប្រើ   ។លោក ឃួន  វុទ្ធីអភិបាលក្រុងកែបបាននិយាយប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ ថា  ប្រជាពលរដ្ឋនៅលើកោះទន្សាយបច្ចុប្បន្នមានចំនួន៧គ្រួសារ  ។តែដោយឡែកោះពោធិ៍ មានប្រជាពលរដ្ឋចំនួន៦៥គ្រួសាររស់នៅជាអចិន្តៃ្រយ៍សរុបទាំងអ្នកមកស្នាក់នៅប្រកបមុខរបរនេសាទផង មានចំនួន១០៨គ្រួសារ  ។លោកឃួនវុទ្ធី អភិបាលក្រុងកែបបានប្រាប់បន្តថាប្រជាពលរដ្ឋរស់នៅលើកោះនោះពិតជាខ្វះខាតទឹកប្រើប្រាស់  ។ប៉ុន្តែខែវស្សាពួកគាត់បានត្រងទឹកភ្លៀងប្រើបាន   ។តាមប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថា ក្រុមហ៊ុននឹងតបណ្ដាញទឹកស្អាតតាមក្រោមបាតសមុទ្រឲ្យអ្នករស់នៅលើកោះទន្សាយ និងអ្នករស់នៅលើកោះពោធិ៍បានប្រើនៅពេលឆាប់ៗខាងមុខនេះ  ៕

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅរដូវត្រីពងកូន

(កំពង់ធំ)÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារទីបញ្ជាការស្រាល ប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកម្លាំងចម្រុះ ចូលរួមសហការណ៍ជាមួយ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគ៤) បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចមុខបាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវអតីតពលករមកចូលរួមធ្វើតេស្ត RPL

(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានអំពាវនាវដល់អតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងមានជំនាញស្រាប់ ឱ្យមកទទួលការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ បង្កើនឱកាសការងារ និងទាក់ទាញការវិនិយោគ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ខេត្តបាត់ដំបងនឹងទទួលបានអំពូលភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់បំពាក់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។

សូមទស្សនាព័ត៌មានពិស្ដារ៖